ក្រុមហ៊ុន​ជាតិ​-អន្តរជាតិ​ជិត៨០ និង​សម្ភារៈសំណង់​ជាង ​២០០០​ប្រភេទ​ចូលរួមក្នុងពិព័រណ៍​ឧស្សាហកម្ម​សំណង់​ឆ្នាំ២០២២​

ភ្នំពេញ​ ៖ ក្រុមហ៊ុនជាតិ ​និង​អន្តរជាតិ​ចំនួន​៧៩ និង​មានសម្ភារៈ​ប្រមាណ ២ ០០០ ប្រភេទ​បានបង្ហាញវត្តមាន​នៅ​​​​ក្នុងពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា-អន្តរជាតិ​ឆ្នាំ​២០២២ បន្ទាប់ពី​ពិព័រណ៍​នេះបានអាក់​ខាន​ក្នុងការ​រៀបចំ​រយៈ​ពេល​២ឆ្នាំដោយសារកូវីដ​១៩ ។​

អ្នកឧកញ៉ា​ ពុង​ ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា​​ និងជា​អ្នករៀបចំនូវពិព័រណ៍​នេះ​​បាន​មា​ន​ប្រសា​សន៍ថា​ ការរៀបចំឡើងវិញ​នូវការតាំង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់កម្ពុជា-អន្តរជាតិក្នុងឆ្នាំនេះ ពិតជា​មានសា​រៈ​​សំ​ខា​ន់​ណាស់​សម្រាប់ក្រុមហ៊ុន​ដែល​មានផលិតផល​សម្ភារៈ បរិក្ខា​ ឧបករណ៍​ និងគ្រឿង​ចក្រ​សំ​ណ​ង់​ទំនើ​ប​ៗ​ដែល​មានគុណភាព​ល្អ​ និងទើបបាន​នាំចូល​ថ្មីៗ​សម្រាប់​ដាក់តាំង​បង្ហាញក្នុងកម្មវិធី នេះ ដើម្បីជំរុញ​នូវការ​លក់​ ​​និងផ្សព្វផ្សាយ​ជូន​វិនិយោគិន​ និ​ងអ្នកអភិវឌ្ឍន៍​​ដែល​ជា​អ្នកមានធុរកិច្ច​លើ​វិស័យ​សំណង់ និងអ​ច​លន​ទ្រ​ព្យ​​​​ក្នុ​ង​ស្រុក​ក្រោយពេលដែលរាជរដ្ឋាភិបាល​បានបើក​ឱ្យ​ដំណើរការ​ប្រទេស​ឡើងវិញ​ និង​កំពុង​ធ្វើ​ការ​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​នោះ ។​

អ្នក​ឧកញ៉ាបន្តថា ៖

“ការ​រៀបចំ​របស់សមាគមឆ្នាំនេះ យើងឃើញថា​មាន​ក្រុមហ៊ុន​ចំនួន​តែ​៧៩​ក្រុមហ៊ុន​ស្មើនឹង​១៥០​ស្តង់ដារ​ និងមានផលិតផល​ប្រមាណ​២០០​០​មុខ រួមនឹង​ផ្នែក​សេវា​កម្មជាង​៥០​ប្រភេទ បានចូលរួម​ និង​ដាក់​តាំង​បង្ហាញ​ក្នុងកម្មវិធី​ពិព័រណ៍នេះ ហើយផលិតផល​ទាំង​នេះ មានខ្លះជា​ផលិតផល​ក្នុងស្រុក និង​មា​ន​ខ្លះទៀត​ជា​ផលិតផល​ដែល​បាន​នាំចូលមកពីបណ្តា​ប្រទេសជាច្រើន​ ដូចជា​នាំចូលមកពីប្រទេស​ចិន និង​តំបន់​តៃ​វ៉ាន់ វៀតណាម​ កូរ៉េ ថៃ​ ម៉ាឡេស៊ី​ បារាំង សិង្ហបុរី​ ឥណ្ឌូនេស៊ី​ ជប៉ុន​ អាល្លឺម៉ង់ ស៊ុយអ៊ែត ឥណ្ឌា​ជា​ដើម”

ឯកឧត្តម ​លាង មុនីរឹទ្ធ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម និងសំណង់​ បានមានប្រសាសន៍​ផង​ដែរ​ថា​ ជាការ​កត់សម្គាល់​ ការរៀបចំ​ពិព័រណ៍​ឧស្សាហកម្ម​សំណង់កម្ពុជា- អន្តរជាតិរបស់​សមាគម​អ្នក​សា​ង​សង់​​កម្ពុជា​សម្រាប់​ឆ្នាំ២០២២​​នេះ មាន​ក្រុមហ៊ុន​ជាច្រើន​បានចូលរួម​ដាក់បង្ហាញ​ពីផលិតផលសម្ភារៈ បរិក្ខារ​ ឧបករណ៍​ គ្រឿង​ចក្រ​សំណង់ទំនើបៗ​ ប្រមាណ​២០០០ប្រភេទ​ដែល​ខ្លះ​ជា​ផលិតផល​ក្នុងស្រុក និងខ្លះជា​ផលិតផល​នាំចូលពីបរទេស ហើយក៏មានកា​រដាក់តាំងបង្ហាញពីបច្ចេកវិទ្យាថ្មីៗ ផ្នែកសេវាកម្ម​ និងគម្រោងអភិវឌ្ឍ​ន៍​អចលនវត្ថុជា​ច្រើន​ផងដែរ ។

ឯកឧត្ត​មបាន​បន្តថា ៖

“សកម្មភាពនេះ  គឺពិតជា​បង្ហាញ​អំពី​សញ្ញាណវិជ្ជមាន ការ​ជឿជាក់​លើ​សក្ដានុពល​កម្ពុជា និងដំណើរ​ឆ្ពោះ​ទៅមុខ​ក្នុងកា​រអភិវឌ្ឍវិស័យ​សំណង់​នៅកម្ពុជា ដែល​នៅមានតម្រូវការ​ខ្ពស់​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ចប្រចាំឆ្នាំ​២០២២ ដែល​ប៉ាន់​ស្មាន​ក្នុងកំណើនរង្វង់ ៤,៥​ភាគរយ​ប្រកបដោយ​បរិយាប័ន្ន​ និងសមធម៌ ​ហើយ​ក៏​ជាសកម្ម​ភាពនៃការ​ចូលរួម​ចំណែក​របស់វិស័យ​​ឯក​ជន​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា គាំទ្រ និងជំរុញ​កំណើន​ដើម្បី​កម្ពុជា​អាច​ឈាន​ទៅ​សម្រេច​បានឋានៈជា​ប្រទេស​មានប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅឆ្នាំ២០៥០”

ឯកឧត្តមបាន​បន្ថែមឱ្យដឹង​ថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​តែងចាត់ទុក​វិស័យ​ឯកជនជាក្បាល​ម៉ាស៊ីន​នៃកំណើន​សេដ្ឋកិច្ច និងមានតួនាទីគន្លឹះ​ក្នុងការជំរុញកំណើន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ខណៈដែលក្នុងរយៈ​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ទុនវិនិយោគ​ក្នុងវិស័យ​សំណង់​កម្ពុជា​មានកំណើន​ទៀងទាត់ និង​នៅតែបន្ត​រីក​ចម្រើន​ជា​លំដាប់ ជា​ពិសេស​ការសាងសង់​សំណង់​ធំៗខ្ពស់​ដូចជា​អគារ​ស្នាក់នៅរួម អគារ​លក់​ទំនិញ ផ្សារទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ​ សណ្ឋាគារ អគារ​ពហុមុខងារ បុរីលំនៅឋាន​ ភូមិ​គ្រឹះ​ គ្រឹះស្ថានសិក្សា​ មន្ទីរពេទ្យ ធនាគារ រោងចក្រ​ និងឃ្លាំង​ជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ