ចំណេះដឹង ៖ ស្វែងយល់ពីការ​ធ្វើ​ប្លង់​រឹង និងការ​ត្រៀមឯកសារភ្ជាប់​​ជាមួយ​

ភ្នំពេញ ៖ ពាក់ព័ន្ធជាមួយនឹង​ការ​ធ្វើប្លង់​រឹង មានពលរដ្ឋ​ជាច្រើន​បានដឹងពី​នីតិវិធី​ ក៏ដូចជាឯកសារ​សំខាន់ៗមួយចំនួនដែលត្រូវភ្ជាប់ជាមួយដើម្បីងា​យ​ស្រួល​ក្នុ​ង​ដំណើរការស្នើសុំ​​ ប៉ុន្តែក៏មាន​ពលរដ្ឋ​ជាច្រើនទៀត​ដែលពុំធ្លាប់​ធ្វើ​ប្លង់​រឹងនៅ​ពុំ​បានដឹងពី​នីតិវិធី និង​ត្រូវត្រៀម​ឯកសារ​អ្វី​ខ្លះ​ដើម្បីភ្ជាប់​នោះទេ ។ ថ្ងៃនេះ AMS Economy នឹង​បង្ហាញ​ឯកសារ​ត្រៀមភ្ជាប់​សម្រាប់ពលរដ្ឋ​ធ្វើ​ប្លង់​រឹង ហើ​យមិនចាំបាច់​យកឯកសាររត់​ចុះរត់​ឡើង​នាំខាតពេលវេលានោះទេ។

បើតាមការផ្សព្វផ្សាយ​របស់ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ បានបង្ហាញពីឯកសា​រដែល​ពល​រដ្ឋ​ត្រូវភ្ជាប់មកជាមួយ (សម្រាប់​មនុស្ស​​) ៤ករណី ដោយក្នុងនោះរួមមាន ៖ ១. ករណី​ប្តី​ប្រពន្ធ​ដាក់ឈ្មោះ​ទាំងពីរ​នាក់ មានន័យ​ថា​ទ្រព្យមួយឈ្មោះពីរនាក់​ប្តី​ប្រពន្ធ ដើម្បី​អាចធ្វើប្លង់​រឹង​បាន​ត្រូវ​ភ្ជាប់មកជាមួយនូវ អត្តសញ្ញា​ណប័ណ្ណ (បញ្ជាក់ ) សេចក្ដី​ចម្លង​សំបុត្រអាពាហ៍ពិពាហ៍ និ​ងសៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់នៅ ( បញ្ជាក់ ) ។

ករណីទ្រព្យរួម (​ទ្រព្យប្តី​ប្រពន្ធ​) ប៉ុន្តែដាក់ឈ្មោះ​តែម្ខាង​ អាច​ជា​ប្រពន្ធ​ ឬក៏​ប្តី  ឬហៅថា​ជា​ទ្រព្យរបស់ប្តី ឬរបស់​ប្រពន្ធ ដោយ​ឯ​ក​សារ​ដែល​ភ្ជាប់​ដើម្បីធ្វើ​ប្លង់​រឹង​បាននោះ មាន​អត្ត​សញ្ញាណប័ណ្ណ( បញ្ជាក់​ ) សេចក្ដី​ចម្លង​សំបុត្រ​អាពា​ហ៍​ពិពា​ហ៍​​ សៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់​នៅ (បញ្ជាក់ ) និ​ងលិខិត​បញ្ជាក់ប្រភទ​ទ្រព្យ ​។​

ដោយឡែក ​សម្រាប់ករណី​អ្នកទៅធ្វើ​ប្លង់​រឹង​ជា​មនុស្សនៅលីវ សម្រាប់​ឯកសារ​ដែល​ភ្ជាប់មក​ជាមួយ​ដើម្បីអាច​ធ្វើ​ប្លង់​រឹង​បាន រួមមាន​អត្ត​សញ្ញាណប័ណ្ណ ​(​បញ្ជាក់ ) សេចក្ដីចម្លង​សំបុត្រ​កំណើត សៀវភៅគ្រួសារ ឬសៀវភៅ​ស្នាក់​នៅ (បញ្ជាក់ )​ និង​លិខិត​បញ្ជាក់​ភាព​នៅលីវ ។

ករណីមួយ​ទៀត​គឺសម្រាប់អ្នកដែលរៀបការ​រួចហើយ តែលែង​លះគ្នា ដែល​គេនិយម​ហៅថា មេម៉ាយ​ ឬពោះម៉ាយ​ ។ សម្រាប់ករណី​ប្រភេទនេះ​​ ពេលទៅធ្វើ​ប្លង់​រឹង​គឺត្រូវ​ត្រៀមឯកសារ​សំខាន់​ៗមួយចំនួនមិនខុស​ពី​ករណីមុ​ន​ៗ​​នោះ​ទេ​ ដែលមានដូចជា អត្តសញ្ញាណ​ប័ណ្ណ សេចក្ដី​ចម្លងសំបុត្រ​កំណើត សៀវភៅ​គ្រួសារ​ ឬសៀវភៅ​ស្នាក់​នៅ ​និង​លិខិត​បញ្ជាក់​ភាពជាមេម៉ាយ ឬក៏ពោះម៉ាយ ។

គួរ​បញ្ជាក់ថា​ ប្លង់រឹងគឺជាទម្រង់បង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិសំខាន់ជាងគេ និងជាប្លង់ដីដ៏ល្អជា​ងគេ​នៅ​​ក​ម្ពុជា​។​ ​ប្ល​ង់រឹង គឺជាវិញ្ញាបនបត្រសម្គាល់​ម្ចាស់កម្មសិទ្ធិ​មួយ​សន្លឹ​ក​ដែល​ចេញ​ដោយ​កា​រិ​យា​ល័យរៀបចំដែនដី ។ ប្លង់រឹង​មា​ន​ព័​ត៌​មា​នលម្អិតដែលត្រូវបានទទួលស្គាល់ និងបញ្ជាក់ក្នុងកម្រិតជាតិពីការិយាល័យសុរិយោដី និង​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម ​និងសំណង់ ។

ប្លង់រឹង​ ថ្វីត្បិតតែ​ជា​ក្រដាស​មួយ​សន្លឹក​ក៏ពិត​មែន តែ​វាមានតម្លៃ​អាស្រ័យទៅលើ​ទំហំនៃទ្រព្យនោះ ជាក់ស្ដែង ម្ចាស់​ទ្រព្យ​គ្រាន់តែយក​ក្រដាស​មួយសន្លឹក​ដែល​យើង​ស្គាល់ជា​ប្លង់រឹងទៅ​​ដាក់ធ្វើជា​ទ្រព្យ​បញ្ចាំ​ក្នុង​ធនាគារ​អាច​បាន​លុយ​រាប់​ម៉ឺន រាប់​លាន​ដុល្លារ​ អាស្រ័យ​លើត​ម្លៃ​នៃទ្រ​ព្យដើម្បី​ធ្វើជាដើមទុន​រកស៊ី ឬធ្វើអាជីវកម្ម ។ ដូច្នេះ​ហើយ​បងប្អូន​ជា​ម្ចាស់ទ្រព្យ​ ត្រូវចេះ​ថែរក្សា​ក្រដាសប្លង់រឹង​នេះឱ្យ​បានគង់​វង្ស​​ ហើយ​បើសិ​នជា​បាតបង់​​ ត្រូ​វរាយការណ៍​ទៅកាន់អាជ្ញាធរ ឬសមត្ថកិច្ច​ឱ្យបានលឿន​បំផុត ជៀសវា​ង​មាន​ជនផ្សេងទៀ​ត​រើស​​​បាន​យកទៅធ្វើរឿងមិនល្អ​អាចនាំឱ្យ​មានការខាតបង់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ