ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ភ្នំពេញ ​៖ បច្ចុប្បន្ន​​​ បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ដើម្បីជាឧបករណ៍មួយក្នុងការបោកបញ្ឆោត និងកេងប្រវ័ញ្ចប្រាក់កាសពីប្រជាជនផងដែរ ជាពិសេសនៅក្នុង​សតវត្សរ៍ទី២១ ការឆបោក​តាម​ប្រព័ន្ធអ៊ីនធើរណេត​ និងកម្ចីអនឡាញខុសច្បាប់មាន​ការរីក​ដុះដាល​យ៉ាងឆាប់​រហ័ស​គួរ​ឱ្យ​កត់​សម្គាល់។

សកម្មភាព​នេះ​បាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​នីមួយៗ ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​ការបាត់បង់​នូវ​ទ្រព្យសម្បត្តិ និង​ទិន្នន័យ​សម្ងាត់​របស់​បុគ្គល​ជា​ច្រើន។ ជាធម្មតា សកម្មភាព​នេះ​លេច​រូប​ឡើង​ក្នុង​ទម្រង់​ខុសៗ​គ្នា​ជា​ច្រើន ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ឧក្រិដ្ឋជន​ឆបោក​ដែល​ពុំ​មាន​អត្តសញ្ញាណ​ត្រឹម​ត្រូវ។

សកម្មភាព​ឆបោក​មាន​ដូចជា Phishing, Vishing និង Smishing ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កើត​មាន​ឡើង​ជា​ញឹក​ញាប់ ដោយ​សារតែ​សកម្មភាព​ទាំង​នេះ​គឺ​ជា​ការ​ឆបោក​ដែល​មាន​លក្ខណៈ​ងាយស្រួល ហើយ​ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោលបំណង​លួច​យក​ទិន្នន័យ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​គណនី​ធនាគារ និង​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​ជា​ដើម។

សញ្ញាសម្គាល់​ទូទៅ​របស់ PHISHING

១.​អ៊ីម៉ែល​គួរ​ឲ្យ​សង្ស័យ និង Link ឬ​ឯកសារ​ភ្ជាប់​ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ ២.អ៊ីម៉ែល​ឥត​រំពឹង​ទុក ៖ អ៊ីម៉ែល​ដែល​មក​ពី​ប្រភព​មិន​ច្បាស់​លាស់ ៣.សំណើបន្ទាន់ ៖ ប្រសិន​បើ​លោក​អ្នក​ទទួល​បាន​នូវ​ការស្នើ​សុំ​ជា​បន្ទាន់​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ដើម្បី​ចូល​ទៅ​កាន់​គណនី​ធនាគារ ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​របស់​លោកអ្នក ឬ​ក៏​ដើម្បី​បញ្ជាក់​នូវ​ព័ត៌មាន​គណនី​ធនាគារ​របស់​លោក​អ្នក សូម​កុំ​ចុច​ទៅ​លើ Link ដែល​បាន​ផ្ដល់​ជូន​ណា​មួយ សូម​កុំ​ឆ្លើយ​តប​និង​ផ្ដល់​នូវ​ព័ត៌មាន​ផ្ទាល់​ទាំង​នោះ។​ ៤.ការ Call ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ ៖ ប្រសិន​បើ​លោកអ្នក​ទទួល​បាន​នូវ​ការ​ស្នើសុំ​តាម​រយៈ​ការ Call តាម​ទូរស័ព្ទ​ដើម្បី​សុំ​នូវ​លេខ​សម្ងាត់​ធនាគារ​អនឡាញ លេខ​សម្ងាត់​OTP ឬ​ក៏​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេងៗ​ទៀត សូម​កុំ​ឆ្លើយ​តប និង​ផ្ដល់​នូវ​ព័ត៌មាន​ផ្ទាល់​ទាំង​នោះ។ ៥.ភាសា​ខុស​ប្រក្រតី ៖ ប្រសិន​បើ​លោកអ្នក​រក​ឃើញ​នូវ​កំហុស​វេយ្យាករណ៍ និង​អក្ខរាវិរុទ្ធ ទម្រង់​មាន​ភាពមិន​ប្រក្រតី​ដូចជា លេខ ID ឬ​ក៏​មាន​សញ្ញា​វណ្ណយុត្តិ​ដូចជា សញ្ញា​ឧទាន(!) នៅ​ក្នុង​សារ​ដែល​បាន​ផ្ញើ​មក សូម​កុំ​ធ្វើ​ការ​ឆ្លើយ​តប។

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នឹង​ពុំ​ស្នើសុំ​ព័ត៌មាន​សម្ងាត់​របស់​លោកអ្នក​មាន​ដូចជា លេខ​សម្ងាត់ លេខ​ OTP លេខ ​PIN ព័ត៌មាន​គណនី​ធនាគារ ព័ត៌មាន​កាត និង​ព័ត៌មាន​សម្ងាត់​ដទៃ​ទៀត​របស់​លោកអ្នក តាម​រយៈ​ការ​ហៅ​ចូល​មក​តាម​ទូរស័ព្ទ តាម​សារ SMS ឬ​ក៏​តាម​អ៊ីម៉ែល នោះឡើយ។

លើសពីចំណុចលើនេះ បច្ចុប្បន្ន ក៏មានលេចរូបរាងការឆបោកបញ្ឆោតតាមរយៈកូដ QR (QR PHISHING ឬ QUISHING) ផងដែរ។ Quishing គឺផ្សំឡើងដោយពីរពាក្យបញ្ចូលគ្នារវាង QR និង Phishing។ វាគឺជាវិធីសាស្រ្តក្នុងការវាយប្រហារ ឆបោកបញ្ឆោត (Phishing) ដោយប្រើប្រាស់កូដ QR (Quick Response Code) ក្នុងគោលបំណងបញ្ឆោតអ្នកប្រើប្រាស់ឱ្យចូលទៅកាន់គេហទំព័រក្លែងក្លាយ ទាញយកកម្មវិធីដែលផ្ទុកមេរោគ ឬទិន្នន័យ ក្នុងគោលបំណងទុច្ចរិត និងក្លែងបន្លំខ្លួនជាអ្នកទទួលប្រាក់។

បញ្ហាដែលបង្កដោយ QUISHING ៖ ១. អ្នកអាចនឹងចូលទៅកាន់គេហទំព័រក្លែងក្លាយនិងទទួលយកព័ត៍មានមិនពិត (illegitimate ឬ phishing website)។ ២. អ្នកអាចនឹងទាញយក (Download) កម្មវិធី ឬឯកសារដែលអាចផ្ទុកមេរោគ (Malware)។ ៣.អ្នកអាចនឹងផ្តល់ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន(Sensitive Personal Data) ទៅឲ្យឧក្រិដ្ឋជន អាចឈានដល់ការបាត់បង់សិទ្ធគ្រប់គ្រង គណនីបណ្តាញសង្គម និងគណនីធនាគារ។ ៤. អ្នកអាចនឹងធ្វើការទូទាត់ប្រាក់ទៅកាន់គណនីទទួលប្រាក់ ឬគណនីធនាគាររបស់ឧក្រិដ្ឋជន។

វិធីសាស្រ្តការពារពី QUISHING ៖ ពិនិត្យមុននឹងស្កេន ៖ អ្នកត្រូវផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់ និងពិនិត្យមើលពីភាពមិនប្រក្រតីលើការរចនាកូដ QR និងបញ្ជាក់ជាមួយបុគ្គលនោះ មុននឹងបន្តស្កេន។ ប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ក្លែងក្លាយ ៖ ឧក្រិដ្ឋជនអាចប្រើប្រាស់កូដ QR ក្នុងគោលបំណងប្តូរទិសបន្ត (redirect link) ទៅតំណភ្ជាប់នៃគេហទំព័រក្លែងក្លាយ (phishing website)។  ចែករំលែកចំណេះដឹង ៖ ចែករំលែកបន្តទៅឲ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកបានដឹង ដើម្បីរួបរួមគ្នាការពារសុវត្ថិភាពឌីជីថលឲ្យបានប្រសើរជាងមុន។

កម្ចីអនឡាញ

អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានកណ្ដាលសន្ដិសុខ នាពេលកន្លងមកបានឱ្យដឹងថា មានកំណើនប្រជាពលរដ្ឋរាយការណ៍អំពីករណីការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នកចុះផ្សព្វផ្សាយតាមផ្ទះ, តូបលក់ដូរ, ការដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត, ទ្វារ ឬរបងផ្ទះ និងការបង្ហោះអនឡាញ ជាដើម។

តាមការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យមួយចំនួន កម្ចីទាំងនោះ ត្រូវបានសង្ស័យថា ជាការផ្ដល់កម្ចីខុសច្បាប់ ពីសំណាក់ក្រុមហ៊ុន ឬក្រុមអ្នករកស៊ីចងការដែលគ្មានច្បាប់អនុញ្ញាត។ សញ្ញាណទាំងនោះរួមមាន៖ * ក្រុមនេះមិនមានទីតាំងច្បាស់លាស់ ឬព្យាយាមលាក់បាំងអាសយដ្ឋានកន្លែងរបស់ពួកគេ * គ្មានការពិនិត្យប្រវត្តិឥណទាន ឬវាយតម្លៃលទ្ធភាពសងត្រឡប់ * មានការកាត់ប្រាក់ជាមុន ដោយថាជាសេវាផ្សេងៗ (ខ្ចី ១០០$ បានតែ ៨០$ ឬ ទទួលបានប្រាក់ ៨០$ តែធ្វើលិខិតខ្ចី ១០០$) * អាចមានការទាមទារឲ្យដាក់តម្កល់ជាមួយពួកគេនូវឯកសារច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ការតម្រូវឲ្យថតរូបទុកជាភស្តុតាង ឬការសរសេរសែក (មូលប្បទានប័ត្រ)។

បើតាមនាយកដ្ឋានកណ្ដាលសន្ដិសុខ ការខ្ចីប្រាក់ពីកម្ចីខុសច្បាប់ នឹងនាំឲ្យជួបបញ្ហាប្រឈមដូចជា៖ * ធ្លាក់ក្នុងអន្ទាក់បំណុលវ័ណ្ឌក (នឹងមានការណែនាំឲ្យខ្ចីបំណុលថ្មី ដើម្បីយកទៅដោះបំណុលមុន និងការខ្ចីថ្មីជាបន្តបន្ទាប់) * ការប្រាក់ កម្រៃសេវាខ្ពស់ហួសខ្លាំងពីច្បាប់កំណត់, ការពិន័យឲ្យបង់ប្រាក់មិនសមហេតុផល, ការគំរាមកំហែង កៀបសង្កត់ បង្ខិតបង្ខំឲ្យសងប្រាក់ និងការរឹបអូសនានាដោយគ្មានការអនុវត្តនីតិវិធីតុលាការ។

ដើម្បីជាវិធានការបង្ការ ប្រជាជនគួរអនុវត្ត និងសិក្សាលើចំណុចដូជា ៖​ * ការធ្វើកម្ចី គួរតែធ្វើជាមួយគ្រឹះស្ថាន ឬស្ថាប័នដែលមានទីតាំងច្បាស់លាស់ និងមានច្បាប់អនុញ្ញាត * ដាច់ខាតមិនត្រូវធ្វើទំនាក់ទំនងជាមួយក្រុមផ្ដល់ប្រាក់កម្ចីដែលមានចរិតលក្ខណៈដូចរៀបរាប់ខាងលើ * មិនត្រូវផ្ដល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានធនាគារ ឬឯកសារច្បាប់ដើម របស់អ្នក ក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្តិ ទៅឲ្យអ្នកដទៃដែលមិនស្គាល់ច្បាប់លាស់នោះឡើយ​ * ក្នុងករណីពួកគេចូលទីតាំងរបស់អ្នក ត្រូវឆ្លើយបដិសេធការខ្ចីប្រាក់ ស្នើសុំឲ្យចាកចេញ និងត្រូវហៅរកបងប្អូន ឬអ្នកជិតខាងឲ្យមកក្បែជាមួយ * ប្រសិនបើនៅតែមានការជំរុញតឿនឲ្យខ្ចីប្រាក់ ត្រូវសួរនាំអំពីឈ្មោះក្រុមហ៊ុន ឈ្មោះពួកគេ ឈ្មោះម្ចាស់ក្រុមហ៊ុន អាសយដ្ឋានទីតាំង លិខិតអនុញ្ញាតអាជីវកម្ម និងត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋាន។

ជារួម ដើម្បីចៀសវាងពីការចាញ់បោកជនខិលខូចមួយចំនួនដែលផ្តល់កម្ចីតាមអនឡាញខុសច្បាប់ក្នុងរូបភាពផ្សេងៗ អ្នកនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា បងប្អូនដែលត្រៀមប្រើប្រាស់កម្ចី និងចង់ប្រើប្រាស់កម្ចីត្រូវពិនិត្យ ឬពិភាក្សាជាមួយគ្រឹះស្ថានផ្តល់កម្ចីផ្លូវការ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាត្រឹមត្រូវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ សងប្រាក់ពន្ធគយ ១០០ ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនអាជីវកម្មវិញ ខណៈរាប់ពាន់លានដុល្លារទៀតកំពុងជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

យោងតាមឯកសារតុលាការពីសំណាក់ទីភ្នាក់ងារគយ និងការពារព្រំដែនអាម៉េរិក បានឱ្យដឹងថា រដ្ឋាភិបាលបានសងប្រាក់ ៦០ ភាគរយនៃចំណូលពន្ធគយសរុបរួចហើយ ដែលប្រមូលក្រោមគោលនយោបាយរបស់លោក ដូណាល់ ត្រាំ

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទី ស្ទឹងត្រែង កំពុងមមាញឹកផលិត ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

សហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងកំពុងមមាញឹកកែច្នៃគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅអង់គ្លេស និងជប៉ុន ១២៥ តោននៅឆ្នាំ២០២៦ នេះ

រយៈពេល ៦ ខែ កសិករគំរូ ចន គឹមស្រស់ រកប្រាក់ចំណេញ ៤០ លានរៀលពីការដាំបន្លែសរីរាង្គតាមបច្ចេកទេសទំនើប

ជំនួញ, ព្រឹត្តិការណ៍

• 06/08/2026

ការ​ផ្លាស់ប្តូរ​ពី​ការ​ដាំដុះ​បែប​ប្រពៃណី​ មក​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប​ បាន​ជួយ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ ​និង​ប្រាក់​ចំណូល​របស់​កសិករ​យ៉ាង​គួរឱ្យ​កត់សម្គាល់

បង់ក្លាដែស​បើកចំហ​ទទួល​បច្ចេកវិទ្យា​បរមាណូ​អាមេរិក​ តែ​ដាក់​លក្ខខណ្ឌ​ការពារ​អធិបតេយ្យភាព​ជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

​រដ្ឋាភិបាល​បង់ក្លាដែស​បាន​បង្ហាញ​ជំហរ​បើកចំហ​ចំពោះ​សំណើ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​ថាមពល​បរមាណូ ​ប៉ុន្តែ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ណាមួយ​នឹង​អាច​ទទួលយក​បាន​ ​លុះត្រាតែ​ស្រប​តាម​អាទិភាព​ជាតិ​ ​និង​ផ្តល់​ផលប្រយោជន៍​ជាក់ស្តែង​ដល់​សេដ្ឋកិច្ច​ ​និង​ប្រជាជន​របស់​ខ្លួន

រយៈពេល ៧ខែឆ្នាំនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជិត ៤លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបជិត ៤លាននាក់ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ មានការថយចុះប្រមាណ ៩ភាគរយ

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/08/2026

​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/08/2026

ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប

កម្ពុជារកចំណូលបាន ៤១៥ លានដុល្លារពីការនាំចេញអង្ករជាង ៧០ ម៉ឺនតោន ក្នុងរយៈពេល ៧ ខែ

សេដ្ឋកិច្ច

• 05/08/2026

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៧០៧,៤៧១​ ​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ​ក្នុង​រយៈពេល​ ​៧​ខែ ​នៃ​ឆ្នាំ​២០២៦​ ​ដោយ​ទទួលបាន​ចំណូល​ជា​ទឹកប្រាក់​ជាង​ ​៤១៥​ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក

រដ្ឋាភិបាល សម្រេច​លើកលែង និងអនុគ្រោះពន្ធក្នុងវិស័យអចលនទ្រព្យ​ទៅតាមលក្ខខណ្ឌ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/08/2026

រាជរដ្ឋាភិបាល​បានសម្រេច​លើកលែង និងអនុគ្រោះពន្ធលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់អចលនទ្រព្យទៅតាមលក្ខខណ្ឌ​មួយចំនួន

អ្នកជំនាញ​រំពឹង​ថា​ ​យុទ្ធនាការ​បញ្ចុះ​តម្លៃ​រហូតដល់​ ​៥០​% ​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/08/2026

អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​ ​រំពឹង​ថា​ ​«​យុទ្ធនាការ​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប ​ឆ្នាំ​២០២៦​» ​(​Siem​ ​Reap​ ​Tourism​ ​Service​ ​Mega​ ​Sale​) ​ដែល​ផ្តល់​ការ​បញ្ចុះ​តម្លៃ​ចាប់ពី​ ​១០​% ​ដល់​ ​៥០​% ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ និង​ជំរុញ​សកម្មភាព​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ ​អំឡុង​រដូវកាល​បៃតង