ស្វែងយល់ពីមូលហេតុដែលអតិផរណាមានឥទ្ធិពលលើតម្លៃមាស

បរទេស ៖ យោងទៅតាមប្រភពពី CBS News បានលើកឡើងថា អតិផរណា​គឺជាបញ្ហាដ៏ធំមួយ​ដែល​វិនិយោគិនព្រួយបារម្ភ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈដែលពួកគេសម្លឹងឃើញមាសជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ វិនិយោគិនគួរយល់ដឹងអំពីទំនាក់ទំនងរវាងអតិផរណា និងតម្លៃទ្រព្យសកម្ម ពីព្រោះវាអាចជួយពួកគេរៀបចំផែនការយុទ្ធសាស្រ្តវិនិយោគឲ្យកាន់តែប្រសើរឡើង។ មាស គឺជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកវិនិយោគក្នុងឆ្នាំនេះ ដោយពួកគេមើលឃើញថា មាសជាទ្រព្យសម្បត្តិមានសុវត្ថិភាពក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ នៅពេលដែលអត្រាអតិផរណាកើនឡើង អ្នកវិនិយោគមានការព្រួយបារម្ភអំពីការបាត់បង់តម្លៃនៃក្នុងទ្រព្យសកម្មផ្សេងទៀត ដូចជា ភាគហ៊ុន និងមូលបត្របំណុល។ ដូច្នោះហើយ ពួកគេងាកទៅរកមាសដែលជាដំណោះស្រាយមានសុវត្ថិភាពក្នុងការរក្សាទ្រព្យសម្បត្តិរបស់ពួកគេ។

ទោះជាយ៉ាងណាក្តី ការកើនឡើងនៃតម្រូវការមាសក៏អាចជំរុញឱ្យតម្លៃរបស់វាឡើងថ្លៃផងដែរ។ ការផ្គត់ផ្គង់មាសមានកម្រិត ដោយសារមាសមិនដូចទៅរូបិយប័ណ្ណដែលអាចបោះពុម្ពបាននោះទេ។ នៅពេលដែលមាសត្រូវបានជីកពីអណ្តូងរ៉ែមាសអស់ នោះគេមិនអាចផលិតវាបានទៀតទេ។ ដូច្នេះហើយ តម្រូវការមាសកាន់តែច្រើនធ្វើឲ្យតម្លៃរបស់វាកាន់តែថ្លៃ។

Hanna Horvath ជាអ្នកជំនាញខាងរៀបចំផែនការហិរញ្ញវត្ថុ បានលើកឡើងថា អតិផរណាជារឿយៗធ្វើឲ្យតម្លៃរូបិយប័ណ្ណធ្លាក់ចុះ ដែលអាចនាំឱ្យអ្នកវិនិយោគងាកទៅរកមាស ដើម្បីទប់ទល់នឹងការបាត់បង់តម្លៃនៅក្នុងផលប័ត្រវិនិយោគរបស់ពួកគេ។ តម្លៃរូបិយប័ណ្ណ និងតម្រូវការមាសមានទំនាក់ទំនងនឹងគ្នាជាមូលដ្ឋាន ដោយមានន័យថា នៅពេលអតិផរណាកើនឡើង តម្លៃមាសក៏អាចឡើងថ្លៃដែរ។ ជាក់ស្តែង នៅឆ្នាំនេះ តម្លៃមាសឡើងថ្លៃដល់កម្រិតកំពូលជិត ២ ពាន់ដុល្លារក្នុងមួយអោន ដោយសារអតិផរណាកាត់បន្ថយអំណាចទិញរបស់អ្នកប្រើប្រាស់ តម្រូវការទំនិញ និងសេវាកម្មតិចជាងមុនបានប៉ះពាល់ដល់ប្រាក់ចំណូលរបស់អាជីវកម្ម។ បញ្ហានេះនាំឱ្យមានការធ្លាក់ចុះតម្លៃភាគហ៊ុន ដែលធ្វើឲ្យវិនិយោគិនចៀសឆ្ងាយពីទ្រព្យសម្បត្តិដែលងាយនឹងនាំហានិភ័យ ហើយពួកគេងាកទៅកទ្រព្យសម្បត្តិដែលមានសុវត្ថិភាពដូចជាមាស ដោយសារតម្លៃមាសឡើងថ្លៃជាញឺកញាប់។

ក្នុងករណីខ្លះវិញ អ្នកវិនិយោគរំពឹងទុកថា អតិផរណាអាចជំរុញឲ្យតម្លៃមាសឡើងថ្លៃ។ ប្រសិនបើអ្នកវិនិយោគជឿថាអតិផរណានឹងកើនឡើងក្នុងរយៈពេលខាងមុខដ៏ខ្លី នោះពួកគេអាចនឹងទិញមាសទុក។ នេះគឺជាការព្យាករណ៍ដោយខ្លួនឯង ដោយសារតែការកើនឡើងនៃតម្រូវការជំរុញឱ្យតម្លៃមាសឡើងថ្លៃ បើទោះបីជាអតិផរណាមិនកើតឡើងក៏ដោយ។ ដូច្នោះហើយ អតិផរណា​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​តម្លៃ​មាស។ និន្នាការនៃតម្រូវការមាសកើនឡើងខ្លាំងក្នុងអំឡុងពេលនៃអតិផរណាខ្ពស់ ដោយសារវិនិយោគិនស្វែងរកទ្រព្យសម្បត្តិដែលមានសុវត្ថិភាព។ មិនត្រឹមតែប៉ុណ្ណោះ ការដំឡើងអត្រាការប្រាក់ពីធនាគារកណ្តាលជំរុញឲ្យអំណាចនៃការទិញចុះខ្សោយ ខណៈដែលជំរុញឱ្យមានតម្រូវការមាសកើនឡើងផងដែរ ដោយសារមនុស្សភាគច្រើននាំគ្នាទិញមាសទុក។ លើសពីនេះ កត្តាផ្សេងៗដែលប៉ះពាល់ដល់តម្លៃមាសមានដូចជា ការដំឡើងអត្រាការប្រាក់ លក្ខខណ្ឌសេដ្ឋកិច្ចសកល និង ភាពតានតឹងភូមិសាស្ត្រនយោបាយជាដើម។ ស្របពេលនេះដែរ មាសត្រូវបានចាត់ទុកជាការវិនិយោគដ៏ឆ្លាតវៃនៅក្នុងសេដ្ឋកិច្ច ដោយសារតែតម្លៃរបស់វា។ តាមរយៈការទិញមាសរក្សាទុក គេអាចទទួលបានផលចំណេញពីវាក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/09/2026

​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ