វិស័យមីក្រូហិរញ្ញវត្ថុ ដើរតួយ៉ាងសកម្ម និងសំខាន់បំផុតក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបន្តមានភាពរីកចម្រើនឥតឈប់ឈរ និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ ការណ៍នេះបានធ្វើឱ្យវិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះបានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់ប្រជាជននៅតាមទីជនបទ អភិវឌ្ឍន៍សេដ្ឋកិច្ចតាមបណ្តាខេត្តឱ្យកាន់តែប្រសើរឡើង និងកាត់បន្ថយភាពក្រីក្រ។

លោកជំទាវបណ្ឌិត បានថ្លែងបន្តថា ទោះជាយ៉ាងណា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យមួយនេះក៏បាននាំមកនូវបញ្ហាប្រឈមមួយចំនួនផងដែរ។ អក្ខរកម្មហិរញ្ញវត្ថុ កិច្ចការពារអ្នកប្រើប្រាស់ ការ​រីក​សាយ​ភាយនៃអ្នកផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ និងមជ្ឈត្តករបទប្បញ្ញត្តិ គឺជាផ្នែកដែលត្រូវលើកកម្ពស់បន្ថែមទៀត។ វប្បធម៌នៃការជជែកសន្ទនា ការយោគយល់ និងការសម្របសម្រួល គឺជាវិធីមួយដើម្បីឈានទៅរកលទ្ធផលល្អប្រសើរ។

ទន្ទឹមនេះ លោកជំទាវបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍ដល់បណ្តាគ្រឹះស្ថានដែលជាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុឱ្យបានកាន់តែល្អប្រសើរ រួមមាន ១/- លើកកម្ពស់ភាពធន់ និងនិរន្តរភាពរបស់សមាជិក និងវិស័យ ២/- បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងឥរិយាបថជាវិជ្ជាមានចំពោះវិស័យមីក្រូហិរញ្ញវត្ថុដល់អតិថិជន និងសាធារណជន ៣/- ពង្រឹងសមត្ថភាពធនធានមនុស្ស និងការអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់ឥណទាន ៤/- ត្រូវសិក្សា និងចងក្រងជាឯកសារអំពីក្រុមហ៊ុនផ្តល់ឥណទានខុសច្បាប់ មុននឹងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ និង ៥/-សូមលើកទឹកចិត្តបន្តវប្បធម៌សន្ទនាឱ្យបានច្រើននិងជាប្រចាំរវាងវិស័យឯកជន និងអាជ្ញាធរ ដែលជាការបង្ហាញអំពីការសហការគ្នាក្នុងការដោះស្រាយបញ្ហា និងជំរុញការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។

គួររំលឹកថា យោងតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានាពេលថ្មីៗនេះបានបង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានសរុបដែលផ្តល់ដោយស្ថាប័នធនាគារ និងគ្រឺស្ថានហិរញ្ញវត្ថុ ដល់វិស័យសេដ្ឋកិច្ចបានកើនឡើង ២៤៧,៦៣១ ពាន់លានរៀល (ប្រហែល ៦០,៩ ពាន់លានដុល្លារ) កើនឡើង ២.២ ភាគរយបើធៀបនឹងឆ្នាំ២០២៣ ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងដែរថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤កន្លងទៅនេះ សម្រាប់តែសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចំនួន១៣២ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងខាងលើនេះ ដោយបានចាត់ចែងប្រាក់កម្ចីសរុបចំនួន ៥.១៥ ពាន់លានដុល្លារ និងបម្រើដល់អតិថិជនសរុបប្រមាណ ១.៥ លាននាក់នៅកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *