គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ឥណទានលក្ខណៈបុគ្គលមានទំហំទឹកប្រាក់ជាង ៣៤ ពាន់លានដុល្លារ

ភ្នំពេញ ៖ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤ កន្លងទៅនេះ សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចបានបន្តកើនឡើង​ជាលំដាប់ ដោយសម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​​។ ជាក់ស្តែង នៅចុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួនជាង ៣៤ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមបាយការណ៍របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ (CBC) ចេញផ្សាយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។

របាយការណ៍ដដែលបានបញ្ជាក់ថា សមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច​សម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​ ដោយសមតុល្យឥណទាន​ និងចំនួនគណនីឥណទានមានការកើនឡើងស្ទើរគ្រប់តំបន់។ ចំនួននៃការស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច មានការកើនឡើងក្នុងត្រីមាសទីមួយបើប្រៀបធៀបនឹងត្រីមាសមុន។ ជាចុងក្រោយ គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទានសំណងយឺតលើសពី៣០ថ្ងៃ (30+DPD) បានធ្លាក់ចុះបន្តិចបន្តួច។

ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បង្ហាញអំពីបំណងរបស់អ្នកប្រើប្រាស់ក្នុងការទទួលបានឥណទានក្នុងលក្ខណៈជាឥណទានប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច។

នៅត្រឹម​ត្រីមាសទី១ នៃឆ្នាំ២០២៤នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់ ៥ ផ្សេងៗគ្នា ដូចជា កម្ចីមូលធន (Working Capital Loan) កម្ចីកសិកម្ម (Agriculture Loan) កម្ចីទិញទ្រព្យសកម្ម (Asset Finance) កម្ចីសំណង់​ (Construction Loan) និងកម្ចីផ្សេងៗ (Other)។ ពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានកើនឡើង​ជារួម +៣.៨៧%។ ការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន +៤% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ឆ្នេរចំនួន+៩%។ ការស្នើសុំកម្ចីកសិកម្មកើនឡើង +៩%​ ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប​ +៦៣%។ ការស្នើសុំកម្ចីទ្រព្យសកម្ម​​ មានការធ្លាក់ចុះ -១២% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ខ្ពង់ឆ្នេរ -១៧%។​ ការស្នើសុំកម្ចីកសិកម្ម​​ មានការកើនឡើង +១% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប +២៨%។​

បម្រែបម្រួលជាភាគរយ ទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការកើនឡើងចំនួន +៤.៣%​។​ បម្រែបម្រួល​នេះ​បណ្តាលមកពី​ការកើនឡើងនៃទំហំទឹកប្រាក់នៃកម្ចីមូលធន +១០.១% កម្ចីសំណង់កើនឡើង +៤.៥% ចំណែកឯ កម្ចីកសិកម្មថយចុះ៧.៧% កម្ចីទិញទ្រព្យសកម្ម ថយចុះ-១៤.៩% និងកម្ចីទ្រព្យផ្សេងៗ -១៤.៣%។ ដំណើរការឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បង្ហាញអំពីទំហំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចនៅចុងត្រីមាសទីមួយនេះឆ្លុះបញ្ចាំងពីទីផ្សារឥណទានសកម្ម។

សូមរំលឹកថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការថយចុះចំនួន -១,៥៥% ប្រៀបពីត្រីមាសមុនដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៨៩ លានគណនី។ ក្នុងចំណោមចំនួននេះ ៥៤% ជាឥណទានមូលធន ខណៈចំណែកតូចជាងគេគឺកម្ចីសំណង់ ១% កម្ចីកសិកម្ម ៣២%% កម្ចីទិញទ្រព្យសកម្មមាន​ ៦% និងកម្ចីប្រភេទផ្សេងៗមាន ៧%។ ការថយចុះនេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (-២​% នៅតំបន់​ខ្ពង់រាប នៅតំបន់ឆ្នេរ និងទន្លេសាប និង -១%នៅតំបន់ទំនាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +០.៩% គិតត្រឹមពីខែមីនា ឆ្នាំ២០២៤​។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ៣៤,២០ ពាន់លានដុល្លារអាមេរិក។

ចំនួនគណនី​​នៃកម្ចីមូលធនមាន​​ត្រឹមតែ​ ៥៤% នៃ​ចំនួន​គណនី​សរុប ហើយកម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៦៨% ចំណែកឯសមតុល្យឥណទានកសិកម្មវិញមានចំណែក ៣២% និងសមតុល្យឥណទានកសិកម្ម មានចំណែក ១១%។ សមតុល្យកម្ចីទ្រព្យសកម្ម មានចំណែកតូចគឺត្រឹមតែ ៧% តែប៉ុណ្ណោះ។ សមតុល្យកម្ចីសំណង់ មានចំនួនតិចត្រឹម ២%។ ជារួមសមតុល្យឥណទានមានការកើន​ឡើងជាវិជ្ជមាននៅតំបន់​ដូចជា +០.១%នៅតំបន់ខ្ពង់រាប និង +១% នៅតំបន់ទំនាប +០.០១% នៅតំបន់ឆ្នេរ និង +០.២% នៅតំបន់ទន្លេសាប។

គុណភាពឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច បានមកពីអនុបាតនៃគណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ដែលជា 30+ DPD។ វាបង្ហាញពីលទ្ធភាពនៃការបង់សង និងហានិភ័យនៃការខកខាននៅក្នុងត្រីមាស។

អនុបាត 30+DPD កើនឡើង​ពី ៧.៧៦% នៅក្នុង​ត្រីមាសនេះ ពី ៦,៥៩% ក្នុងត្រីមាសទីបួន ឆ្នាំ២០២៣។ ក្នុងចំណោមផលិតផលទាំងប្រាំនោះ ផលិតផលដែលមានអនុបាត ៣០+DPD ខ្ពស់បំផុត គឺឥណទានសំណង់ជាមួយនឹងអនុបាតចំនួន ១៩,៧%។ ការកើន​ឡើងច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃ គឺមាននៅតំបន់ឆ្នេរ +១១% ទន្លេសាប +៨% និងតំបន់ខ្ពង់រាប និងទំនាប +៧%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានគឺ ៥៣%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ៣៧,៨%។ អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៣៧,៨%, ​ អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ៣៥,៨% អ្នកដែលមានគណនីឥណទានចំនួន ៣​ មានចំនួន ១៨,៦% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៧,៩% នៃចំនួនអតិថិជនទាំងអស់។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនី –១.៥៥% ចំណែកឯសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%។ លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី +៦,៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក +៧.៧៦% ក្នុងត្រីមាសនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ