តែស្លឹកគ្រៃធម្មជាតិ មានគុណប្រយោជន៍ល្អសម្រាប់សុខភាព និងជួយលើកជីវភាពកសិករ

ស្លឹកគ្រៃ មិនត្រឹមតែជាគ្រឿងផ្សំដែលប្រជាជនខ្មែរនិយមប្រើក្នុងសម្លរដើម្បីបង្កើនក្លិនឈ្ងុយ និងប្រហើរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេយកទៅហាន់ ហើយសម្ងួត កិនធ្វើជាតែធម្មជាតិមួយប្រភេទ ដែលមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ មានគុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពអ្នកទទួលទាន ហើយអ្វីដែលសំខាន់ ថែមទាំងបានចូលរួមជួយដល់ជីវភាពកសិករដាំដុះស្លឹកក្រៃបានមួយផ្នែកផងដែរ។

លោក ម៉ៅ ចាន់តារា ម្ចាស់សិប្បកម្ម តារា ហ្វូត បានប្រាប់ AMS Economy ឱ្យដឹងថា ផលិតផលតែស្លឹកគ្រៃមានក្លិនឈ្ងុយល្អ ឆុងជាមួយទឹកទទួលទាន មានប្រយោជន៍ច្រើនចំពោះសុខភាព ខណៈដែលស្លឹកគ្រៃស្រស់ដែលជាវត្ថុធាតុដើមត្រូវបានប្រមូលទិញមកគឺជាកសិផលក្នុងស្រុកដែលដាំដុះដោយប្រជាកសិករខ្មែររបស់នៅខេត្តព្រៃវែង និងមួយចំនួនទៀតនៅខេត្តកណ្ដាល។

ម្ចាស់សិប្បកម្មរូបនេះបានបញញជាក់ថា ៖

«យើងផលិតតែស្លឹកគ្រៃ រួមនឹងផលិតផលផ្សេងៗមួយចំនួនទៀត ប៉ុន្តែចំពោះតែស្លឹកគ្រៃដែលត្រូវបានឆ្លងកាត់ការហាលសម្ងួត ហើយកិនឱ្យម៉ត់ជាម្សៅ ក្នុងមួយខែអាចផលិតបានប្រមាណ ១០-១៥គីឡូក្រាម ហើយក្នុងមួយគីឡូក្រាមម្សៅតែ យើងអាចច្រកតែស្លឹកគ្រៃបាន ១៥-១៨ប្រអប់។ ចំពោះតម្លៃវិញ តែស្លឹកគ្រៃមួយប្រអប់តម្លៃ ២ម៉ឺនរៀល ដោយក្នុងប្រអប់ធំ មានចំនួន ៣០កញ្ចប់តូចៗ ដែលអតិថិជនអាចទិញ និងទទួលទានប្រចាំថ្ងៃបានដល់មួយខែពេញ»។

ដោយឡែក ពាក់ព័ន្ធទៅនឹងការលក់វិញ សិប្បកម្ម តារា ហ្វូត បានពង្រីកទីផ្សារយ៉ាងទូលាយ ដោយក្នុងនោះមានដាក់លក់នៅតាមបណ្តានានាក្នុងប្រទេស ជាពិសេសក្នុងផ្សារទំនើប ហើយក្រៅពីនេះគឺផ្សព្វផ្សាយ និងដាក់លក់នៅក្នុងកម្មវិធីតាំងពិព័រណ៍ផលិតផលខ្មែរក្នុងស្រុក ហើយមួយផ្នែកទៀតក៏អាចលក់បានតាមបណ្តាញអនឡាញផងដែរ។

ទាក់ទងនឹងដំណើរការនៃការផលិតវិញ លោក តារា បានរៀបរាប់ថា ដើម្បីទទួលបានតែស្លឹកគ្រៃនេះ ដំបូងត្រូវយកស្លឹកគ្រៃស្រស់ ទាំងផ្នែកគល់ និងស្លឹក មកកាត់ជាកង់តូចៗ លាងសម្អាត រួចដាក់សម្ងួត។ ក្នុងការសម្ងួតទៀតសោត គេអាចដាក់ហាលថ្ងៃដោយប្រើរយៈប្រមាណ ៥ថ្ងៃទើបស្ងួតល្អ ឬប្រើទូរសម្ងួតត្រឹមកម្ដៅ ៦០-៩០ អង់ស្សាសេ រយៈពេលប្រមាណ ៣ថ្ងៃ។ បន្ទាប់មក គេយកដុំស្លឹកគ្រៃដែលស្ងួតហើយទៅកិនឱ្យម៉ដ្ឋជាម្សៅ និងលីងបន្ថែមទៀតដើម្បីឱ្យកាន់តែមានក្លិនឈ្ងុយ និងអាចរក្សាទុកបានយូរ ទើបយកមកច្រកចូកកញ្ចប់តូចៗ ជាការស្រេច។

សម្រាប់វត្ថុធាតុដើម ស្លឹកគ្រៃស្រស់ប្រមាណ ១០០គីឡូក្រាម អាចផលិតតែសម្រេចបានចន្លោះពី ១៥-២០គីឡូក្រាម ដែលគេទិញពីកសិករក្នុងតម្លៃ ៣០០០រៀលក្នុងមួយគីឡូក្រាម ហើយខ្លះទៀតកសិករក៏បានកាត់ និងហាលស្ងួតស្រាប់ៗ ដែលគ្រាន់តែយកមកសម្ងួតបន្ថែមជាការស្រេច។

ចំពោះការប្រើប្រាស់ តែស្លឹកគ្រៃ គេអាចឆុងជាមួយទឹកក្ដៅទទួលទានប្រចាំថ្ងៃ ដែលមានប្រយោជន៍ចំពោះសុខភាពដូចជា បំបាត់ការឈឺក្បាល គ្រប់គ្រងកម្រិតកូឡេសស្តេរ៉ុល ជួយបំប៉នសុខភាពស្បែក កាត់បន្ថយការឈឺចាប់ដោយសារជំងឺរលាកសន្លាក់ បណ្តេញជាតិពុលចេញពីរាង្គកាយ ជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងអាចបំបាត់ស្រេសផងដែរ៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិកអនុម័តឱ្យក្រុមហ៊ុន Nvidia លក់ឈីបទៅចិន បន្ទាប់ពីជំនួបកំពូលរវាងលោក ត្រាំ និងលោក ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2026

 អាម៉េរិកអនុម័តឱ្យក្រុមហ៊ុនបចេ្ចកវិទ្យា Nvidia លក់ឈីបប្រភេទ H200 ដល់ក្រុមហ៊ុនចិនធំៗចំនួន ១០ បន្ទាប់ពីជំនួបប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ

លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2026

ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា​ "Thucydides Trap"

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/05/2026

១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ

កម្ពុជា កំពុងប្រែក្លាយពីការដាំដុះដំឡូងមីខ្នាតតូច ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កម្ពុជា កំពុងប្រែក្លាយការដាំដុះដំឡូងមី ទៅជាឧស្សាហកម្មរកប្រាក់កម្រៃ ដើម្បីការជំរុញសេដ្ឋកិច្ចជនបទ និងលើក​កម្ពស់វិស័យកសិកម្ម

វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/05/2026

ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស

វិស័យកសិកម្មរំពឹងថានឹងមានកំណើន ១,៣% សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

វិស័យកសិកម្ម​នៅកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនជាមធ្យមប្រមាណ ១,៣ ភាគរយ សម្រាប់រយៈពេលមធ្យម ២០២៧-២០២៩

ការបិទព្រំដែនកម្ពុជា-ថៃ ជំរុញទំហំពាណិជ្ជកម្ម កម្ពុជា-សិង្ហបុរី មានកំណើនជាង ២២០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​នៅក្នុងរយៈពេល ៤ ខែ ​(មករា-មេសា) ​ឆ្នាំ២០២៦ សម្រេច​បានជាង​ ៧៧៥ លានដុល្លារ ​កើនឡើងជាង ២២០% ​ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៥

មានដីត្រឹមតែ៣០០០ម៉ែត្រការ៉េរ កសិករ​មួយគ្រួសារ ដាំដុះ​បន្លែចម្រុះ និងចិញ្ចឹម​សត្វ អាច​រក​ចំណូលបានជិត​១ពាន់​ដុល្លារ​ក្នុងមួយខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

កសិករ​មួយគ្រួសារ បានចែករំលែកពីបទពិសោធន៍នៃការ​ធ្វើកសិកម្ម​ចម្រុះ ( កសិអេកូឡូស៊ី ) នៅលើផ្ទៃដីសរុប​ត្រឹមតែ ០,៣ហិកតា​ ​អាចរកចំណូល​បាន​ជិត​ ​១០០០​ដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

តម្លៃប្រេងឡើងថ្លៃបន្តិច បន្ទាប់ពីអាម៉េរិកអះអាងថា ចិនយល់ព្រមទិញប្រេងពីខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2026

នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,៤៩% ឬ ១០៧,៣០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ១,៥៥ ភាគរយ ឬ ១០២,៧៤ ដុល្លារក្នុងមួយបារ៉ែល

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]