កសិករម្នាក់ កែប្រែដីទំហំ ៤ X ៩ ម៉ែត្រ អាច​រកចំណូលបាន​ជាង ​២លានរៀលក្នុងមួយខែ​សម្រាប់ដោះស្រាយ​ជីវភាព

ភ្នំពេញ ៖ ស្ថិតនៅក្នុងអំឡុង​ពេលនៃការរាតត្បាតជំងឺកូវីដ១៩ មានមនុស្សមិនតិចនាក់នោះទេ​ដែលជួបវិបត្តិហិរញ្ញវត្ថុ​ ដោយខ្លះបាត់បង់ការងារ បាត់ប្រាក់​ចំណូ​ល​ សម្រាប់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែក៏មានអ្នកខ្លះ​បានកែច្នៃ​វិបត្តិឱ្យ​ទៅជា​ប្រភពចំណូល​ដ៏សំខាន់សម្រា​ប់​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ចគ្រួសារបានយ៉ាងប្រសើរ។ ជាក់ស្ដែង ក្រៅពីអាជីវកម្មដឹកជញ្ជូន និងការលក់ទំនិញតាមអនឡាញ ដែលអាចទទួលបានកម្រៃក្នុងអំឡុងពេលវិបត្តិកូវីដនោះ បុរសជាកសិករម្នាក់បានកែច្នៃដីទំនេរ​របស់​ខ្លួន​ដែល​មានទំហំត្រឹម ៤ X ៩ ម៉ែត្រ បង្កើតជាអាជីវកម្មកសិកម្មបណ្តុះផ្សិតក្ងោក ឬផ្សិតស លក់ ដែលអាចទទួលបានចំណូលប្រចាំខែជាង ២លានរៀលក្នុងមួយខែ។

លោក ​សម សុខ​ ជាកសិករ​មួយរូបរស់​នៅភូមិអង្គរជ័យ​ទី​២ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត​ បានកែខៃជីវភាព​របស់ខ្លួនពីភាពខ្សត់ខ្សោយ​ក្នុងស្ថានការវិបត្តិកូវី-១៩ មករកភាពល្អប្រសើរ និងបានធូរស្រាលពីការចំណាយប្រចាំថ្ងៃ ហើយថែមទាំងអាចរកបាន​ចំណូល​ប្រចាំខែប្រមាណជាង ២លានរៀល​ ឬច្រើនជាងនេះសម្រាប់​ផ្គត់ផ្គង់ជីវភាពគ្រួសារ។

បុរសរូបនេះបានប្រាប់ AMS ឱ្យដឹងថា គ្រាដែលមុនពេលមានវិបត្តិជំងឺ​កូវីដ-​១៩​ លោកបានទៅស៊ីឈ្នួលធ្វើកាឱ្យគេ​នៅ​ខេត្តព្រះសីហនុ​ដោយ​ទទួលបានប្រាក់បៀវត្សរ៍​ប្រចាំខែគួរសមគ្រាន់ដោះស្រាយជីវភាពគ្រួសារ ប៉ុន្តែដោយសារកូវីដ​១៩​ លោក​ត្រូវបាន​បាត់បង់ការងារ​ បាត់បង់​ចំណូល​សម្រាប់ផ្គត់ផ្គង់​គ្រួសារ ​ហើយក៏ត្រលប់មកស្រុកកំណើត​វិញ ។​

លោក​បន្តថា នៅពេលត្រលប់មក​ដល់ស្រុកវិញ លោកមិនដឹងថា​ត្រូវធ្វើអ្វីនោះទេ ក្រោយមកលោកមើល​យូធូប (youtube)​ ពីបៀប​បណ្ដុះផ្សិត​ ហើយក៏ចាប់អារម្មណ៍​លើការ​ងារ​បណ្ដុះផ្សិតក្ងោក​នេះ និងបានអនុវត្តន៍តាម​ដោយ​គ្រាន់តែយក​ដី​ទំនេរទំហំ ​៤ម៉ែត្រ​គុណនឹង​៩ម៉ែត្រ​សម្រាប់​បង្កើត​អាជីវកម្មមួយនេះ ។

លោកបន្ថែមថា ៖

“អាជីវកម្មមួយនេះ​បានធ្វើឱ្យខ្ញុំអាចទទួលបានប្រាក់កម្រៃ​ជា​ប្រចាំថ្ងៃ​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និងសម្រាប់​កូនៗសិក្សា​ ក៏ដូចជាការ​ចំណាយផ្សេងៗប្រចាំថ្ងៃ និងចំណាយក្នុងពិធី​បុណ្យ មង្គលការញាតិមិត្ត និង​ថ្លៃម្ហូបអាហារ​ជាដើម។ ក្នុងមួយ​ថ្ងៃ​ ខ្ញុំអាច​ទទួលបាន​ផល​ផ្សិតពី​ ២០គីឡូក្រាម​ទៅ ​៥០គីឡូក្រាម​ ហើយក្នុងមួយគីឡូក្រាម​អាច​លក់​បាន​ ៥ ០០០រៀល​ទៅ ៦ ០០០រៀល​ អាស្រ័យ​លើ​ទីផ្សារ​សំបូរ​ផ្សិត ​ឬអត់ ។ បើសិនជា​នៅលើទីផ្សារមិនសូវ​សំបូរ​អាច​លក់បានថ្លៃបន្តិច តែបើសំបូរយ៉ាង​ហោចណាស់ក៏បា​ន ​៥០០០រៀល​ក្នុងមួយគីឡូក្រាម​ដែរ”

លោក​បន្ថែមទៀតថា ៖

“ការងារ​ជា​កសិករ​វាពិបាកបន្តិច​តែមានសេរីភាព បើទោះបីជា​ចំណូលនេះមិនច្រើ​នដូ​ច​ដែល​​​​ធ្វើការឱ្យគេដែលបើកប្រាក់ខែម្ដង​ៗឃើញថា​ច្រើន​មែន តែពេលចាត់ចែង​ក៏អត់មានសល់​អ្វីដែរ ។ ​ប​ច្ចុប្ប​ន្ន​​​ដោយសារតែទីផ្សារ​មានតម្រូវការ​ខ្ពស់ ជាពិសេស​នៅរដូវ​កាលបុណ្យ ឬមង្គលការ​ផ្សេងៗ ខ្ញុំមា​ន​គ​ម្រោ​ង​​​​​​​ព​ង្រី​ក​​ផ្ទៃដីបណ្តុះផ្សិតបន្ថែមទៀត​ ដើម្បីឱ្យស្របទៅ​នឹង​តម្រូវការ​ជាក់ស្ដែង”

នៅក្នុងឱកាសនេះផងដែរ លោកក៏បានបញ្ជាក់ឱ្យដឹងដែរថា ការអនុវត្ត​លើ​ការ​ងារ​នេះ លោកមិនបានរៀនជំនាញ​បច្ចេកទេស​ពី​ខាងណា​នោះទេ ពោលគឺលោក​​មើ​ល​តាមវីឌីអូ យូធូប (youtube)​ ដែលគេ​បង្ហោះ​ក្នុងបណ្ដាញ​យូធូប ហើយក៏អនុវត្ត និងទទួលបាន​លទ្ធផល​បែប​នេះ។ ជាមួយគ្នានេះ លោកក៏ចង់ឱ្យ​កសិករដទៃទៀត ​ដែល​មានដីទំនេរ​ ទោះជាមិនធំក៏ដោយ ក៏អាចសាក​អនុវត្តន៍​លើការ​ងារ​បណ្ដុះផ្សិត​ក្ងោក ឬមុខ​របរកសិកម្ម​ផ្សេង​ៗ​ទៀត​ដែលអាច​រកចំណូល​បានប្រចាំថ្ងៃ ដោយមិនចាំបាច់ធ្វើការងារឱ្យ​គេដែលមិនមា​នសេ​រី​ភាព​​នោះ​ទេ​ ។

ក្រៅពីលោក​ សំ សុខ​ បច្ចុប្បន្ន​នេះ​ក៏មានកសិករ​ជាច្រើនបានកែច្នៃ​ដី​ដែលទំនេរ​ក្នុងទំហំតូច​ៗ ទៅជា​ឱកាស​រក​​ប្រាក់ចំណូលបានសមរម្យ​សម្រាប់ដោះស្រាយ​ជីវភាពប្រចាំថ្ងៃ​ ហើយបើសិនជាមានលទ្ធភាពអាចពង្រីក​អាជីវកម្ម​កាន់តែធំដើម្បីផ្គត់ផ្គង់លើទីផ្សារ​ក្នុងមូលដ្ឋានទៅជា​ក្នុង​ស្រុក​ក្នុងខេត្ត​និង​ក្នុង​ប្រទេស​ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន