ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រកាសដាក់ឱ្យប្រើគេហទំព័រ «កម្ពុជាឆ្ពោះទៅឌីជីថល» ជាផ្នែកមួយនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាទៅថ្ងៃអនាគត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍ដែលចេញផ្សាយនៅថ្ងៃ២៥ ខែតុលា និងផ្សាយជាសាធារណៈនៅថ្ងៃទី២៦ ខែតុលា។

ក្រសួងប្រៃសណីយ៍លើកឡើងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ៖
“ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថល និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពខ្លួនបានរៀបចំកម្មវិធីកម្ពុជាឆ្ពោះទៅឌីជីថល (Go Digital Cambodia) ស្របតាមទិសដៅកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥”
តាមរយៈកម្មវិធីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្កើតគេហទំព័រ godigital.gov.kh ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន ទិន្នន័យ ចំណេះដឹងឌីជីថលចាំបាច់មានជាអាទិ៍ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ មុខងារឧបករណ៍ឌីជីថល ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ការទិញទំនិញអនឡាញ និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ក្រសួងបញ្ជាក់ថា ៖
“សាធារណជនអាចស្វែងរកព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងការធ្វើបរវិត្តកម្មឌីជីថលនៅកម្ពុជា និងអាចចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ប្រកបដោយបរិយាបន្ន”
ក្រៅពីប្រកាសពីគេហទំព័រ «កម្ពុជាឆ្ពោះទៅឌីជីថល» ក្រសួងបាន ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា។ ក្រសួងនេះបន្ថែមថា ជាការលើកស្ទួយ ដល់អ្នកផលិតមាតិកាវីដេអូ ប្រកបដោយគំនិតច្នៃប្រឌិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំ លើប្រធានបទចំនួនពីរ ទី១ មួយថ្ងៃក្នុងពិភពឌីជីថល និងទី២ វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព។
សម្រាប់ប្រធានបទទី១ បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមានប្រយោជន៍បម្រើឱ្យការសិក្សា ឬការងារប្រចាំថ្ងៃរបស់ខ្លួន។ សម្រាប់ប្រធានបទទី២ បេក្ខជនតម្រូវឱ្យរៀបចំជាមាតិកា វីដេអូស្តីពីវិធីសាស្រ្តនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។
ក្រសួងប្រៃសណីយ៍បញ្ជាក់ចុងក្រោយថា៖
“មាតិកាវីដេអូចំនួនបីដែលទទួលបានពិន្ទុខ្ពស់ជាងគេសម្រាប់ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធីពី ១លាន ដល់ ៤លានរៀល។ ជ័យលាភីទាំងអស់នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាអប់រំសម្រាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវអញ្ជើញចូលរួមកម្មវិធីជជែកសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាទៀតផង៕”
អត្ថបទដោយ ៖ វណ្ណ ស័ក្ដិ


ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content