ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូត គាមអនាម័យបានបង្ហញថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល2ខែដើមឆ្នាំ2021 នេះ មានចំនួន1,599,922តោន កើនឡើងចំនួន 569,493 តោនស្មើនឹង 55.27% បើធៀបទៅនឹងឆ្នាំ 2020 ដែលបាននាំចេញទៅកាន់ប្រទេសគោលដៅចំនួន25 ។
ក្នុងចំណោមផលិតផលកសិកម្មដែលបាននាំចេញទាំងអស់ ផលិតផលដំឡូងមីទទួលបានការបញ្ជាទិញច្រើនជាងគេ គឺចំនួនជាង 950,000 តោន ក្នុងនោះដំឡូងមីក្រៀមមានចំនួន 802,451 តោន និងដំឡូងមីស្រស់ចំនួន 154,750 តោន។
ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករផ្សេងៗទៀតរួមមាន គ្រាប់ស្វាយចន្ទីចំនួន79,473 តោន គ្រាប់ពោតក្រហមមានចំនួន78,856 តោន ផ្លែចេកស្រស់ចំនួន75,645 តោន ផ្លែស្វាយស្រស់ ចំនួន43,680 តោន ម្ទេសស្រស់ចំនួន 32,417 តោន ដូងប្រេងចំនួន 7,176តោន និងកន្ទក់មាន ចំនួន 6,250 តោន រួមទាំងផលិតផលចំនួន 33 មុខផ្សេងទៀតមានបរិមាណសរុបចំនួន 31,371តោន។
ផលិតផលកសិកម្មសំខាន់ជាងគេ លំដាប់ទី2 បន្ទាប់ពីអង្ករ គឺដំឡូងមី ហើយកម្ពុជាក៏បាន អនុម័តលើគោលនយោបាយជាតិស្ដីពីដំឡូងមី ក្នុងគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំ ចេញ ផលិតផលកែឆ្នៃដំឡូងមីពីកម្ពុជាផងដែរ។ កាលពីឆ្នាំ 2020 កន្លងទៅ កម្ពុជាបានដាំដុះដំឡូងមី លើ ទំហំផ្ទៃដីប្រមាណជាង 600,000 ហិកតា ដោយទទួលបានទិន្នផល12 លានតោនក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍៖
“កម្ពុជានាំចេញដំឡូងមីចេញ ទៅលក់ នៅក្រៅប្រទេសបាន ចំណូល ប្រមាណ728 លានដុល្លារអាមេរិកក្នុងមួយឆ្នាំ កាលពីឆ្នាំ2020 កន្លងទៅ ដែលការ នាំចេញភាគច្រើនជា មើម ដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម”
ប្រទេសដែលនាំចូលម្សៅមី មិនទាន់កែឆ្នៃច្រើនជាងគេ នៅលើពិភពលោក គឺមានប្រទេសចិន ឥណ្ឌូនេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ។ ចំណែក ប្រទេសដែលនាំចូលម្សៅមី កែឆ្នៃរួច ច្រើនជាងគេមានដូចជា ប្រទេសចិន ជប៉ុន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content