អាជីវកម្មសៀងផ្អែម រសជាតិឆ្ងាញ់ អនាម័យ ថែមទាំងជួយដល់ជីវភាពសហគមន៍  

ត្បូងឃ្មុំ៖ សៀង ជាអាហារកែច្នៃម្យ៉ាងដែលធ្វើពីសណ្ដែកសៀងស្ងោរជាច្រើនម៉ោង ផ្អាប់ទុក ដើម្បីអាចរក្សាទុកបានយូរក៏ដូចជាអាចច្នៃជាម្ហូបអាហារបានច្រើនមុខ។ ជាមួយនឹងសង្វាក់ផលិតកម្មផលិតសៀងនេះ គេបានកត់សម្គាល់ឃើញមានសិប្បកម្មផលិតសៀងមួយកន្លែងដែលកំពុងដំណើរការផលិតបន្តពីគ្រួសារ រក្សានូវរសជាតិ អនាម័យ និងជាផ្នែកមួយជួយដល់ជីវភាពសហគមន៍ក្នុងតំបន់។

គ្រួសារសៀងឆ្ងាញ់ ជាឈ្មោះសិប្បកម្មផលិតសៀងមួយកន្លែងស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ  ខេត្តត្បូងឃ្មុំ ដែលកំពុងមានភាពមមាញឹកក្នុងការផលិតសៀងយ៉ាងប្រកបដោយរសជាតិឆ្ងាញ់ និងមានគុណភាពល្អ។

លោក ចាន់ រដ្ឋា ជាម្ចាស់សិប្បកម្មសៀងឆ្ងាញ់បានមានប្រសាសន៍ប្រាប់ AMS ថា សិប្បកម្មផលិតសៀងមួយនេះ គឺជាមុខរបរបន្តពីក្រុមគ្រួសារ ហើយក៏បានធ្វើឱ្យអាជីវកម្មមួយនេះកាន់តែរីកធំធាត់ទៅមុខ និងបានផ្តល់ការងារមួយចំនួនដល់ប្រជាសហគមន៍ ព្រមទាំងបានលើកកម្ពស់កសិផល ក៏ដូចជាផលិតផលខ្មែរផងដែរ។

លោកបញ្ជាក់ថា៖

«សិប្បកម្មរបស់យើងជាសិប្បកម្មខ្នាតតូចលក្ខណៈគ្រួសារ តែយើងបានជួយទិញសណ្ដែកសៀងពីបងប្អូននៅខេត្តស្ទឹងត្រែង ឯអង្កាមសម្រាប់ដុតភ្លើងស្ងោសណ្ដែកក៏យើងជួយទិញបងប្អូនក្នុងតំបន់ ពោលគឺយើងផលិតសៀងដែលមានរសជាតិឆ្ងាញ់ អនាម័យ ច្នៃពីផលិតផលក្នុងស្រុក ហើយលក់នៅលើទីផ្សារក្នុងស្រុកវិញ»។

លោកបានបន្តថា ៖

«បច្ចុប្បន្ន សៀងរបស់យើងមានពីរប្រភេទ គឺសៀងឆ្ងាញ់ និងសៀងឆ្ងាញ់ពិសេស ដែលក្នុងនោះសៀងឆ្ងាញ់លក់ក្នុងតម្លៃ ១ដប ២៥០០រៀល ឯសៀងឆ្ងាញ់ពិសេស ១ដបមានតម្លៃពី ៣៥០០-៥០០០រៀល និងមានជាប្រភេទកំប៉ុង ដោយ១ កំប៉ុងមានតម្លៃ ៦០០០រៀល។ ដោយឡែកសម្រាប់អតិថិជនដែលគាំទ្រសិប្បកម្មសៀងឆ្ងាញ់មានច្រើន ដែលមានទាំងអ្នករស់នៅតំបន់ និងតាមបណ្តាខេត្ត ផ្សេងៗដូចជា ខេត្តកំពង់ចាម ព្រះសីហនុ សៀមរាប ប៉ៃលិន ព្រះវិហារ កោះកុង ឧត្ដមមានជ័យ ប៉ោយប៉ែត រតនគីរី និងក្រចេះ និងរាជធានីភ្នំពេញផងដែរ»។

ម្ចាស់សិប្បកម្មសៀងរូបនេះបន្ថែមថា លក្ខណៈពិសេសដែលធ្វើឱ្យគេនិយមគាំទ្រផលិតផលរបស់សិប្បកម្មនេះ គឺការប្រកាន់ភ្ជាប់នូវរសជាតិ គុណភាព និងអនាម័យក្នុងការផលិត ដែលក្នុងមួយថ្ងៃសិប្បកម្មអាចផលិតសៀងបានប្រមាណ ១០០០គីឡូក្រាម ឬច្រើនជាងនេះប្រសិនបើបងប្អូនកម្ម៉ង់បន្ថែម។ ​

គួរបញ្ជាក់ដែរថា សិប្បកម្មផលិតសៀងខាងលើបានចាប់ផ្តើមឡើងតាំងពីចុងឆ្នាំ២០១៨ ដែលជាមុខរបរបន្តពីគ្រួសារ ដោយចាប់ផ្ដើមក្នុងដើមទុនប្រមាណ ៦០០០ដុល្លា ចំណាយលើការសាងសង់រោងសិប្បកម្ម និងទិញសម្ភារមួយចំនួន ដូចជា ពាងខាប់ និងវត្ថុធាតុដើម ដូចជា សណ្ដែកសៀង ស្ករ និងអំបិលជាដើម។

យ៉ាងណាក៏ដោយ លោក រដ្ឋា បានបង្ហាញពីកត្តាប្រឈមដែរថា សម្រាប់សិប្បកម្មមួយនេះធ្លាប់ជួបការលំបាកក្នុងសង្វាក់ផលិតកម្ម ដូចជាពេលខ្លះខ្វះវត្ថុធាតុដើម ហើយពេលខ្លះទៀតទំនិញឡើងថ្លៃជាដើម។ ប៉ុន្តែទោះជាយ៉ាងណា សិប្បកម្មមួយនេះនៅតែបន្តសកម្មភាព និងបានពង្រីកខ្លួនធំជាងមុន ខណៈដែលនៅថ្ងៃអនាគត អ្នកស្រីមានបំណងពង្រីកអាជីវកម្មឱ្យកាន់តែរឹងមាំ និងអាចផ្ដល់ការងារឱ្យកាន់តែច្រើនដល់ប្រជាសហគមន៍ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម