ជាធម្មតានៅលើទីផ្សារតម្លៃប៉ាន់តែទូទៅត្រឹម២០ដុល្លារប៉ុណ្ណោះ ប៉ុន្តែសម្រាប់ប៉ាន់តែដែលផលិតពីដែករបស់ជប៉ុនមួយចំនួនអាចមានតម្លៃដល់២០០០ដុល្លារ។ តើហេតុអ្វីបានជាប៉ាន់តែតូចៗទាំងនេះធ្វើពីដែកសោះ ប៉ុន្តែអាចលក់បានតម្លៃថ្លៃបែបនេះ?

ទីក្រុង Iwate ប្រទេសជប៉ុន គឺជាទីកន្លែងដែលមានប្រវត្តិផលិតប៉ាន់តែធ្វើពីដែកជាច្រើនរយឆ្នាំមកហើយ ដោយក្នុងចំណោមសិប្បកម្មតូចៗដែលនៅសេសសល់ គេសង្កេតឃើញមានហាងមួយឈ្មោះថា Kamasada មានម្ចាស់ឈ្មោះ Nubuho Miya និងជាអ្នកមានជំនាញផ្នែកផលិតប៉ាន់តែធ្វើពីដែកកំពុងបន្តអាជីវកម្មរបស់ខ្លួនយ៉ាងមមាញឹក។
នៅក្នុងហាង Kamasada ប៉ាន់តែ របស់លោកមានច្រើនប្រភេទ មានតម្លៃចាប់ពី៣០០ដុល្លាររហូតទៅដល់២០០០ដុល្លារអាមេរិក ហើយអាជីវកម្មមួយនេះជាប្រភេទអាជីវកម្មតជំនាន់តាំងតែពីជីតារបស់លោកមកម្ល៉េះ ហើយបន្តមកដល់ពេលនេះលោកបានប្រកបអាជីពនេះរយៈពេលជាង៥០ឆ្នាំមកហើយ។

លោក Nubuho បានបញ្ជាក់ថា ប៉ាន់តែម៉ូដេលនីមួយៗគឺប្រើពេលគូស និងឌីសាញរយៈពេលយូរ ខ្លះចំណាយពេលរហូតទៅដល់២ ឬ៣ឆ្នាំ និងផលិតឡើងដោយដៃផ្ទាល់របស់លោកតែម្ដង មិនមែនផលិតឡើងដើម្បីតម្រូវទីផ្សារប្រកួតប្រជែងនោះទេ ហើយអ្វីដែលសំខាន់គឺទាំងអត្ថន័យ និងតម្លៃនៃការផលិតគឺជាចំណុចសំខាន់នៃការផលិតប៉ាន់តែនីមួយៗ។

ក្រោយការឌីសាញរួចរាល់ ការរៀបចំផលិត និងតម្លើងពុម្ពទាមទារនូវជំនាញយ៉ាងផ្ចិតផ្ចង់ និងបទពិសោធយ៉ាងច្រើន ហើយ ៧០ភាគរយនៃកិច្ចការងារសំខាន់ក្នុងារផលិតប៉ាន់តែនេះ គឺការបង្កើតពុម្ពដែលធ្វើឡើងពីដៃសុទ្ធសាធ ព្រោះការងារបង្កើតពុម្ភពិតជាលំបាកណាស់ដែលទាមទារនូវការអត់ធ្មត់ និងប្រុងប្រយ័ត្នខ្ពស់បំផុត។
លោក Nubuho Miya បានពោលបែបនេះថា ៖
“ពេលខ្ញុំឌីសាញ ខ្ញុំមិនឲ្យតម្លៃលើភាពរងាយស្រួលប្រើប្រាស់ខ្លាំងនោះទេ ប៉ុន្តែគុណភាពទៅវិញនោះទេដែលជាគុណតម្លៃដ៏ពិតប្រាកដ។ វត្ថុប្រើប្រាស់មួយដែលពោរពេញដោយគុណភាពល្អ នឹងធ្វើឲ្យអ្នកប្រើប្រាស់មានភាពរីករាយជាប់នៅក្នុងចិត្តរបស់ពួកគេ។ ដូចនេះវាគឺជារឿងដ៏សំខាន់ដែលអតិថិជនគួរតែឲ្យតម្លៃរបស់វាខ្លាំងស្មើទៅនឹងគុណតម្លៃរបស់វានៅពេលដែលត្រូវចំណាយលុយទិញ”
សម្រាប់ប៉ាន់តែដែលលោក Nubuho Miya បានផលិត ភាគច្រើនគឺអាចប្រើប្រាស់ពេញមួយជីវិតជាមួយនឹងម្ចាស់តែម្នាក់ហើយអាចប្រើប្រាស់ទៅដល់មនុស្សជំនាន់ក្រោយនៃក្រុមគ្រួសាររបស់គេផង ជាវត្ថុអនុស្សាវរីយ៍ផង ព្រមទាំងការបង្ហាញនូវវប្បធម៍របស់ជនជាតិជប៉ុនផង។ អតិថិជនភាគច្រើនបានអះអាងថា ការប្រើប្រាស់ប៉ាន់តែដែលផលិតដោយដៃទាំងនេះវាបានជួយឲ្យគុណភាពនៃរសជាតិតែ ឬកាហ្វេដែលពួកគេទទួលទានមានភាពឆ្ងាញ់ជាងធម្មតា ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកខ្លះជឿជាក់ថា សារជាតិដែកដែលមាននៅប៉ាន់តែនឹងចាក់បញ្ចូលជាមួយនឹងទឹកតែ ឬកាហ្វេនោះបន្ថែមទៀត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content