CGCC ដាក់ដំណើរការ “គម្រោងហិរញ្ញប្បទាន៥០លានដុល្លារ” ដើម្បីជួយ SMEs នៅកម្ពុជា

ភ្នំពេញ៖  សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ប្រកាសដាក់ឱ្យដំណើរការ “គម្រោងធានាឥណទានសម្រាប់សហហិរញ្ញប្បទាន(CFGS) ៥០លានដុល្លារ” ដើម្បីទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា។  នេះយោងតាមការសេចក្តីប្រកាសព័ត៌មានរបស់ CGCC ដែល AMS ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

គម្រោង CFGS ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កម្ចីសហហិរញ្ញប្បទានដែលផ្តល់ក្រោមគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ (SCFS II) របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។ គម្រោង CFGS របស់ CGCC និងគម្រោង SCFS II របស់ធនាគារ SME គឺជាការរួមគ្នានៃសហគ្រាសសាធារណៈទាំងពីរ ក្នុងការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

ខណៈដែលគម្រោង SCFS II មានគោលបំណងកាត់់បន្ថយចំណាយ (អត្រាការប្រាក់) នៃឥណទានរបស់សហគ្រាសធុនតូច និងមធ្យម CFGS របស់ CGCC គឺជាគម្រោងធានាឥណទាន ដែលដើរតួជាទ្រព្យបញ្ចាំចាប់ពី ៧០% ដល់ ៨០% នៃទំហំកម្ចី ដើម្បីកាត់បន្ថយតម្រូវការទ្រព្យបញ្ចាំពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ (គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម) ទៅកាន់អ្នកខ្ចី។

CGCC នឹងដាក់ឱ្យដំណើរការជាផ្លូវការនូវជំហានទីមួយនៃគម្រោង CFGS ដែលមានទឹកប្រាក់សរុប ៥០ លានដុល្លារអាមេរិកដើម្បីធានាដល់ឥណទានដែលផ្តល់ក្រោមគម្រោង SCFSII។ គម្រោងនេះនឹងជួយឱ្យមានការបញ្ចេញឥណទានថ្មីៗនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់ CGCC ទៅកាន់ក្រុមហ៊ុនអាជីវកម្ម។ ទន្ទឹមនេះ PFIs នឹងអាចផ្តល់កម្ចីច្រើនជាងមុនធៀបនឹងតម្លៃនៃទ្រព្យបញ្ចាំ ដោយហានិភ័យក្នុងការផ្តល់ឥណទាននេះនឹងត្រូវបានចែករំលែកដោយ CGCC រហូតដល់ ៨០%។

CFGS គឺជាគម្រោងធានាឥណទានទី២ ដែលត្រូវបានដាក់ចេញដោយ CGCC។ គួរបញ្ជាក់ថា CGCC បានដាក់ចេញ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម ដែលមានទំហំទឹកប្រាក់ ២០០លានដុល្លារអាមេរិកនៅខែមីនា ឆ្នាំ២០២១ ក្នុងគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ CGCC បានផ្តល់ការធានាឥណទានលើកម្ចីចំនួន ៨៥កម្ចី ដែលមានទំហំទឹកប្រាក់ប្រមាណ ១២លានដុល្លារ ដល់បណ្តាក្រុមហ៊ុនអាជីវកម្ម តាមរយៈ PFIs របស់ CGCC។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ CGCC មានប្រសាសន៍ថា​ ៖

“ការដាក់ឱ្យដំណើរការនូវគម្រោង CFGS របស់ CGCC គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោង SCFS II របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យ ជាមួយ PFIs។ គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង ២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ”

ម្ចាស់សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានសញ្ជាតិកម្ពុជា (កាន់កាប់ភាគហ៊ុនលើសពី៥០%) អាចទាក់ទងទៅកាន់ PFIs របស់ CGCC ឬទាក់ទងផ្ទាល់មកកាន់ CGCC តាមរយៈលេខទូរស័ព្ទ ០២៣ ៧២២ ១២៣ ឬអ៊ីម៉ែល info@cgcc.com.kh ឬចូលទៅកាន់គេហទំព័រ www.cgcc.com.kh សម្រាប់ព័ត៌មានបន្ថែម។ ស្ថាប័នហិរញ្ញវត្ថុ ដែលចូលរួមរបស់សាជីវកម្មធានាឥណទានកម្ពុជា រួមមាន ធនាគារ អេប៊ីអេ, ធនាគារ អេស៊ីលីដា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, ធនាគារ អាស៊ា-ប៉ាស៊ីហ្វិក ឌីវេឡុបមេន, ធនាគារ ប្រេដ ប៊ែង, ធនាគារ ប្រៃសណីយ៍កម្ពុជា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា, ធនាគារ កាណាឌីយ៉ា, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន, ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា, ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី, ធនាគារ ហ្វីលីព, ធនាគារភីភីស៊ីប៊ែង, ធនាគារ ព្រីនស៍, ធនាគារ អ អេច ប៊ី, ធនាគារ ស្ថាបនា និងធនាគារ វីង។  CGCC ស្វាគមន៍នូវកិច្ចសហការជិតស្និទ្ធជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីគាំទ្រ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា ជាមួយនឹងគម្រោង CFGS៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍

លោក Donald Trump ព្រមានដាក់ពន្ធលើសហភាពអឺរ៉ុប ប្រសិនបើហ៊ានផ្តល់សមាជិកភាពរងដល់កាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

លោក Donald Trump ព្រមានដាក់ពន្ធធ្ងន់ធ្ងរ ឬ បញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តផែនការផ្តល់សមាជិកភាពរង (Associate Member) ជាលើកដំបូងបង្អស់ដល់ប្រទេសកាណាដា

កម្ពុជា ​បង្វែរ​ទិសដៅ​ពីការផលិត​គ្រឿង​បង្គុំ​រថយន្ត ទៅជា​​គោលដៅ​ប្រកួតប្រជែង​ទីផ្សារ​តំបន់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

កម្ពុជា​កំពុង​ផ្តោត​លើ​ការ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ​ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផ្គុំ​ ​និង​ដំឡើង​រថយន្តក្នុង​ស្រុក​ ​និង​មាន​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​តំបន់ ​ជំនួស​ការ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​ ​និង​ផ្គុំ​រថយន្ត​ពេញលេញ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​ជួប​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​សូចនាករ​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ ៣០​ ​សូចនាករ ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ