បណ្ដាខេត្ត​ប៉ែ​ក​ពាយព្យ​នៃប្រទេ​សរំពឹង​ទទួល​បានការ​វិនិយោគ​បន្ថែម​ក្រោយ​សមិទ្ធផល​សំខាន់ចំនួន២​​សាងសង់​រួច​រាល់

ភ្នំពេញ ៖ បណ្ដាខេត្ត​ដែលស្ថិតនៅប៉ែក​ពាយព្យនៃប្រទេស​កម្ពុជា រួមមាន​ពោធិ៍សាត់ បាត់ដំបង និ​ងបន្ទាយមានជ័យ​​ រំពឹង​ថា​នឹងទទួលបានកា​រចាប់អារម្មណ៍លើ​ការ​វិនិយោគ​នានា​ ជាពិសេស​ទៅលើ​វិស័យ​ឧស្សាហកម្ម​ រោងចក្រ​ កែច្នៃ និងផលិត​នូវទំនិញ​នានា​ ខណៈដែលខេត្តទាំងនេះក៏ជា​គោលដៅនៃការ​អភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​។​

ខេត្ត​ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយ​មានជ័យ​ ជា​តំបន់ដែល​​ទទួល​បាន​នូវការ​អភិវឌ្ឍ​ថ្មីៗ​ដែលក្នុងនោះ​រួមមាន​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ តភ្ជាប់ពីប៉ូលសេដ្ឋកិច្ច​ភ្នំពេញ​ទៅកាន់​ព្រំដែន​កម្ពុជា-ថៃ ​ច្រក​ប៉ោយ​ប៉ែត និង​បន្តភ្ជាប់ទៅកាន់ទឹកដី​ថៃ​ ដែលងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​វត្ថុធាតុ​ដើម​ពី​ក្រៅ​ប្រទេស​មក​ផលិត កែច្នៃ​ និង​ដឹកចេញត្រលប់ទៅវិញ​ ។​ ​ក្រៅពី​នេះ ច្រក​អន្តរជាតិថ្មី​ បានណងអៀន ក្នុង​ខេត្ត​បន្តាយមានជ័យ ក៏ជាសមិទ្ធ​ផល​ថ្មី​​ជួយ​សម្រួល​ និងពន្លឿន​ដល់​ការ​ដឹកចេញ-ចូលនូវទំនិញពីកម្ពុជា​ទៅ​ប្រទេស​ថៃ និងពី​ប្រទេស​ថៃ​ចូល​ទឹកដី​ប្រទេសកម្ពុជា​វិញ ។

នៅក្នុង​តំបន់នេះដែរ គេក៏​សង្កេតឃើញ​មាន​ការអភិវឌ្ឍ​ទៅលើ​ថាមពលអគ្គិសនី​ជាច្រើនកន្លែង​ផងដែរ​ ជាពិសេស​ទៅលើថាមពល​ស្អាត​ ដូចជាថាមពល​អគ្គិសនី​ដើរ​ដោយពន្លឺព្រះអាទិត្យ និងថាមពល​អគ្គិសនី​ពី​ប្រភពវារី​អគ្គិសនីជាដើម ដែលជា​កា​រសម្រួលដល់ការ​វិនិយោគពីសំណាក់​វិនិយោគិន​ដែល​មានបំណង​បោះទុន​វិនិយោគ​នៅក្នុង​តំបន់នេះ ។

បើតាម​អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ លោកស្រី ​អាន សុធីតា នាយិកា​ប្រតិបត្តិ​នៃក្រុមហ៊ុន PropNex Cambodia ធ្លាប់បានលើកឡើងថា​​ តំបន់នៅតាមបណ្ដោយផ្លូវជាតិលេខ​៥​ នឹងទទួល​បានកា​រវិនិយោគ​បន្ថែម​ ជាពិសេស​ទៅលើ​រោងចក្រ​ឧស្សាហកម្ម​ កែច្នៃ​ និងផលិត​ទំនិញ​នានា ពីព្រោះវាជា​តំបន់ដែល​មានភាព​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូនទំនិញ​ចេញ-​ចូល​ប្រទេស​ ។ ម្យ៉ាងទៀត​ តំបន់​នេះក៏នៅមានទីតាំង​ដីទំនេរ​ច្រើន ដែល​ងាយស្រួលក្នុងស្វែងរក​ទីតាំង​វិនិយោគ​ពីសំណាក់​វិនិយោគិន  ហើយវាក៏នឹង​អា​ចផ្ដល់​ឱកា​សការងារ​ដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដាខេត្ត​ជាប់ផ្លូវជាតិលេខ​៥​នេះដែរ​។

សក្ដានុពល​នៃការ​វិនិយោគ​នៅតំបន់ទាំង​នេះនឹងជំរុញ​សកម្មភាព​ទិញដលក់ដីធ្លី​បានល្អ​ប្រសើរ​ឡើង​វិញ ស្រ​បនឹង​ចរន្ត​នៃការទិញលក់ដីធ្លី​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំកន្លងមកនេះ ជាពិសេស​តាំង​ពី​កម្ពុជា​ក៏ដូចជាពិភពលោក​បានជួបនឹង​វិបត្តិ​កូវីដ​១៩មកម្ល៉េះ ។​

គួរ​បញ្ជាក់ថា ​គោលនយោបាយរបស់រាជរដ្ឋាភិបាល​បានអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធរួមមាន​ផ្លូវ​ថ្នល់ ផ្លូវ​ដែក ផ្លូវទឹក​ខ្វាត់​ខ្វែង​ ដើម្បី​ជំរុញ​សកម្មភាពទេសចរណ៍ ការ​វិនិយោគ​ និងការ​ធ្វើដំណើររបស់ប្រជាពលរដ្ឋ​ពីតំបន់​មួយ​ទៅតំបន់មួយ។ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធទាំង​នេះ ក៏បានហុច​ផល​ជា​បន្តបន្ទាប់ដល់​កម្ពុជាលើ​ការ​ទាក់ទាញ​ការ​វិនិយោគនានា​ពីក្នុង​ និងក្រៅប្រទេស ជាក់ស្ដែង​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវ​ដែលរាជរដ្ឋាភិបាល​បានអភិវឌ្ឍ​ន៍​កន្លងមក​ជាដើម ឃើញ​មានការ​វិនិយោគ​ជា​បន្តបន្ទាប់ និងកាន់តែ​ទាក់ទាញ​បន្ថែមទៀត​នាពេលអនាគត៕​​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ