វិស័យមីក្រូហិរញ្ញវត្ថុរួមចំណែកលើកកម្ពស់ការទទួលបានសេវាទឹកស្អាត និងអនាម័យដល់ SMEs និងប្រជាជនកម្ពុជា

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការ Water.org បានប្រកាសពីកិច្ចសហការរយៈពេលពីរឆ្នាំ ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សេវាទឹកស្អាត និងអនាម័យ ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងប្រជាជនក្នុងប្រទេសកម្ពុជា។

ភាពជាដៃគូនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទីថ្ងៃទី២៤  ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សមាជិក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ សំដៅដល់ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា។

កង្វះទឹកស្អាត និងអនាម័យជាបញ្ហាសំខាន់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ។ ជាមួយគ្នានេះ ដើម្បីដោះស្រាយបញ្ហានេះ កិច្ចសហការរវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ Water.org នឹងផ្តោតលើការកសាងសមត្ថភាពដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិករបស់សមាគម ដើម្បីអនុវត្តកម្មវិធី ការអភិវឌ្ឍឥណទានទឹកស្អាត ក្នុងនោះ គ្រឹះស្ថានហិរញ្ញវត្ថុដែលចូលរួមនឹងទទួលបានជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍ និងកែលម្អផលិតផលហិរញ្ញវត្ថុ សម្រាប់ទឹកស្អាត និងអនាម័យផងដែរ។

ការអនុវត្តកម្មវិធីការអភិវឌ្ឍឥណទានទឹកស្អាត ក៏នឹងជួយដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការរក្សាបានអតិថិជនរបស់ខ្លួន និងគុណភាពនៃប្រាក់កម្ចី ដោយធានាបាននូវនិរន្តរភាពអាជីវកម្ម ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងប្រកបដោយទំនួលខុសត្រូវ។ កិច្ចសហការរវាង CMA និង អង្គការ Water.org រួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងជួយដល់អតិថិជនព្រមទាំងគ្រួសារពួកគេមានភាពប្រសើរឡើងនូវគុណភាពជីវិត និងសុខភាពល្អជាងមុនតាមរយៈលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យដែលមានលក្ខណៈល្អប្រសើរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានមានប្រសាសន៍ថា ៖

“យើងមានសេចក្តីរំភើបរីករាយក្នុងការសហការជាមួយ Water.org ដើម្បីបង្កើនលទ្ធភាពទទួលបានសេវាឥណទានទឹកស្អាត និងអនាម័យដល់សហគ្រាសធុនតូច និងមធ្យម និងប្រជាជនក្នុងប្រទេសកម្ពុជា។ តាមរយៈកិច្ចសហការនេះ យើងនឹងពង្រឹងសមត្ថភាពរបស់សមាជិករបស់យើងដើម្បីអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលឥណទានទឹកស្អាត និងអនាម័យដល់អតិថិជនរបស់ពួកគេ ដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការទទួលបានទឹកស្អាត និងអនាម័យនៅក្នុងសហគមន៍របស់យើង ព្រមទាំងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ”

លោកស្រី Griselda (Gay) Santos នាយិកានៃអង្គការ Water.org ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា ៖

“យើងមានបំណងធ្វើឱ្យការទទួលបានទឹកស្អាត និងអនាម័យកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ជនបទ។ តាមរយៈការផ្តល់ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហាប្រឈមលើការទទួលបានទឹកស្អាត និងអនាម័យ យើងអាចលើកកំពស់គុណភាពជីវិត និងសុខភាពប្រជាជនក្នុងប្រទេសកម្ពុជា”

កិច្ចសហការរវាង CMA និង Water.org គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការរួមចំណែកដល់ការសម្រេចបាននូវគោលដៅស្តីពីលទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យរបស់ប្រជាជន ១០០ ភាគរយក្នុងប្រទេសកម្ពុជា នៅតំបន់ជនបទត្រឹមឆ្នាំ ២០២៥ ទន្ទឹមនឹងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ