ហាង​ឆេង​ដីធ្លីក្នុង​ខេត្តកែប ចាប់ផ្ដើម​កម្រើក​ឡើង​វិញ​​​​ ក្រោយគម្រោង​ព្រែក​ជីក​ហ្វូ​ណន​តេជោ​គ្រោង​សាងសង់​នៅចុងឆ្នាំនេះ

ភ្នំពេញ ៖ គម្រោង​ព្រែកជីក​ហ្វូណនតេជោ កាន់តែលេចជា​ពន្លឺច្បាស់ ក្រោយពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និងដឹកជញ្ជូន ឯកឧត្តម ​ប៉េង ពោធិ៍នា​ ប្រកាស​ថា​ គម្រោងនេះ​នឹង​ចាប់ផ្ដើ​ម​បើក​ការដ្ឋាន​នៅ​ចុងឆ្នាំ ២០២៤​ខាងមុខនេះហើយ ។  ការ​ប្រកាស​បែបនេះ បានធ្វើឱ្យ​វិស័យដីធ្លីនៅក្នុង​ខេត្ត​កែប មានសកម្មភា​ព​កម្រើក​ឡើង​​មួយកម្រិតដោយមានចរន្ត​ទិញដូរហក់ឡើង​ជាង​ពីមុន​ ។

បើតាមភ្នាក់ងារ​អចលន​វត្ថុ​ប្រចាំខេត្តកែបជាច្រើន​នាក់​បានអះអាងថា គម្រោងហ្វូណន​តេជោ​ ជា​គម្រោង​ធំ​ ដែល​នឹង​ជំរុញ​ឱ្យវិស័យដីធ្លីក្នុងខេត្ត​កែប មានសន្ទុះ​ងើបឡើង​បន្ថែមទៀត​ ​ដោយមានអ្នកស្វែង​រកទិញដី​​កាន់តែច្រើនជាពិសេស​ អ្នកទិញដីមកពី​បណ្ដាខេត្ត​ផ្សេងៗ និងរាជធានីភ្នំពេញ ដោយមួយចំនួន​ទិញ​ដើម្បី​វិនិយោគ​ ពោលគឺទិញទុកលក់​បន្ត​ ចំណែកមួយចំនួន​ទិញ​ដើម្បីអភិវឌ្ឍន៍​នៅពេល​បន្ទាប់​និងខ្លះទៀត​ទិញ សម្រាប់​សង់ផ្ទះលំហែ​ផ្ទាល់ខ្លួន​ ​។

បើតាម​លោក លឹម រដ្ឋា ភ្នាក’អចលនទ្រព្យ​មួយរូប​ប្រចាំ​ខេត្ត​កែប បានឱ្យដឹងថា​ សកម្មភាព នៃការទិញលក់​ដី​ធ្លីនៅក្នុងទឹកដីខេត្ត​កែប ចាប់ផ្ដើម​កម្រើក​ល្អជាង​មុន​បន្តិចហើយ ​ដោយ​អ្នក​ទិញខ្លះ​​មានដីនៅកែប​ស្រាប់​ទៅ​ហើយ ​គឺទិញពីមុនៗមក និ​ងបន្តស្វែងរកទិញទៀត និងខ្លះទៀតជាអ្នកថ្មី ដោយស្វែង​រក​ទិញ​ដើម្បីអភិវឌ្ឍន៍​​ ។​

លោកបន្តថា​ សកម្មភាព​នៃការ​ស្វែងរកទិញ​ដីនៅក្នុ​ងទឹកដីខេត្ត​កែប គឺចាប់ផ្ដើមឡើ​ងនៅ​ក្រោយ​ចូល​ឆ្នាំ​ស​កល​​អំឡុ​ងដើម​ខែ មករាមក ដោយអ្នក​ទិញដីភាគច្រើន​រក​ទំហំដីធំៗ​និង​ខ្លះទៀត​ក៏​ត្រូ​វការរកទិញ​ដីដែលមាន​ទំហំ​តូចៗ​ដែរ និយាយមរួមគឺ​មានទាំង​អ្នក​ទិញដីធំៗ និងអ្នកទិញ​ដីតូច​ៗ​ក៏ច្រើន​ដែរ​​ ។

លោក​ រដ្ឋា ​បានបន្ថែម​ថា​ នៅក្រោយកា​រប្រកាស​គម្រោងអភិវឌ្ឍន៍និង​ផែនកា​របើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​​តេជោ ឃើញថា​មាន​ភ្ញៀវ​ស្វែងរកទិញដីនៅកែប​កាន់តែច្រើន​ ហើយរំពឹងថា​ នឹង​មានកា​រទិញលក់​កាន់​តែ​ខ្លាំង​ថែមទៀត តែសម្រាប់​តម្លៃដីធ្លី​នា​ពេលនេះ មិនទាន់មាន​ការ​ឡើងថ្លៃ​ខ្លាំង​នោះទេ ដោយ​អ្នកស្វែងរកទិញ​ដី​ចង់​បាន​តម្លៃទាប ហើយអ្នកលក់​ដែលត្រូវការ​លុយដោះស្រាយបញ្ហា​បន្ទាន់​ក៏​លក់ដីក្នុងតម្លៃក្រោម​ទីផ្សារ ធ្វើឱ្យ​មាន​ការទិញលក់​ច្រើន​ករណី ។​

លោក​បញ្ជាក់ថា​ សក្ដានុពល​ខេត្តកែប​ដូចជា​គម្រោងផ្លូវ​តាម​បណ្ដោយឆ្នេរ​សមុទ្រ​អង្កោល​ និងផ្លូវ​មួយចំនួន​ទៀត​នៅក្នុង​ខេត្តកែប បានធ្វើឱ្យអ្នក​អភិវឌ្ឍន៍​និងអ្នក​វិនិយោគ​ចាប់អារម្មណ៍​​ក្នុង​ខេត្ត​កែប​បន្ថែម ដោយ​គេ​មើល​ឃើញ​ថា​ នៅពេលអនាគត​ខេត្ត​មួយនេះ នឹង​កាន់តែមានសក្ដានុពលខ្ពស់​ ។​

លោក ​ជិន ណារិន​ ភ្នាក់ងារអចលនវត្ថុមួយរូប​ប្រចាំខេត្តកំពត និងកែប ក៏បាន​ និយាយថា​ គម្រោង​អភិវឌ្ឍន៍​ព្រែក​ជីក​ហ្វូណន​តេជោ នឹង​ធ្វើឱ្យ​ខេត្ត​កំពត​និងកែប ក្លាយជា​តំបន់​ពាណិជ្ជកម្ម​និងទេសចរណ៍​ដ៏មាន​សក្ដានុពល​​​ ។​ បើនិយាយពីខេត្តកំពត និងកែប គឺជា​តំបន់​តែមួយ​ ដោយសារតែ វា​មានទីតាំ​ងនៅជាប់គ្នា ហើយ​ខេត្តទាំង​ពីរ​ក៏​អាច​បំពេញ​បន្ថែម​ចំណុច​ខ្វះ​ខាតឱ្យគ្នាទៅវិញទៅមក​ផងដែរ​ ជាក់ស្ដែង​ពេលកំពត​មានភ្ញៀវ​ច្រើន​ហើយខ្វះ​សេវា​ទេសចរណ៍ ខាង​ខេត្ត​កែបអាចបំពេញឱ្យកំពត ពេល​កែប​មានភ្ញៀ​វទេសចរ​ណ៍​ច្រើនក៏កំពត​អាច​បំពេញឱ្យកែបបានដូចគ្នា​ដែរ ដូចជា​សេវាកម្ម​ស្នាក់នៅ និង ហូបចុក​ជាដើម ។

បើតាមផែនកា​ររបស់រដ្ឋាភិបាល​ បានកំណត់​យកតំបន់ឆ្នេរ​ជា​តំបន់គោលដៅអភិវឌ្ឍន៍ ក្នុង​នោះ​ខេត្ត​ជាប់មាត់​សមុទ្រ​ចំនួន​៤ រួមមាន​ខេត្ត​កោះកុង ព្រះសីហនុ កំពតនិង​ខេត្ត​កែប រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេ​ដ្ឋារ​ច​នា​ស​ម្ព័ន្ធ តភ្ជាប់ពីភ្នំពេញ និ​ងពីបណ្ដាខេត្ត​ផ្សេងទៀត ដើម្បីសម្រួល​ដល់ការ​ធ្វើ​ដំណើរ​ទៅកាន់​តំបន់ឆ្នេ​រ និង​​អភិវ​ឌ្ឍ​ន៍​ហេ​ដ្ឋារចនាសម្ព័ន្ធ​​នៅក្នុង​តំបន់នោះបន្ថែម​ទៀត​ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ