តោះ ! មកស្គាល់អាជីវកម្មបរិយាបន្នខ្នាតតូច និងធំគំរូនៅក្រៅប្រទេសដែលកំពុងមានភាពល្បីល្បាញ

អាជីវកម្មបរិយាបន្ន ឬ Inclusive Business ថ្វីត្បិតតែជាពាក្យដែលមិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋទូទៅនៅឡើយក្តី ប៉ុន្តែនាថ្ងៃអនាគតវានឹងក្លាយទៅជាចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ជាពិសេសជួយជំរុញផែនការរបស់កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ។

មានការពន្យល់យ៉ាងច្រើនពីសំណាក់អ្នកជំនាញ ក៏ដូចជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(MISTI) ប៉ុន្តែដោយសារតែវាជាគោលនយោបាយថ្មីចុងក្រោយមួយដែលនឹងត្រូវយកមកផ្សព្វផ្សាយ ដូច្នេះហើយបច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មនានាហាក់ដូចជាមិនទាន់ជ្រាបច្បាស់ទាំងស្រុងនូវឡើយថា តើអ្វីទៅជាបរិយាបន្នអាជីវកម្ម ហើយថាវាមានលក្ខណៈ និងអត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសង្គមជាតិ។

មានការបកស្រាយដោយសង្ខេបចេញពីក្រសួងឧស្សាហកម្ម ដែលអាចពណ៍នានូវអាជីវកម្មបរិយាបន្នថា ជាអាជីវកម្មទាំងឡាយណាដែលមានប្រព័ន្ធប្រតិបត្តិអាជីវកម្មតូច ឬធំក្តីដើម្បីស្វែងរកប្រាក់ចំណូល ប៉ុន្តែដាច់ខាតត្រូវតែចូលរួមក្នុងការលើកកំពស់ និងផ្តល់ការងារ ក៏ដូចជាប្រាក់ចំណូលបន្ថែមជូនដល់ពលរដ្ឋក្រីក្រ ឬ ពិការភាពដោយស្មើភាពគ្នា ដែលធ្វើយ៉ាងណាប្រាកដថាឲ្យពួកគេទទួលបាននូវជីវភាពល្អប្រសើរជាងមុន។

បន្ថែមពីនេះអាជីវកម្មបរិយាបន្នត្រូវតែស្ថិតនៅក្នុងភាពទទួលខុសត្រូវចំពោះសង្គម និងបរិស្ថានផងដែរ ដែលជាការផ្តល់ផលប្រយោជន៍ត្រឡប់មកវិញ និងធ្វើយ៉ាងណាអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឲ្យរីកធំធាត់ឡើងព្រមគ្នាជាមួយនឹងទំនួលខុសត្រូវ ដើម្បីអាចឈានទៅដល់ការជួយដល់រដ្ឋាភិបាលសម្រេចឲ្យបាននូវការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តភាព។

ជាមួយគ្នានេះ ដើម្បីឲ្យកាន់តែច្បាស់បន្ថែមទៀត ខាងក្រោមនេះគឺជាគំរូអាជីវកម្មលំដាប់អន្តរជាតិមួយចំនួនដែលត្រូវបានណែនាំដោយ The Enabling Villiage ក្នុងនាមជាសហគមន៍អាជីវកម្មបែប Inclusive Business Community ដ៏ធំមួយរបស់សិង្ហបុរី ហើយក៏មានសាខានៅប្រទេសចិនផងដែរ។

១.Starbucks៖ ហាងកាហ្វេដ៏ល្បីល្បាញនេះបានជួលបុគ្គលិកដែលមានជំងឺអូទីស្សឹម (Autistic)ដើម្បីបម្រើការងារនៅទីតាំងហាងចំនួន២របស់ខ្លួនក្នុងប្រទេសសិង្ហបុរី និងបានផ្តល់ការហ្វឹកហាត់ជំនាញឆុងកាហ្វេដូចទៅនឹងបុគ្គលិកទូទៅ


២.New Rasa Singapura៖ ភោជនីយដ្ឋានដែលស្ថិតនៅក្នុងតំបន់ Tanglin ប្រទេសសិង្ហបុរី កំពុងមានភាពល្បីល្បាញ ដោយសារតែក្រុមហ៊ុនបានជ្រើសយកអាជីវកម្មបរិយាបន្នដោយការជួលបុគ្គលិកដែលមានបញ្ហាកាយសម្បាទា, អ្នកមានជំងឺបាក់ទឹកចិត្ត ឬសូម្បីតែមនុស្សចាស់ក៏ស្ថិតក្នុងជម្រើសផងដែរ។ នៅទីនេះពួកគេអាចធ្វើការងារទៅតាមពេលវេលាដែលពួកគេជ្រើសរើសបាន ហើយការងារត្រូវបានបែងចែកទៅជាចំណែកតូចៗ ងាយៗ ឲ្យពួកគេអាចធ្វើការបានយ៉ាងមានប្រសិទ្ធភាព


៣.Uniqlo៖​ ហាងលក់សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុននេះក៏ស្រដៀងគ្នាដែរតាមរយៈការជួលបុគ្គលិកដែលមានបញ្ហាស្មារតីក្នុងការចូលរួមការងារកាត់ដេរក្រោយទទួលបានការហ្វឹកហាត់យ៉ាងត្រឹមត្រូវពីក្រុមការងារ។ Uniqlo បានរៀបចំប្រព័ន្ធការងារបានយ៉ាងល្អ ហើយធានាថាបុគ្គលិកនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងល្អប្រសើរក្នុងពេលធ្វើការងារ។ក្រុមហ៊ុននេះក៏តែងតែបានចូលរួមការងារសង្គមមួយចំនួនផងដែរដូចជាការផ្តល់នូវបណ្ណចំណាយ១០០ដុល្លារទៅឲ្យសិស្សសាលាក្នុងការចំណាយនៅហាងរបស់ខ្លួន ដោយពុំចាំបាច់ឲ្យពួកគេស្ថិតនៅក្រោមការសម្រេចចិត្តពីឪពុកម្តាយឡើយជាដើម


៤.Personalised Love៖ ហាងលក់វត្ថុអនុស្សាវរីយដែលធ្វើដោយដៃ និងច្នៃចេញពីក្រុមយុវជនដែលត្រូវការជំនួយស្មារតីដោយប្តូរមកវិញនូវប្រាក់ចំណូលសមរម្យ ព្រមទាំងសេវាថែទាំងសុខភាពជាប្រចាំមួយចំនួនទៀតផងដែរ


៥.Diginity Kitchen៖ នៅទីនេះអាចជាភោជនីយដ្ឋានដំបូងបំផុតហើយដែលអតិថិជនអាចទទួលសេវាកម្មពីបុគ្គលិកដែលស្ថិតនៅលើកៅអី(ជនពិការ) ចំណែកឯគណនេយ្យករ ឬអ្នកគិតលុយវិញគឺជាអ្នកមានបញ្ហាភ្នែក ហើយចុងភៅជាក្រុមមនុស្សដែលមានបញ្ហាថ្លង់ គ ជាដើម។ ក្រុមមនុស្សទាំងនោះទទួលបានការហ្វឹកហាត់ជាមុនយ៉ាងត្រឹមត្រូវ និងអាចយកជំនាញទៅបង្រៀនបន្តទៀត ហើយបច្ចុប្បន្នភោជនីយដ្ឋាននេះមាន៣ទីតាំងនៅក្នុងប្រទេសសិង្ហបុរី ។

ទោះបីជាយ៉ាងណាក្តី ការក្លាយខ្លួនជាអាជីវកម្មបរិយាបន្នថ្វីត្បីតតែមិនសូវជាអាចស្វែងរកប្រាក់ចំណូលច្រើនដូចជាអាជីវកម្មផ្សេងទៀតក្តី ប៉ុន្តែពួកគេជានិច្ចកាលនឹងអាចទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល និងអង្គការផ្តល់កម្ចីនានាដើម្បីធានាឲ្យអាជីវកម្មមាននិរន្តភាព និងមានលទ្ធភាពក្នុងការពង្រីកអាជីវកម្មនេះឲ្យកាន់តែធំឡើងតាមរយៈមូលនិធី និងកម្ចីច្រើនរូបភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ