កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតក្នុងស្រុកមួយកំពុងមមាញឹក ខណៈតម្រូវការទីផ្សារ និងតម្លៃមានភាពល្អប្រសើរ

បាត់ដំបង ៖ ស្របទៅនឹងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅលើការចេះយកបញ្ហាបិតព្រំដែនមកកែប្រែទៅជាឱកាសពង្រឹងសមត្ថភាព និងពង្រីកទីផ្សារក្នុងស្រុកឱកាន់តែទូលាយនោះ កសិដ្ឋានចិញ្ចឹមមាន់យកស៊ុតមួយកន្លែង ស្ថិតនៅក្នុងខេត្តបាត់ដំបង បាន និងកំពុងមានភាពមមាញឹកក្នុងការបង្កើនលទ្ធភាពផលិតឱ្យបានលើសពី ១ម៉ឺនគ្រាប់ក្នុង ១ថ្ងៃ ជាមួយនឹងការបំប៉នមេមាន់ជំទន់បន្ថែមប្រមាណ១ម៉ឺនក្បាលទៀត ដែលអាចទទួលបានផលនៅអំឡុងខែកញ្ញាខាងមុខនេះ ពោលគឺសរុបអាចទទួលបានជិត២ម៉ឺនគ្រាប់ក្នុង១ថ្ងៃ។

លោក មឿន ចាន់រិទ្ធ ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មួយកន្លែងស្ថិតនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ស៊ុតមាន់គឺមានតម្រូវការខ្ពស់ ខណៈដែលតម្លៃលក់ចេញក៏ទទួលបានកាន់តែប្រសើរជាងមុន ជាពិសេស ក្រោមស្មារតីជាតិនិយមរបស់បងប្អូនប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនក្រោយការបិតច្រកព្រំដែនកម្ពុជា-ថៃ។

ម្ចាស់កសិដ្ឋានរូបនេះបន្តថា៖

«បច្ចុប្បន្នកសិដ្ឋានយើងអាចផលិតស៊ុតបានប្រមាណ ៩០០០គ្រាប់ប្រចាំថ្ងៃ ដើម្បីលក់ទៅកាន់ខាងសៀមរាបដែលមានទាំងសណ្ឋាគារ និងផ្សារទំនើប ក្នុងតម្លៃជិត ៥០០រៀលក្នុងមួយគ្រាប់ ដោយតម្លៃនេះល្អគួរសម ដោយសារខ្មែរយើងមានស្មារតីគាំទ្រផលិតផលក្នុងស្រុកច្រើនជាងមុន ឯការផ្គត់ផ្គង់នៅតាមម៉ាតក៏មានកំណើនខ្ពស់ ដែលយើងផ្គត់ផ្គង់ស្ទើរមិនគ្រប់»។

ចំពោះទំហំកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតខាងលើនេះមានរហូតដល់ចំនួន ១២០០០ម៉ែត្រការេ ប៉ុន្តែបច្ចុប្បន្ននេះ ប្រើមិនទាន់បានពាក់កណ្ដាលនៃទំហំដីសរុបនៅឡើយ ខណៈដែលរូបលោកកំពុងចិញ្ចឹម និងបំប៉នមេម៉ាន់ជំទង់បន្ថែមទៀត។

លោកបញ្ជាក់ថា ៖

«យើងចិញ្ចឹមមាន់យកស៊ុតមាន ២ពូជ គឺពូជអ៊ីវ៉ាប្រោន និងពូជហត់ឡាញ ដែលត្រូវការរយៈពេលចិញ្ចឹម ១៨សប្ដាហ៍ទើបមាន់អាចឱ្យស៊ុតលើកដំបូងបានក្នុងបរិមាណតិចតួច ហើយវានឹងកើនឡើងបន្តិចម្ដងៗរហូតដល់អាយុ២ឆ្នាំទើបជម្រុះស៊ុតអស់ ហើយបន្តលក់ទៅឱ្យឈ្មួញលក់សាច់ក្នុងមួយក្បាល ៨០០០-៩០០០រៀល។ បើបូកចំណូលពីការលក់ស៊ុតប្រចាំថ្ងៃ និងការលក់មាន់សាច់ដែលជម្រុះអស់ស៊ុត យើងអាចទទួលបានច្រើន ប៉ុន្តែក៏ត្រូវចំណាយទៅលើថ្លៃចំណីដែរ ព្រោះយ៉ាងហោចណាស់ក្នុងមួយថ្ងៃអស់ប្រមាណជិត៤០០ដុល្លារឯណោះ»។

ដោយឡែកពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការមើលថែវិញ លោក មឿន ចាន់រឹទ្ធិ បានប្រាប់ឱ្យដឹងថា ត្រូវមានការយកចិត្តទុកដាក់ឱ្យបានដិតដល់ ព្រោះមាន់មានសុខភាពខ្សោយជាងសត្វចិញ្ចឹមដទៃទៀត ពោលគឺទាមទារឱ្យមានការតាមដានវារាល់ថ្ងៃ និងមានប្រើជាប្រភេទវីតាមីន ថ្នាំបំបាត់ស្ត្រេស ថ្នាំលាងថ្លើម និងថ្នាំជំនួយឱ្យមាន់ស៊ីចំណីច្រើនជាដើម។ ក្រៅពីនេះ ក៏មានការរៀបចំជាប្រព័ន្ធបាញ់ទឹកនៅលើដំបូលដើម្បីកាត់បន្ថយកំដៅនៅក្នុងរដូវក្ដៅ លុះដល់រដូវវស្សាគឺមិនចាំបាច់ប្រើនោះទេ ដោយសារតែសត្វមាន់អាចធន់នឹងអាកាសធាតុត្រជាក់បាន។

លើសពីនេះ អ្នកចិញ្ចឹមក៏ត្រូវតាមដានដោយផ្ដោតទៅលើលាមកជាប្រចាំ និងធ្វើការកត់សម្គាល់ ថាតើវាមានស្ថានភាពបែបណា រាគបែបណា ហើយគួរដាក់ថ្នាំអ្វីដើម្បីព្យាបាល។  ក្រៅពីនេះ មុខរបរចិញ្ចឹមមាន់យកស៊ុតនេះក៏មានជួបប្រទះនូវបញ្ហាច្រើនដែរ ដែលក្រៅពីចេះបច្ចេកទេសក្នុងការចិញ្ចឹម ការថែទាំ និងការព្យាបាលជំងឺសត្វ នៅមានបញ្ហាទីផ្សារមួយទៀត ព្រោះមានដៃគូប្រកួតប្រជែងច្រើន ដែលក្រៅប្រកួតជាមួយអ្នកចិញ្ចឹម និងផលិតក្នុងស្រុក ក៏មានការនាំចូលពីប្រទេសជិតខាងដែរ រហូតធ្វើឱ្យតម្លៃធ្លាក់ចុះនៅត្រឹមប្រមាណ៣០០រៀលក្នុងមួយគ្រាប់(ខ្នាតល្អ) ប៉ុន្តែពេលនេះ ទីផ្សារស៊ុតមាន់ក្នុងស្រុកកំពុងមានភាពល្អប្រសើរដែលជាកម្លាំងចិត្តសម្រាប់អ្នកចិញ្ចឹម ក៏ដូចជាម្ចាស់កសិដ្ឋានផងដែរ។

គួររំឭកថា លោក ចាន់រិទ្ធ ធ្លាប់មានជំនាញផ្នែកខាងដាំស្លរ ប៉ុន្តែនៅឆ្នាំ២០២៣ ដោយមើលឃើញពីតម្រូវការទីផ្សារស៊ុតមាន់មានភាពទូលំទូលាយ លោកបានសម្រេចចិត្តបង្កើតជាកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតតែម្ដង។ នៅថ្ងៃអនាគត ប្រសិនបើទីផ្សារ ក៏ដូចជាតម្រូវការស៊ុតមាន់នៅតែល្អប្រសើរ លោកចង់ពង្រីកកសិដ្ឋានចិញ្ចឹមមាន់យកស៊ុតនេះឱ្យកាន់តែធំ ដែលអាចប្រកួតប្រជែងជាមួយកសិដ្ឋានក្រៅស្រុកបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

រដ្ឋាភិបាល​សម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង ដើម្បីរៀបចំគោនយោបាយ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

រាជរដ្ឋាភិបាល​ បានសម្រេច​បង្កើត​ក្រុមការងារ​ហិរញ្ញវត្ថុបៃតង​ ក្នុងគោលបំណង​ដើម្បីចូលរួម​រៀបចំ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ និ​ងវិធានការ​កៀរគរ​ហិរញ្ញវត្ថុ​បៃតង​ សម្រា់បគាំទ្រដល់គោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *