បច្ចេកទេសសំខាន់ៗក្នុងការដាំបន្លែក្នុងផ្ទះសំណាញ់ទទួលបានទិន្នផលខ្ពស់

ភ្នំពេញ ៖ ផ្ទះសំណាញ់ ត្រូវបានគេអនុវត្តជាទូទៅលើវិស័យកសិកម្ម ជាពិសេសការដាំបន្លែដែលអាចផ្ដល់ទន្និផលខ្ពស់ ដោយសារវាអាចការពារឥទ្ធិពលកាំរស្មីពន្លឺព្រះអាទិត្យ បម្រែបម្រួលអាកាសធាតុ ខ្យល់ តំណក់ទឹកភ្លៀង សត្វល្អិត និងភ្នាក់ងារចម្លងជំងឺតាមបរិយាកាសផងដែរ។

ដើម្បីដាំបន្លែក្នុងផ្ទះសំណាញ់បាន ជាដំបូងគេត្រូវតម្លើងផ្ទះសំណាញ់ដោយត្រូវជ្រើសរើសទីតាំងឱ្យបានល្អ ជាដីដែលអាចដាំបានពេញមួយឆ្នាំ គ្មានភាពកខ្វក់ពីគីមីសាស្ត្រ ជីវសាស្ត្រ និងរូបសាស្ត្រ ពិសេសគឺមានប្រភពទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់។ ឯការសាងសង់ផ្ទះសំណាញ់ គឺធ្វើឡើងទៅតាមប្លង់ ដែលបានគ្រោងទុកអាចសង់ពី ដែក ជ័រ ឈើ ឬឫស្សី។ ហើយសម្ភារបន្ទាប់បន្សំក្នុងការសាងសង់រួមមាន ខ្សែចំណង ដែកគោល ក្លិប គ្រាប់កឹប ស៊ីម៉ងត៍ សំណាញ់ក្រឡាល្អិត ប្លាស្ទិកធន់ និងវីសជាដើម។ ដោយឡែក ប្រភេទផ្ទះសំណាញ់ភាគច្រើនមានសណ្ឋានខ្ពស់ស្រឡះ មានចរន្តខ្យល់ចេញចូល មានដំបូលការពារភ្លៀង ដែលអាចប្រើបានទាំងរដូវប្រាំង និងរដូវវស្សា។ ក្រៅពីនេះ យើងក៏ត្រូវត្រួតពិនិត្យផ្ទះសំណាញ់ និងជួសជុលជាប្រចាំ ជៀសវាងសត្វល្អិតអាចចូលទៅបំផ្លាញដំណាំបាន។

បន្ទាប់ពីសាងសង់ផ្ទះសំណាញ់រួចរាល់ហើយ អ្វីដែលយើងត្រូវធ្វើគឺការជ្រើសរើសពូជសម្រាប់ដាំ ត្រូវរើសពូជណាដែលធន់នឹងអាកាសធាតុជំងឺ និងសត្វល្អិត ដំណាំមានទីផ្សារខ្ពស់ និងជាដំណាំដែលពិបាកដាំតាមវាលចម្ការ។ សម្រាប់គ្រួសារដំណាំដែលសមស្របដាំនៅក្នុងផ្ទះសំណាញ់គឺក្រុមដាំណាំដែលមានកញ្ចុំផ្កាគេសរញី និងកេសរឈ្មោលនៅជាមួយគ្នា ពោលគឺមិនត្រូវការភ្នាក់ងារចម្លងលំអងដូចជា ឃ្មុំ ឬសត្វល្អិតនោះទេ។

ចំពោះការស្រោចស្រព កសិករអាចជ្រើសយកប្រព័ន្ធឌ្រីបដែមានលក្ខណៈសមស្រប និងមានប្រសិទ្ធភាព ព្រោះប្រព័ន្ធនេះមិនចម្លងជំងឺផ្សិត ស្រោចចំគោលដៅ និងងាយស្រួលដាក់ជី។ មួយវិញទៀត ប្រព័ន្ធនេះក៏ងាយស្រួលសម្រាប់កសិករជាស្ត្រីដោយចំណេញពេលពេលក្នុងការគ្រប់គ្រង និងថែទាំដំណាំ។ ការគ្រប់គ្រងសត្វល្អិតចង្រៃក៏លើបន្លែក៏ជាកត្តាមួយសំខាន់ផងដែរ ដែលពពួកសត្វបំផ្លាញទាំងនោះរួមមាន ពួកចៃ ពួករុយស ដង្កូវយោលទោង ពួកដង្កូវចោះផ្លែនិងដើម រុយទិចផ្លែ ជាដើម ដែលសុទ្ធសឹងជាពពួលបំផ្លាញ និងបង្កផលមិនល្អដល់ផ្នែកផ្សេងនៃដំណាំតាំងពីដើម ស្លឹក ផ្កា និងផ្លែ។

ចំពោះជំងឺសំខាន់ៗដែលអាចមានលើបន្លែមានដូចជា ជំងឺបង្កដោយមេរោគផ្សិត ជំងឺបង្កដោយបាក់តេរី ជំងឺបង្កដោយវីរុស ដែលយើងក៏អាចការពារដោយការដាំពូជដំណាំដែលធន់នឹងជំងឺ ដាំដំណាំឆ្លាស់ លើករង និងការសម្អាតចំការ សម្អាតស្មៅជាដើម។ ក្រៅពីនេះក៏មានវិធានការជីវសាស្ត្រ និងវិធានការគីមីដោយប្រើប្រាស់សារធាតុផ្សេងៗ និងអនុវត្តតាមការណែនាំនៅលើស្លាកផលិតផលផ្ទាល់ផងដែរ។ ដោយឡែកពេលប្រមូលផលរួច កសិករត្រូវសម្អាតចំការដើម្បីចម្ចាត់ជម្រកសត្វល្អិតចង្រៃ និងជំងឺដែលសល់ពីរដូវមុន ជៀសវាងកុំឱ្យកត្តាទាំងនេះអាចវិវឌ្ឍន៍និងបំផ្លាញបន្លែរបស់យើងបន្តទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ