ប្រជាពលរដ្ឋមានទំនុកចិត្តកាន់តែខ្លាំងជាងមុនលើប្រព័ន្ធធនាគារនៅកម្ពុជា ទាំងមុន និងក្រោយបោះឆ្នោត

ភ្នំពេញ ៖ ប្រតិបត្តិករក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា មុនការបោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រជាពលរដ្ឋមិនបានសម្រុកទៅដកប្រាក់ពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ផ្ទុយទៅវិញ ពួកគាត់បែរជាបង្កើនប្រាក់បញ្ញើសន្សំនៅច្រើនជាងមុន ពោលគឺប្រជាជនមានទំនុកចិត្តកាន់តែខ្លាំងជាងមុនលើប្រព័ន្ធធនាគារនៅកម្ពុជា។

លោកបណ្ឌិត អ៊ិន ចាន់នី  ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា បានថ្លែងប្រាប់ថា  ការបោះឆ្នោតឆ្នាំនេះ បានប្រព្រឹត្តទៅដោយមានភាពរលូន និងសុវត្ថិភាព ដោយសារប្រជាជនកាន់តែភាពចំណេះដឹង និងភាពចាស់ទុំច្រើនជាងមុន ដោយមិនមានការសម្រុកទៅដកពីធនាគារនោះទេ ប៉ុន្តែមានតែបានបង្កើនប្រាក់បញ្ញើសន្សំនៅធនគារ និងគ្រឹះហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទៅវិញ។ ការណ៍នេះបានបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋមានទំនុកចិត្តកាន់តែខ្លាំងជាងមុនលើប្រព័ន្ធធនាគារនៅកម្ពុជា។

លោកបណ្ឌិត បានបន្តថា តាមការសង្កេត ការបោះឆ្នោត ឆ្នាំ ២០២៣ នេះ បានប្រព្រឹត្តទៅដោយមានភាពរលូន និងសុវត្ថិភាព បើយើងប្រៀបទៅនឹងឆ្នាំ ២០១៣ និង ឆ្នាំ ២០១៨។ នៅឆ្នាំ ២០១៣ ប្រជាជនបានដកប្រាក់ច្រើនលានដុល្លារពីធនាគារ មុនពេលបោះឆ្នោតនាពេលនោះ ប៉ុន្តែដល់ឆ្នាំ ២០១៨ មិនមានការប្រែប្រួលនោះទេ ពោលគឺប្រព័ន្ធធនាគារមានដំណើរការធម្មតា។

លោកបណ្ឌិត អ៊ិន ចាន់នី  បានថ្លែងបញ្ជាក់ដូច្នេះថា ៖

“ប៉ុន្តែឆ្នាំ ២០២៣ នេះ ខុសពីការបោះឆ្នោតកាលពីលើកមុនៗ ត្រង់ថា ប្រាក់បញ្ញើសន្សំនៅធនាគារមានការកើនឡើងគួរទីកត់សម្គាល់ ពោលគឺមានកំណើនប្រមាណ ៨ ភាគរយ គឺមានទឹកលុយប្រមាណជា ៦ ៧៤០ លានដុល្លារ។”

លោកបណ្ឌិត ៖

“ខ្ញុំអាចរាប់បានថា ការបោះឆ្នោតនេះ គឺមានស្ថិរភាពជាទំផុត ត្រង់ថា ប្រជាជនមានការជឿជាក់លើបរិកាសនយោបាយ អំឡុងពេលបោះឆ្នោត … ដល់គាត់ទុកចិត្តអ៉ីចឹងទៅ គាត់ដាក់លុយថែម។​ វាខុសពីឆ្នាំ ២០១៣ និង ២០១៨។”

លោកបណ្ឌិត បានថ្លែងបន្តថា អំឡុងពេលបោះឆ្នោត យើងសង្កេតឃើញថា ប្រជាជនមានភាពសប្បាយរីករាយ និងចាស់ទុំច្រើន ក្នុងការចូលរួមបោះឆ្នោត បើធៀបនឹងការបោះឆ្នោតលើកមុនៗ។

ដោយឡែក ទាក់ទងនឹងប្រព័ន្ធធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី បានឱ្យដឹងថា ស្ថានភាពរបស់ប្រព័ន្ធធនាគារ នាឆ្នាំ ២០២៣ នេះនៅតែបន្តមានភាពរឹងមាំ និងរីកចម្រើន ព្រោះប្រជាពលរដ្ឋមានទំនុកចិត្តខ្លាំងលើប្រព័ន្ធធនាគារ តាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុសម្បូរបែបរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកប្រើប្រាស់។

សូមបញ្ជាក់ផងដែរថា នៅដំណាច់ឆ្នាំ ២០២២ វិស័យធនាគារមានកំណើនប្រមាណ ២០ ភាគរយ ទាំងសំពៀតឥណទាន និងប្រាក់បញ្ញើ។ ទ្រព្យសកម្មរបស់វិស័យធនាគារមានកំណើនប្រមាណ ១៣% (ដល់ ២៧៨ ទ្រីលានរៀល ស្មើនឹងជិត ៦៨ ពាន់លានដុល្លារ), ឥណទានអតិថិជនកើនឡើង ១៩% (ដល់ ១៨៨ ទ្រីលានរៀល ស្មើនឹង ៤៦ ពាន់លានដុល្លារ), ប្រាក់បញ្ញើអតិថិជនមានកំណើន ៩,៩% (ដល់ ១៥៨ ទ្រីលានរៀល ស្មើនឹងជិត ៣៩ ពាន់លានដុល្លារ), និងគណនីប្រាក់បញ្ញើអតិថិជនកើនដល់ ១១,៧ លានគណនី និងគណនីឥណទានអតិថិជនដល់ ១,៥ លានគណនី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី