តោះ! ស្វែងយល់ពីបំណុលល្អ និងបំណុលអាក្រក់

ភ្នំពេញ ៖ មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ការជាប់កម្ចី ឬឥណទាន ដែលប្រជាជនតែងតែហៅជាភាសាសាមញ្ញថា “បំណុល” នោះ ជាធម្មតាមានទាំងល្អ និងភាពអាក្រក់។ ភាពល្អនោះគឺនៅពេលបើប្រាស់បំណុលត្រូវតាមគោលដៅ វានឹងអាចបង្កើនចំណូល និងផលចំណេញត្រឡប់មកវិញ ប៉ុន្តែភាពអាក្រក់នោះគឺការប្រើប្រាស់បំណុលមិនចំគោលដៅ ឬទិញរបស់របរដែលបង្កើនបន្ទុកបំណុលបន្ថែម ដូចជារបស់របរបង្អួតគ្នាជាដើម។

ទន្ទឹមនេះ មានសំនួរលើកឡើងថា តើអ្វីទៅជាបំណុលល្អ និងបំណុលអាក្រក់?

បំណុលល្អគឺជា​បំណុលដែលជួយផ្ដល់ផលចំណេញដល់យើងសម្រាប់ពេលបច្ចុប្បន្ន និងពេលអនាគត។ បំណុលល្អអាចជួយបង្កើនលុយឱ្យយើងដល់យើងកាន់តែច្រើនថែមទៀត នៅពេលដែលយើងប្រើប្រាស់កម្ចីត្រូវទៅតាមគោលដៅ ហើយលើសពីនេះ បំណុលល្អជាទូទៅមានការប្រាក់ទាប ឬកម្ចីផ្លូវការពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់។

ឧទាហរណ៍ ៖ បំណុលល្អ គឹយើងយកលុយទាំងអស់នោះទៅទិញផ្ទះ ឬអចលនទ្រព្យ ព្រោះវាមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់យើងនោះទេ វាថែមទាំងកើនតម្លៃពីមួយឆ្នាំទៅមួយឆ្នាំទៀតផង។ មួយទៀតគឺការវិនិយោគលើការសិក្សា គឺជាការវិនិយោគទៅលើអនាគតរបស់អ្នក ហើយបុគ្គលជោគជ័យគ្រប់ៗរូបតែងតែចង់បង្កើនចំណេះដឹង ព្រោះផលតបស្នងរបស់វាវិញ គឺច្រើនលើសលប់ប្រសិនបើយើងប្រើវាបានត្រឹមត្រូវ។ ការខ្ចីបំណុលដើម្បីពង្រីកអាជីវកម្មក៏គឺជាបំណុលល្អដែរ ហើយគ្រប់អាជីវកម្មទាំងអស់ទាមទារដើមទុនដើម្បីចាប់ផ្ដើមរកស៊ី និងរកផលចំនេញ។ នៅពេលដែលអ្នកអាចរកផលចំណេញបានហើយអ្នកអាចបង់រំលោះបំណុល ហើយថែមទាំងមានអាជីវកម្មសម្រាប់រកចំណូលអោយមួយទៀត។

បំណុលអាក្រក់៖ បំណុលអាក្រក់គឺបង្កើនបន្ទុកបន្ថែមដល់យើង ហើយវាមានការប្រាក់របស់វាក៏ខ្ពស់ផងដែរ ដូចជាកម្ចីក្រៅផ្លូវការ ឬចងការអ្នកផ្តល់កម្ចីក្រៅផ្លូវការ ដែលអាចឱ្យយើងធ្លាក់ចូលទៅក្នុងអន្ទាក់បំណុល និងពិបាកទូទាត់សង ដោយសារការប្រាក់ខ្ពស់ និងការជំរិតទារប្រាក់ជាដើម។ មួយវិញទៀត ការចំណាយទៅលើរបស់របរដែលឆាប់ធ្លាក់ថ្លៃ ហើយទាមទារឱ្យយើងអ្នកចំណាយទៅលើវាជាប្រចាំថែមទៀតផង ដោយឧទាហរណ៍មានដូចជាការទិញឡាន (បើយើងទិញឡានដើម្បីបម្រើដ​ល់គោលបំណងអាជីវកម្ម នោះវាអាចជាបំណុលល្អ) ព្រោះពេលខ្លះអ្នកអាចខ្ចីលុយគេ ដើម្បីមកទិញជាមួយការប្រាក់ខ្ពស់ ហើយអ្នកក៏ត្រូវចំណាយលើវាជាប្រចាំផងដែរ ដូចជាទៅលើការចាក់សាំងម៉ាស៊ូត ការជួសជុលជាដើម ក្រៅពីនេះតម្លៃរបស់វាគឺមានតែចុះមិនងាយនឹងកើនឡើងនោះទេ។ និយាយរួម គឺផលប្រយោជន៍ដែលឡានផ្ដល់ឱ្យ គឺតិចជាការចំណាយទៅលើវាដែលអ្នកអាចចាត់ទុកវាថាជាបំណុលអាក្រក់។ មួយទៀតនោះគឺការទិញដោយបង់រំលោះ ព្រោះថាបើអ្នកគិតទាំងលុយដែលបង់និងការប្រាក់ នៅពេលបង់រួច គឺការប្រាក់របស់វាខ្ពស់មែនទែនធៀបទៅនឹងតម្លៃដើមរបស់វា។ និយាយរួម ការចំណាយទៅលើអ្វីដែលក្រោយពេលទិញវា ហើយធ្វើឱ្យលុយចេញពីហោប៉ៅរបស់អ្នកបន្ថែមទៀត នោះហើយគឺជាបំណុលអាក្រក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា