តម្លៃដីធ្លីនៅខេត្ត​ប៉ៃលិន​មាន​រហូតដល់ជាង ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ​

ភ្នំពេញ ៖ ប៉ៃលិន ជា​ខេត្ត​មួយដែលមានទំហំតូចស្ថិតនៅ​ជាប់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានសក្ដានុពលសម្រាប់អ្នកវិនិយោ​គ​លើវិស័យអចលនទ្រព្យផ្នែក​ដីធ្លី​ជាពិសេស​ក្នុង​រយៈ​ពេល​ប៉ុ​ន្មាន​​ឆ្នាំចុងក្រោយនេះ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញកិច្ចអភិវឌ្ឍ និងមានគម្រោងបង្កើតច្រកទ្វារអន្តរជាតិបន្ថែមនៅ​ក្នុងខេត្ត​មួយ​នេះ។ ​កត្តាទាំងនេះ​បានធ្វើឱ្យ​ដីធ្លីនៅ​តំបន់មួយចំនួនមានតម្លៃថ្លៃរហូតដល់ជាង១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែក៏មានទីតាំងខ្លះនៅរក្សាតម្លៃទាបនៅឡើយ​ត្រឹមតែ៥០០០ដុល្លារក្នុងមួយហិកតា។

លោក ​ហេង តុងហៃ​ ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រប្យ​ Century 21 Zillion Holding ប្រចាំខេត្ត​ប៉ៃលិន​បាន​ឱ្យដឹងថា តំបន់ដែល​ដីធ្លីមានតម្លៃខ្ពស់គឺជា​តំបន់អភិវឌ្ឍន៍ ​និងមានការ​ចាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ដូចជា​នៅ​​តំបន់​ច្រកព្រំដែនកម្ពុជា-ថៃ «ព្រំ» និងតំបន់​ទីរួមខេត្ត​ប៉ៃលិន​ ដែលដីធ្លីមានតម្លៃរហូតដល់​ជាង១០០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ ។ តំបន់ទាំងនេះ​គេទិញហើយសម្រាប់អភិវឌ្ឍជាអគារ​ខ្ពស់​ៗ សណ្ឋាគារ កាស៊ីណូ ឬផ្ទះសំណាក់​ជាដើម ។

លោកបន្តថា ៖

“កាលពី​មុនកូវីដ​១៩ ទោះបីជា​តម្លៃ​ដី​រាងខ្ពស់បន្តិច​មែន ប៉ុន្តែមានអ្នក​ស្វែងរកទិញច្រើន​ ដោយទិញ​ហើយ​គេចាប់ផ្ដើមអភិវឌ្ឍតែម្ដង ពីព្រោះកាលនោះគឺមានវិនិយោគិន​បរទេស​ចាប់អារម្មណ៍​លើការ​វិនិយោគ​ច្រើនក្នុងខេត្តប៉ៃលិន ដូច្នេះហើយទើបមានកា​រស្វះស្វែង​រកទីដីធ្លីពីសំណាក់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ផ្ដល់​ជូន​​អ្នកអភិវឌ្ឍន៍។ ​ប៉ុន្តែចាប់តាំងពី​វិបត្តិកូវីដ​១៩​មក​ ធ្វើឱ្យតមៃ្ល​ដីធ្លី​នៅក្នុង​ខេត្តប៉ៃលិន​បានថមថយ​បន្តិច​ តែក៏ស្ថិតនៅក្នុង​កម្រិត​មួយខ្ពស់គួរ​សមដែរសម្រាប់តំបន់​ដែល​មានសក្ដានុពល​ខ្ពស់”

លោក​បន្ថែមថា​ ៖

“ក្រៅពីដីធ្លីដែលមានតម្លៃខ្ពស់នេះហើយ នៅក្នុង​ខេត្ត​ប៉ៃលិនក៏យើងអាចស្វែងរក​ដីធ្លី​ដែល​មា​ន​តម្លៃទាប​សម្រាប់​វិនិយោគ​លើ​វិស័យកសិកម្ម​ផងដែរ។ តម្លៃដីកសិកម្ម​យើងអាច​រក​បានក្នុងតម្លៃត្រឹម ​៥០០០​ដុល្លា​រអា​មេ​រិកក្នុងមួយ​ហិកតា​ ដែលជា​ប្រភេទដីថ្មី ដីមិនទាន់មានការកែប្រែ​ ដូច្នេះសម្រាប់​វិនិយោគិន​ដែល​មានបំណង​ក្នុងការ​វិនិយោគ​លើ​កសិកម្ម ​ជាពិសេស​ដំណាំមៀន​ប៉ៃលិន ដែលអាច​រកទិញនៅក្នុង​ខេត្ត​ប៉ៃលិន​ទុក​សម្រាប់​វិនិយោគ​បាន”

​លោក​ឧកញ៉ា ​នួន រឹទ្ធី​ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ​KFA Group ធ្លាប់បានលើក​ឡើ​ងថា ​ការ​វិនិយោគ​លើ​ដីធ្លី​ក្នុ​ងឆ្នាំ​២០២២​នេះ​នៅតែជា​ឱកាស​សម្រាប់អ្នកមានទុន​គ្រប់គ្រាន់​ក្នុងការទិញ​ហើយ​ទុក​ចំណេញ​នៅពេល​អនាគត ពីព្រោះដីធ្លី​នៅតែមាន​ឱកាសឡើង​ថ្លៃ​បន្តទៀតនៅពេល​ប្រទេស​មានការអភិវឌ្ឍ​ហើយដី​មានតម្រូវកា​រខ្ពស់​សម្រាប់ប្រើប្រាស់​ ។​

លោក​ឧកញ៉ា​បានលើកឡើងថា​ ចង់​វិនិយោគ​ដីធ្លី​ ហើយទទួល​បានប្រាក់ចំណេញគួរតែវិនិយោគដីដែ​ល​មាន​ទីតាំង​នៅឆ្ងាយពីទីក្រុង ​ឬដីមិនទាន់​អភិវឌ្ឍន៍​ ពីព្រោះដីទាំងនោះនៅមានតម្លៃទាប​ ហើយ​អត្រា​នៃការឡើង​ថ្លៃក៏ខ្ពស់ដែរ ដូច្នេះការ​វិនិយោគដីប្រភេទ​នេះ​នឹងទទួលបានផលចំណេញ​ខ្ពស់ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ