ផ្លែគុយ ជាអនុផលព្រៃឈើដែលផ្តល់ចំណូលដល់ប្រជាសហគមន៍មុនពេលចូលឆ្នាំខ្មែរ ដោយ ១គីឡូក្រាម គេអាចលក់បានជាង ៤ម៉ឺនរៀល

ភ្នំពេញ៖ នៅមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងប្រព្រឹត្តទៅនៅក្នុងខែមេសាខាងមុខនេះ គឺជារដូវកាលដែលប្រជាពលរដ្ឋនៅតាមសហគមន៍មួយចំនួនទទួលបានចំណូលពីការប្រមូលអនុផលព្រៃឈើផងដែរ ដូចជាផ្លែគុយ ផ្លែសិរមាន់ ផ្លែគូលេនព្រៃ និងផ្លែសាវម៉ាវព្រៃជាដើម។

អនុប្រធានសហគមន៍ភ្នំទ័ពជាង លោក ឡុង ណេត ទទួលបន្ទុកទេសចរណ៍បានប្រាប់ AMS ថា សហគមន៍របស់លោកមានតំបន់ទេសចរណ៍សំបូរណ៍បែប ស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង​ ហើយក៏មានអនុផលព្រៃឈើជាច្រើនប្រភេទ ដែលប្រជាសហគមន៍បានចាប់ផ្តើមប្រមូលផលជាបណ្តើរៗនៅតាមតំបន់របស់ខ្លួន ដែលអនុផលទាំងនោះបានផ្តល់ចំណូលជូនដល់ពួកគាត់សម្រាប់ផ្គត់ផ្គង់គ្រួសារ។

សមាជិកប្រជាសហគមន៍ភ្នំទ័ពជាង ប្រមាណ១៥ នាក់/គ្រួសារ) ដែលបានប្រមូលអនុផលព្រៃឈើរួមមាន ផ្លែគុយ ផ្លែសិរ​មាន់ និងផ្លែឈើដទៃទៀត ប៉ុន្តែឆ្នាំនេះ ពួកគេបានផ្តោតសំខាន់ទៅលើផ្លែគុយតែមួយមុខប៉ុណ្ណោះ ដែលផ្តល់ផលមុនគេ និងទទួលបានតម្លៃថ្លៃជាងអនុផលព្រៃឈើដទៃទៀត។ នេះបើតាមលោក ឡុង ណេត បានបញ្ជាក់។

លោក ឡុង ណេត បានបញ្ជាក់ថា ដោយសារតែផ្លែគុយទើបនឹងចាប់ផ្តើមឱ្យផល ដូច្នះប្រជាសហគមន៍មួយចំនួនអាចរកបេះបានតិចតួចនៅឡើយ ពោលគឺម្នាក់អាចរកបានត្រឹម ៧ ទៅ ១០ គីឡូក្រាមតែប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយតម្រូវឱ្យចូលតំបន់ព្រៃជ្រៅទើបមានផ្លែបេះ។ ក្រោយពេលប្រមូលផល ឬបេះផ្លែគុយបាន គឺមានអ្នកមកប្រមូលទិញទាំងអស់ ដោយក្នុង ១ គីឡូក្រាម អាចលក់បានប្រមាណចន្លោះពី ១៨ ០០០ រៀល ទៅ ២០ ០០០ រៀល សម្រាប់ការលក់បោះដុំ។

អ្នកស្រី សាំង ណារី ជាអាជីវករទទួលទិញអនុផលព្រៃឈើយកមកលក់នៅម្ដុំមុខមជ្ឈមណ្ឌលកម្សាន្ត ណាហ្គាវើល រាជធានីភ្នំពេញ បានឱ្យដឹងថា ផ្លែឈើព្រៃ​ទាំងនោះ ភាគច្រើន​មាន​ប្រភពពី​ភ្នំ​គូលែន តំបន់ភ្នំ​បូក តំបន់​ព្រៃ​ឧទ្យាន​អង្គរ និង​មួយផ្នែក​ទៀត​មាន​ប្រភពពី​ខេត្តឧត្ដរមានជ័យ​ និងខេត្តកោះកុង។​

អ្នកស្រីបានបន្តឱ្យដឹងថា ផ្លែគុយដែលដាក់លក់នៅទីតាំងខាងលើនេះ មិនថាចំពោះអ្នកស្រីផ្ទាល់ និងអាជីវករដទៃទៀតនោះទេ គឺទើបតែចាប់ផ្តើមទទួលយកមកលក់នៅដើមខែមីនានេះតែប៉ុណ្ណោះ ហើយក៏មិនសូវមានច្រើននោះដែរ ដោយលក់ក្នុងតម្លៃ៣៥០០០រៀលក្នុងមួយគីឡូក្រាម។

អ្នកនាង ស៊ីន មុំ ជាអ្នកលក់អនុផលព្រៃឈើ ដែលទទួលផ្លែគុយយកមកពីខេត្តកោះកុង ដាក់លក់នៅម្តុំទួលគោក រាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា ផ្លែគុយដែលយកមកពីខេត្តកោះកុង លក់ក្នុងតម្លៃ ៤០០០០រៀល ក្នុង១ គីឡូ​ក្រាម ហើយការលក់នេះទៀតសោតទើបតែចាប់ផ្តើមប្រមាណ ២សប្ដាហ៍តែប៉ុណ្ណោះ។ ដោយឡែក ផ្លែគុយនៅតំបន់អង្គរឆ្នាំនេះមិនសូវសម្បូរទេ។ 

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម ​ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ផ្លែគុយ និងអនុផលឈើព្រៃនៅតំបន់ព្រៃអង្គរ ពុំទាន់ហុចផលឱ្យពលរដ្ឋក្នុងតំបន់នេះបានបេះយកមកលក់នៅឡើយទេ ពិសេសផ្លែគុយ មិនទាន់ទុំ និងផ្លែផ្សេងទៀត ក៏មិនទាន់ឃើញដាក់លក់ដែរ ហើយបើមានលក់នៅតំបន់មួយចំនួន ក៏លក់ក្នុងតម្លៃថ្លៃដែរ ដោយកន្លែងខ្លះអាចលក់រហូតដល់ ៥០០០០រៀលក្នុងមួយគីឡូក្រាម។

សូមជម្រាបថា ផ្លែគុយ ជាផ្លែឈើហូបផ្លែម្យ៉ាងដែលដុះនៅតាមទីដែលមានព្រៃ។ ឈ្មោះរបស់វាហៅម្យ៉ាងទៀតថា វល្លិ៍គុយ វាឱ្យផល​ចាប់ពី​ដើមខែមីនា រហូតដល់ខែឧសភា ដោយដុះតោងដើមឈើធំៗក្នុងព្រៃក្រាស់ ដែលមានប្រវែងរហូតដល់ ៣០ម ។ ដើមវាមានសណ្ឋានជាឈើមានទំហំធំជាងវល្លិ៍ដទៃទៀត និងជារុក្ខជាតិស្ទើរគ្មានស្លឹក។ សំបក​ដើម​មាន​សភាព​រលោង និង​មា​នពណ៌ត្នោត ផ្នែកនីមួយៗនៃដើម មានជ័រពណ៌សដូចទឹកដោះគោ ច្រើនមានដុះនៅ​ក្នុង​ព្រៃធំ ព្រៃ​ស្រោង​ ព្រៃ​ស្បាត និង​ព្រៃ​របោះតាមចម្រាក់ភ្នំ គុយជា​រុក្ខជាតិ​ដែល​បន្ត​ពូជ​ដោយ​គ្រាប់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *