ជម្លោះមជ្ឈិមបូព៌ាកាន់តែក្ដៅគគុក ខណៈអ៊ីស្រាអែលវាយលុកដល់កណ្តាលទីក្រុងបេរ៉ូត ដែលជារដ្ឋធានីរបស់លីបង់

បរទេស៖ យោងតាមប្រភពព៍ត៌មានពី BBC បានរាយការណ៍ថា ជម្លោះនៅមជ្ឈិមបូព៌ាកំពុងកើតឡើងកាន់តែធ្ងន់ធ្ងរ ជាពិសេសរវាងអ៊ីស្រាអែល និងពួក​ហេសបូឡាហ៍លីបង់ ខណៈដែលអ៊ីរ៉ង់ដែលជាសម្ព័ន្នមិត្តរបស់ពួក​ហេសបូឡាហ៍លីបង់បានលួចវាយឆ្មក់ទៅលើអ៊ីស្រាអែលវិញ។

អ៊ីស្រាអែល​ មាន​ជម្លោះជាមួយ​ក្រុម​ហេសបូឡាហ៍លីបង់​ជា​ច្រើន​ទសវត្សរ៍មកហើយ ប៉ុន្តែ​សង្រ្គាម​នៅ​ហ្គាហ្សា​បាន​បង្ក​ឱ្យ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួកគេ​​កាន់តែសាហាវ​រយៈពេល​មួយ​ឆ្នាំកន្លងមកនេះ ជាពិសេសថ្មីៗនេះ អ៊ីស្រាអែល ​បាន​ឈ្លានពានចូល​​ភាគ​ខាង​ត្បូងនៃប្រទេសលីបង់រហូតដល់កណ្តាលទីក្រុងបេរ៉ូត ដោយចាប់ផ្តើមប្រតិបត្តិការ​ដីគោក​ និង​វាយ​ប្រហារ​ផ្លូវ​អាកាស​រហូតដល់​សម្លាប់មេដឹកនាំ​​ក្រុម​ហេសបូឡាហ៍ Hassan Nasrallah ។ យ៉ាងណាមិញ ក្រុមហេសបូឡាហ៍លីបង់បានបាញ់គ្រាប់រ៉ុក្កែតចូលទៅក្នុងភាគខាងជើងនៃប្រទេសអ៊ីស្រាអែល បន្ទាប់ពីលីបង់ទទួលរងការទម្លាក់គ្រាប់បែកពីលើអាកាសអស់រយៈពេលពីរសប្តាហ៍ ដែលបានសម្លាប់មនុស្សជាង ១ ពាន់នាក់ និង បង្ខំឲ្យមនុស្សប្រហែល ១ លាននាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

កាលពីថ្ងៃអង្គារ៍ ទាហានអ៊ីស្រាអែល និងរថក្រោះបានប្រមូលផ្តុំគ្នានៅជិតព្រំដែនដើម្បីឆ្លងចូលទៅក្នុងប្រទេសលីបង់។ លើសពីនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ពួកគេកំពុងអនុវត្តការវាយឆ្មក់លើដីគោក ដែលបានកំណត់គោលដៅលើភាគខាងត្បូងប្រទេសលីបង់ ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡាហ៍។ ក្នុងកំឡុងពេលមានប្រតិបត្តិការដីគោក ទាហាន​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​ដោយ​ផ្ទាល់​ជាមួយ​ក្រុមហេសបូឡា​ហ៍។ ក្រុមហេសបូឡាហ៍ បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលនៅតំបន់តាម Adaisseh, Kafr Kila, Maroun al-Ras និង Yaroun ដែលជាតំបន់របស់លីបង់នៅជិតព្រំដែនជាមួយអ៊ីស្រាអែល។ យ៉ាងណាមិញ ប្រតិបត្តិការ​ដី​គោក​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់​​មាន​ហានិភ័យ​ជា​ច្រើន​សម្រាប់​កង​កម្លាំង​អ៊ីស្រាអែល ដោយសារតំបន់ទាំងនោះមិនដូចតំបន់ទំនាបតាមឆ្នេរសមុទ្រនៃតំបន់ហ្គាហ្សានោះទេ ខណៈដែលភាគខាងត្បូងលីបង់ភាគច្រើនជាតំបន់ភ្នំ ដែលបង្កការលំបាកសម្រាប់រថក្រោះក្នុងការផ្លាស់ទី។

ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាឱ្យប្រជាជនរស់នៅក្នុងភូមិមួយចំនួននៅតំបន់ភាគខាងត្បូងលីបង់ចាកចេញពីផ្ទះ ហើយឆ្ពោះទៅភាគខាងជើងនៃទន្លេ Awali ជាបន្ទាន់ ដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីព្រំដែនលីបង់-អ៊ីស្រាអែល។ ប្រជាជន​ប្រហែល​ ១ ​លាន​នាក់​បាន​រស់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ មុន​ពេល​មានជម្លោះ​ជិត​មួយ​ឆ្នាំ​មុន។ ចាប់តាំងពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងតំបន់កាន់តែខ្លាំងឡើងកាលពីខែកញ្ញា មនុស្សរាប់ម៉ឺននាក់កំពុងភៀសខ្លួនទៅភាគខាងជើង។ យ៉ាងណាមិញ ផ្លូវឆ្នេរសមុទ្រ ដែលជាផ្លូវសំខាន់សម្រាប់ជនស៊ីវិលសម្រាប់ធ្វើដំណើរចាកចេញពីភាគខាងត្បូងនោះ ត្រូវបានរងការវាយប្រហារពីលើអាកាសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

បន្ទាប់ពីមានការវាយប្រហារតាមអាកាសអស់រយៈពេលពីរសប្តាហ៍ ការលុកលុយរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់កាន់តែធ្ងន់ធ្ងរឡើង។ អ៊ីស្រាអែលបានវាយលុកទីតាំងរបស់ក្រុមហេសបូឡាហ៍រួមមានហាងលក់អាវុធ និងឃ្លាំងគ្រាប់រំសេវ ហើយការវាយលុកនេះបានសម្លាប់ស្ត្រី និងកុមារជាង ១០០ នាក់។ ជាការឆ្លើយតបទៅនឹងការវាយប្រហារ​ ​ក្រុម​ហេសបូឡាហ៍បានបាញ់គ្រាប់​រ៉ុក្កែត​តម្រង់​ទៅ​តំបន់​ភាគ​ខាងជើង​នៃ​អ៊ីស្រាអែល ហើយបានប្លោងទៅដល់ភាគខាងត្បូងថែមទៀតផង។ មុនពេល IDF ចាប់ផ្តើមប្រតិបត្តិការដីគោក ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ប្រចាំសប្តាហ៍មានចំនួនច្រើនជាងបីដង។ បើប្រៀបធៀបនឹងការវាយប្រហាររបស់អ៊ីស្រាអែល ចំនួន​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុមហេសបូឡាហ៍មាន​តិចជាង។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ៊ីស្រាអែល​បាន​បន្តការវាយ​ប្រហារ​កាន់​តែ​ខ្លាំង​ទៅ​លើ​ទីក្រុង​បេរ៉ូត រដ្ឋធានី​លីបង់​។ មុនដំបូង អ៊ីស្រាអែលបានវាយប្រហារតាមតំបន់ជាយក្រុងដែលមានប្រជាជនរស់នៅរាប់ម៉ឺននាក់ ហើយភាគច្រើនជាជម្រករបស់​ក្រុម​ហេសបូឡាហ៍​។ ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ជា​បន្តបន្ទាប់​​បាន​សម្លាប់​មេដឹកនាំ​ក្រុម​ហេសបូឡាហ៍ Hassan Nasrallah។ ក្រោយមក ការ​វាយ​ប្រហារបានបន្តរហូតទៅដល់កណ្តាលទីក្រុងបេរ៉ូត​ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្នសំខាន់ៗ និងបានសម្លាប់មនុស្សជាច្រើននាក់រួមមាន អ្នកជួយសង្គ្រោះ បុគ្គលិកសុខាភិបាល និងគ្រូពេទ្យផងដែរ។ ក្រោយពីការវាយប្រហារទៅដល់កណ្តាលទីក្រុងបេរ៉ូត អ៊ីរ៉ង់ដែលជាសម្ព័ន្នមិត្តរបស់ក្រុមហាម៉ាស និងក្រុមហេសបូឡាហ៍បានវាយប្រហារទៅលើអ៊ីស្រាអែល។ កាល​ពី​យប់​ថ្ងៃ​អង្គារ៍ អ៊ីរ៉ង់បានទម្លាក់គ្រាប់មីស៊ីលជាង ២០០ គ្រាប់លើតំបន់មូលដ្ឋានមួយចំនួនរបស់អ៊ីស្រាអែល ដែលជាការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន។ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា អ៊ីរ៉ង់បានធ្វើកំហុសដ៏ធំមួយ ហើយពួកគេនឹងទទួលលទ្ធផលចំពោះការវាយប្រហារមួយនេះ។ Daniel Hagari អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឆ្លើយតបថា អ៊ីរ៉ង់នឹងទទួលបានផលវិបាកវិញ។ ទន្ទឹមនឹងនេះ អ្នកវិភាគយល់ឃើញថា អ៊ីរ៉ង់អាចនឹងងាយរងគ្រោះពីការវាយប្រហារ ខណៈដែល​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្កាហ្សា និង​ក្រុម​ហេសបូឡា​លីបង់ ដែលជាសម្ព័ន្នមិត្តទាំង​ពីរ​របស់ខ្លួនកំពុងចុះខ្សោយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១