ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ដែលជាធនាគារពាណិជ្ជក្នុងស្រុកបង្កើតឡើងដោយវិនិយោគិនខ្មែរបានបន្តសាងភាពលេចធ្លោនៅលើឆាកអន្តរជាតិដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ក្នុងពេលតែមួយសម្រាប់ឆ្នាំ២០២៦ពីស្ថាប័នអន្តរជាតិ Global Banking & Finance Review។ ពានរង្វាន់អន្តរជាតិទាំង ២ ដែលធនាគារ ជីប ម៉ុង ទទួលបានរួមមាន៖«ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម» (Best SME Bank Cambodia) និង «កម្មវិធីធនាគារឌីជីថលល្អបំផុតសម្រាប់អតិថិជន» (Best Retail Banking App Cambodia)។


ពានរង្វាន់ «ធនាគារឆ្នើមបំផុតសម្រាប់សហគ្រាសធុនតូច និងមធ្យម» គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ធនាគារក្នុងការជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យមដែលជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ធនាគារមិនត្រឹមតែផ្តល់នូវឥណទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ផ្តល់ការប្រឹក្សា និងដំណោះស្រាយហិរញ្ញវត្ថុឆ្លាតវៃជូនដល់អតិថិជន។ ជាពិសេស ធនាគារបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយដល់វិស័យកសិកម្ម ដូចជាវិស័យស្រូវអង្ករ និងស្វាយចន្ទី ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងកាត់បន្ថយចំណាកស្រុកក្នុងសហគមន៍ថែមទៀតផង។


ចំពោះពានរង្វាន់ «កម្មវិធីធនាគារឌីជីថលល្អបំផុតសម្រាប់អតិថិជន» វិញ បានបង្ហាញពីភាពជោគជ័យដ៏អស្ចារ្យលើការអភិវឌ្ឍប្រព័ន្ធធនាគារឌីជីថល។ កម្មវិធី CHIP MONG BANK APP ត្រូវបានទទួលស្គាល់ថាជាកម្មវិធីដែលផ្ដល់បទពិសោធន៍ទូទាត់ប្រកបដោយភាព «ឆ្លាតវៃ រហ័ស ទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់»។ អតិថិជនអាចធ្វើប្រតិបត្តិការជាច្រើនដូចជា ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ និងការបង់ពន្ធគ្រប់ប្រភេទបានយ៉ាងងាយស្រួល។ លើសពីនេះ ធនាគារតែងតែបង្កើតកម្មវិធីលើកទឹកចិត្តជាច្រើន ដូចជាការផ្តល់អត្រាការប្រាក់ពិសេសសម្រាប់ការភ្ជាប់ការបង់វិក្កយបត្រស្វ័យប្រវត្តិជាដើម ដែលផ្តល់តម្លៃបន្ថែមពិតប្រាកដដល់អ្នកប្រើប្រាស់។


នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងឱកាស «វេទិកាដៃគូពាណិជ្ជកម្ម ជីប ម៉ុង» កាលពីថ្ងៃទី១១ ខែកក្កដា អ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង បានថ្លែងថា៖ទំនុកចិត្តរបស់អតិថិជន និងដៃគូអាជីវកម្ម គឺជាមូលដ្ឋាននៃសមិទ្ធផលនេះ។ ធនាគារ ជីប ម៉ុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទំនុកចិត្ត និងការគាំទ្ររបស់អតិថិជន។ ធនាគារប្តេជ្ញាបន្តផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត សុវត្ថិភាព និងគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន និងគាំទ្រការរីកចម្រើននៃអាជីវកម្មនៅកម្ពុជា។សមិទ្ធផលនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ធនាគារ ជីប ម៉ុង ក្នុងការក្លាយជាធនាគារដែលទទួលបានទំនុកចិត្តខ្ពស់ពីអតិថិជន តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ការកសាងភាពជាដៃគូរយៈពេលវែង និងបទពិសោធន៍ឌីជីថលដ៏ល្អ ដើម្បីគាំទ្រការរីកចម្រើនរបស់អតិថិជន ម្ចាស់អាជីវកម្ម។


អ្នកឧកញ៉ា បានបន្ថែមថា៖

«ជោគជ័យរបស់អតិថិជន គឺជាជោគជ័យរបស់យើង។ ធនាគារ ជីប ម៉ុង មិនត្រឹមតែផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ចំណេះដឹង ការប្រឹក្សា និងគំនិតវែងឆ្ងាយ ដើម្បីជួយឱ្យសហគ្រាស និងអាជីវកម្មខ្មែររីកចម្រើនប្រកបដោយនិរន្តភាព។ធនាគារបានកសាងទំនុកចិត្ត តាមរយៈការវិនិយោគលើបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងប្រកបដោយសុវត្ថិភាព និងការបន្តលើកកម្ពស់ស្នាដៃខ្មែរ ឱ្យទទួលបានការទុកចិត្ត និងការទទួលស្គាល់កាន់តែទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស»។


ជាមួយនឹងចក្ខុវិស័យក្នុងការក្លាយជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងប្រទេសកម្ពុជា ធនាគារ ជីប ម៉ុង បន្តផ្តោតលើការអភិវឌ្ឍនវានុវត្តន៍ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុដែលមានភាពទំនើប ងាយស្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ទន្ទឹមនឹងនេះ ធនាគារក៏បន្តវិនិយោគលើបច្ចេកវិទ្យាឌីជីថល ការពង្រឹងសុវត្ថិភាពប្រព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាបាននូវសេវាកម្មដែលមានប្រសិទ្ធភាពខ្ពស់ និងបទពិសោធន៍អតិថិជនដ៏ល្អឥតខ្ចោះ។ ធនាគារ ជីប ម៉ុង បន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសតាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាកម្លាំងស្នូលនៃសេដ្ឋកិច្ចកម្ពុជា។ តាមរយៈផលិតផល និងសេវាកម្មដែលស្របតាមតម្រូវការអាជីវកម្ម ធនាគារមិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើតឱកាស លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់សហគ្រាសក្នុងស្រុកផងដែរ។


ក្នុងនាមជាធនាគារខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ ធនាគារ ជីប ម៉ុង ប្តេជ្ញាបន្តដើរតួនាទីជាដៃគូហិរញ្ញវត្ថុយូរអង្វែង តាមរយៈការគាំទ្រអាជីវកម្មក្នុងស្រុក ការពង្រឹងសមត្ថភាពសហគ្រិនខ្មែរ និងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានភាពធន់ និងប្រកបដោយចីរភាព។

គួរជម្រាបផងដែរថា៖ អាណាចក្រអាជីវកម្ម ជីប ម៉ុង បានរៀបចំ «វេទិកាដៃគូពាណិជ្ជកម្ម ជីប ម៉ុង» ដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ ដើម្បីថ្លែងអំណរគុណ និងពង្រឹងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មទូទាំងប្រទេស ដែលបានរួមដំណើរជាមួយក្រុមហ៊ុនក្នុងការជំរុញកំណើនអាជីវកម្ម និងការអភិវឌ្ឍជាបន្តបន្ទាប់អស់រយៈពេលជាង ៤ ទសវត្សរ៍។ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង និងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ក៏មានការចូលរួមយ៉ាងច្រើនពីដៃគូពាណិជ្ជកម្មទូទាំងប្រទេស ភ្ញៀវកិត្តិយស សិល្បករ-សិល្បការិនី និង KOLs មកពីគ្រប់ទិសទីផងដែរ។ ក្នុងឱកាសនោះ ជីប ម៉ុង បានបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យ និងការសម្តែងពិសេសពីថ្នាក់ដឹកនាំក្រុមហ៊ុន ជាមួយពិធីទូងស្គរជ័យ ដែលជានិមិត្តរូបនៃការរីកចម្រើន ភាពរឹងមាំ និងការបន្តឆ្ពោះទៅមុខរបស់ក្រុមហ៊ុន ជីប ម៉ុង។


វេទិកាដៃគូពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ជីប ម៉ុង ក្នុងការកសាងទំនាក់ទំនងយូរអង្វែង និងបង្កើតភាពរីកចម្រើនរួមជាមួយដៃគូពាណិជ្ជកម្មទាំងអស់ ដែលជាកម្លាំងដ៏សំខាន់ក្នុងការពង្រីកអាជីវកម្ម និងផ្តល់តម្លៃជូនអតិថិជនទូទាំងប្រទេស។
ទស្សនវិស័យនៃការរីកចម្រើនជាមួយគ្នានេះហើយ គឺជាមូលដ្ឋានដ៏រឹងមាំដែលធ្វើឱ្យ ជីប ម៉ុង ទទួលបានការជឿទុកចិត្ត និងគាំទ្រពីដៃគូពាណិជ្ជកម្ម និងអតិថិជនជាបន្តបន្ទាប់អស់រយៈពេលជាង ៤ ទសវត្សរ៍ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *