ក្រុមហ៊ុនជប៉ុន Mitsubishi Corporation គ្រោងបោះទុន ៦០០លានដុល្លារក្នុងការវិនិយោគគម្រោងជីករ៉ែទង់ដែងនៅអាម៉េរិក

បរទេស៖ យោងតាមប្រភពព័ត៌មាន នីគីអាស៊ី បានរាយការណ៍ថា ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Mitsubishi Corporation គ្រោងនឹងវិនិយោគ ៦០០ លានដុល្លារក្នុងគម្រោងជីករ៉ែទង់ដែងនៅអាម៉ររិក ខណៈដែលក្រុមហ៊ុននេះព្យាយាមបំពេញតម្រូវការទង់ដែងដែលកំពុងកើនឡើងសម្រាប់រថយន្តអគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ។

កាលពីខែកក្កដា កន្លងទៅនេះ រដ្ឋបាល លោក Trump បានប្រកាសថា ខ្លួននឹងដាក់ពន្ធ ៥០% លើការនាំចូលផលិតផលទង់ដែងពាក់កណ្តាលសម្រេច ដើម្បីការពង្រីកផលិតកម្ម និងមជ្ឈមណ្ឌលចែកចាយទង់ដែងក្នុងស្រុក។ ឥឡូវនេះ ក្រុមហ៊ុនទង់ដែងមួយចំនួនរបស់បរទេសកំពុងពិចារណាវិនិយោគនៅអាម៉េរិក ខណៈដែលគេមើលឃើញថា វាគឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍ក្នុងការអភិវឌ្ឍន៍ប្រតិបត្តិការរុករករ៉ែប្រកបដោយស្ថិរភាព ហើយអាម៉េរិកក៏ជាអ្នកផលិតធំជាងគេទី ៥ របស់ពិភពលោកផងដែរ។

ជាមួយនឹងការវិនិយោគនេះ ក្រុមហ៊ុន Mitsubishi Corp នឹងកាន់កាប់ភាគហ៊ុន ៣០% នៅក្នុងគម្រោងរុករករ៉ែទង់ដែងឈ្មោះថា Copper World នៅរដ្ឋ Arizona ខណៈដែលក្រុមហ៊ុនកាណាដា Hudbay Minerals នឹងកាន់កាប់ភាគហ៊ុន ៧០%។ គេរំពឹងថា គម្រោង Copper World នឹងពង្រីកការលក់នៅក្នុងអាម៉េរិក ខណៈដែលមហាអំណាមួយនេះមានចំណែក ៦% ប៉ុណ្ណោះនៃតម្រូវការទង់ដែងរបស់ពិភពលោក។ ស្របពេលដែលអាម៉េរិកមានអណ្តូងរ៉ែទង់ដែងច្រើន ប៉ុន្តែវាខ្វះរោងចក្រចម្រាញ់រ៉ែទង់ដែងទៅជា cathodes ដែលសម្រាប់ប្រើប្រាស់នៅក្នុងអគ្គិសនី។ ដូច្នោះ ដៃគូវិនិយោគអាចពិចារណាដំឡើងគ្រឿងបរិក្ខារចម្រាញ់បន្ថែមទៀត បន្ទាប់ពីអណ្តូងរ៉ែចាប់ផ្តើមប្រតិបត្តិការ។

មិនត្រឹមតែប៉ុណ្ណោះ វានឹងក្លាយជាការវិនិយោគជាលើកដំបូងរបស់ក្រុមហ៊ុនជប៉ុននៅក្នុងអណ្តូងរ៉ែទង់ដែងរបស់អាម៉េរិកក្នុងរយៈពេល ៤៥ ឆ្នាំ។ គួរឲ្យបញ្ជាក់ដែរថា ការវិនិយោគចុងក្រោយបំផុតរបស់ Mitsubishi Corp នៅក្នុងអណ្តូងរ៉ែទង់ដែងរបស់អាម៉េរិកនៅប្រហែលឆ្នាំ ១៩៨០ ។ ទន្ទឹមនឹងនេះ Mitsubishi Corp នឹងធ្វើការសិក្សាអំពីលទ្ធភាពច្បាស់លាស់ និងឈានដល់ការសម្រេចចិត្តវិនិយោគចុងក្រោយនៅឆ្នាំក្រោយ ដោយរំពឹងថា ប្រតិបត្តិការអាចនឹងចាប់ផ្តើមនៅឆ្នាំ ២០២៩។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Mitsubishi Corp ចាប់អារម្មណ៍លើប្រតិបត្តិការអណ្តូងរ៉ែទង់ដែងចំនួន ២ នៅក្នុងប្រទេសប៉េរូ និង ៣ នៅឈីលី។ លើសពីនេះ ក្រុមហ៊ុននេះក៏គ្រោងនឹងចាប់ផ្តើមផលិតកម្មអណ្តូងរ៉ែទង់ដែង Marimaca ក្នុងប្រទេសឈីលីផងដែរ។ ក្នុងឆ្នាំ២០២៤ Mitsubishi Corp ផលិតទង់ដែងបានចំនួន ៣២៩ ០០០ តោន ដែលច្រើនជាងគេក្នុងចំណោមក្រុមហ៊ុនជប៉ុនផ្សេងៗទៀត។ គេព្យាករណ៍ថា គម្រោងអណ្តូងរ៉ែថ្មីរបស់អាម៉េរិកនឹងបន្ថែមប្រហែល ៣០ ០០០ តោនទៀតពីលើចំនួនសរុបនោះ ដែលបង្កើនទិន្នផលជិត ១០% ។ នៅក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនា ឆ្នាំ ២០២៥ អាជីវកម្មទង់ដែងរបស់ក្រុមហ៊ុននេះរកប្រាក់ចំណេញសុទ្ធចំនួន ៥០៤ លានដុល្លារ ដែលកើនឡើង ១៦% ពីឆ្នាំមុន។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ប៉ាន់ប្រមាណថា តម្រូវការទង់ដែងសកលនឹងកើនឡើងពី ២៧ លានតោននៅឆ្នាំ២០២៤ កើនដល់ ៣១ លានតោននៅឆ្នាំ២០៣០ ។ បន្ថែមពីនេះ គោលដៅរបស់ Mitsubishi Corp គឺការបង្កើនផលិតកម្មទង់ដែងឱ្យលើសពី ៤០០ ០០០ តោននៅឆ្នាំ២០៣០ ដែលនឹងបង្កើនចំណាត់ថ្នាក់ផលិតកម្មសកលរបស់ខ្លួនពីលេខ ២០ មកត្រឹមប្រហែលចំណាត់ថ្នាក់ទី១៥ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *