គម្រោង​ចំនួន​១៤៥​គម្រោង​បានដាក់ពាក្យស្នើ​សុំ​លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ដើម្បីវិនិយោគនៅខេត្ត​ព្រះសីហនុ

ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវគោល​នយោបាយជំរុញការ​វិនិយោគ​នៅខេត្ត​ព្រះសីហនុ ដោយបានលើក​ទឹកចិត្ត​ និងអនុគ្រោះ​ផ្នែកពន្ធមួយចំនួននោះ មាន​វិនិយោគិនដែលជា​ម្ចាស់​គម្រោង​ជាច្រើន​បានដាក់ពាក្យស្នើ​សុំ​ការលើកទឹកចិត្ត​ពីរាជរដ្ឋាភិបាល​ដើម្បី​​ដំណើរការ​វិនិយោគ​បន្ត ដោយគិតត្រឹមខែកញ្ញា ២០២៤ មាន​គម្រោងចំនួន ១៤៥​គម្រោង​បាន​ដាក់​ពាក្យ​ស្នើ​សុំ។

នៅក្នុងជំនួប​ជាមួយលោកស្រី Liu Yangling អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ ប្រជាជនចិន ខេត្ត​ហៃណា ប្រទេស​ចិន កាលពីចុងខែ​កញ្ញា​កន្លងទៅនេះ លោក ​ឯម ភាព អភិបាលរង​ខេត្ត​ព្រះសីហនុ បានមា​ន​ប្រ​សាស​ន៍​ថា ចាប់តាំងពី​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​ បានដាក់ឱ្យ​អនុវត្ត​កម្មវិធី​ពិសេសជំរុញការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ក្នុងគោល​បំណង​ដាក់ចេញ​វិធានការ​ជា​កញ្ចប់​ប្រទាក់ក្រឡា​មុតស្រួច និងសាមញ្ញ ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ច​ខេត្តក្នុងដំណាក់​កាល​នៃវិបត្តិ​សេដ្ឋកិ​ច្ច​ពិភព​លោក ដោយជាលទ្ធផល​​ក្រុមការងារ​ជំរុញការ​វិនិយោគខេត្ត​ទទួលបានសំណើសុំ​ការ​លើក​ទឹកចិត្ត​សរុបចំនួន ១៤៥គម្រោង ។

លោក​ក៏បាន​សុំ​ការគាំទ្រ និងកិច្ច​សហប្រតិបត្តិការ​ពីខេត្តហៃណាន នូវ​កកម្មវិធីជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សីហនុ អនុវត្ត​ក្នុងឆ្នាំ២០២៤ សុំ​កិច្ច​សហ​ប្រតិបត្តិ​ការ​គាំទ្រលើការ​កសាង​តំបន់សាកល្បង​ឧស្សាហកម្ម​ Building Up Industrial Pilot Zone ក្រោមកិច្ច​សហ​ការ​ត្បូង​ពេជ្រ​រវាង​កម្ពុជា ចិន ជំរុញការ​កសាង​សមត្ថភាព​អភិ​វឌ្ឍ​​លើ​វិស័យ​កសិកម្ម ។

លោក​បានមានមានប្រសាសន៍​បន្តថា​ បច្ចុប្បន្ន​នេះ ខេត្តព្រហសីហនុ​ មានរោងចក្រ​ចំនួន​២៧​០​ កំពុង​ដំណើរការ​ដោយមានទុនវិនិយោគ​ចំនួន​ ២ ៦៥៨លានដុល្លារអាមេរិក មានកម្មករ​និយោ​ជិត​ចំនួន​ ៩០ ៥៧៩​នាក់​ សហគ្រាស​ធុន​តូច និងមធ្យម និងសិប្បកម្ម​សរុប​ចំនួន ១ ២២៧​ មានកម្មករ​និយោជិត​ចំនួន ៥​ ៤៦០​នាក់​ ។

លោក​បន្ថែម​ថា ខេត្តព្រះសីហនុត្រូវបានារាជរដ្ឋាភិបាលកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង​បានកសាង​ហេដ្ឋា​រចនាសម្ព័ន្ធផ្លូវក្នុងក្រុង។ ចក្ខុវិស័យឆ្នាំ២០៣០ អភិវ​ឌ្ឍខេ​ត្ត​ព្រះ​សីហនុ ជាប៉ូលអ​ភិ​វ​ឌ្ឍ​ជា​តិ​ប្រកបដោយចីរភាពនៅតំបន់ឆ្នេរ តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ និ​ង​កោះដែ​ល​ស្អា​ត​បំផុតលើសកលលោក តំបន់​សេ​ដ្ឋកិច្ច​ពិសេស​គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈ​ម​ណ្ឌ​ល​កំ​​ណើ​ន​ជា​តិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារ​ស​ក​​ល​លោ​​ក​ ​​និ​ង​ម​ជ្ឈ​ម​​ណ្ឌ​ល​​ឧស្សា​ហ​កម្ម​ផ​លិ​ត​ក​ម្មបែ​ប​ប​ច្ចេ​ក​វិទ្យា​ទំ​នើប​សុ​ខដុ​ម​នី​យ​ក​ម្ម​ជា​មួ​យ​និ​ង​ប​រិស្ថា​ន​រ​ស់​នៅ​​ស្អា​ត​ ។​​

​បើតាមកិច្ច​ប្រជុំ​មួយ​​ ក្រោមអធិបតីភាពឯកឧត្តម ​ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​និងជា​ប្រធានក្រុម​ការងារ​ជំរុញ​កា​រវិនយោគ​ខេត្ត​ព្រះសីហនុ ពិភាក្សា​និង​វាយតម្លៃលើ​ការ​ស្នើ​សុំ​ការ​លើក ទឹកចិត្ត និងអនុគ្រោះ​នានា​ពីគម្រោង​វិនិយោគ​ចំនួន៣៣​គម្រោង​ដែលស្ថិតនៅក្រោមវិសាលភាពរបស់កម្ម​​​វិ​ធី​ពិ​សេ​សជំរុញ​កា​​រ​វិនិយោគ​ក្នុង​ខេត្ត​ព្រះ​សី​ហនុឆ្នាំ២០២៤ ។

ជាលទ្ធផល​អង្គប្រជុំ​បាន​សម្រេចជា​គោល​ការណ៍​ ផ្ដល់ការ​លើកទឹកចិត្ត​ពិសេស​ដល់គម្រោង​ចំនួន៣០​គម្រោង ដែលមានទុនវិនិយោគ​សរុប​៥៩០​លានដុល្លារអាមេរិក ក្នុងនោះ​មាន​គម្រោង​រោងចក្រ​ស្ល និង​កែ​ច្នៃលោ​ហៈធាតុ រោងចក្រ​ផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃ​ស្បែក ផ្សារទំនើប អគារពហុ​មុខងារ សណ្ឋា​គារ និង​ភោជនីយដ្ឋាន​ជាដើម ។

លោក សៅ ហុក ប្រធាន​ខាសា​ក្រុមហ៊ុន KW Cambodia ប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា​ ជាការកត់សម្គាល់ ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់ឱ្យអនុវត្ត​កម្មវិធី​ពិសេសជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្តព្រះសីហនុឆ្នាំ​២០២៤​ ឃើញថា​មាន​គម្រោង​វិនិយោគ​មួយចំនួន​ចាប់ផ្ដើម​មានសកម្មភាពឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ​កន្លងមក ហើយ​សម្រាប់​វិនិយោគិន​ថ្មីៗ​ក៏ឃើញចាប់ផ្ដើម​ចូលមកកាន់ខេត្តព្រះ​សីហនុ​ឡើងវិញផងដែរ​ ។​

លោកបន្តថា បើទោះបីជា​ស្ថានភាពនៃការវិនិយោគ​នៅក្នុ​ងខេត្តព្រះសីហនុ មានដំណើរការ​ល្អឡើងវិញ​ប៉ុន្តែ​បើធៀបនឹង​មុន​ពេលមានវិបត្តិ​ គឺនៅតែមិនទាន់បាន​ដូច​មុននៅឡើយ ។ យ៉ាងណា​ក្ដី នេះជា​សញ្ញា​ល្អមួយ​សម្រាប់ការ​វិនិយោគ​នៅក្នុង​ខេត្ពព្រះសីហនុ​ក្រោយពេលមាន​កម្មវិធីពិសេសជំរុញការ​វិនិយោគ​ក្នុងខេត្តព្រះ​សីហនុ ដោយមានការ​ចាប់អារម្មណ៍​ច្រើនពីសំណាក់​វិនិយោគិនក្នុងនិងក្រៅ​ប្រទេស​  ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន