មរណៈភាពរបស់លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ក្នុងវ័យ៦៧ឆ្នាំត្រូវបានប្រកាសនៅប៉ុន្មានម៉ោងមុននេះប៉ុណ្ណោះ ក្រោយ ហេតុការណ៍បាញ់ប្រហារដោយមិននឹកស្មានពីសំណាក់អតីតទាហានជើងទឹកម្នាក់នៅក្នុងគ្រាដែលលោកកំពុងធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងទីក្រុងណារ៉ាភាគខាងលិចនៃប្រទេសជប៉ុន និងបណ្តាលឱ្យបាត់បង់ជីវិតនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

លោក Shinzo Abe ជាអ្នកនយោបាយដ៏មានប្រជាប្រិយភាព ហើយក៏ជាអ្នកដែលកើតចេញពីត្រកូលគ្រួសារអ្នកនយោបាយដ៏លេចធ្លោនៅក្នុងប្រទេសជប៉ុនផងដែរ។ លោកកើតនៅថ្ងៃទី២១ ខែកញ្ញាឆ្នាំ១៩៥៤ ក្នុងទីក្រុងតូក្យូ និងជាកូនប្រុសរបស់លោក Shintaro Abe ដែលធ្លាប់ជាបម្រើការងារជារដ្ឋមន្ត្រីក្រសួង ការបរទេសជប៉ុន ហើយក៏ជាចៅប្រុសរបស់លោក Nobusuke Kishi អតីតនាយករដ្ឋមន្ត្រីរបស់ជប៉ុន។

នៅឆ្នាំ១៩៧៧ លោក Abe បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Seikei University ក្នុងទីក្រុងតូក្យូជាមួយនឹងថ្នាក់សិក្សាមុខវិជ្ជា វិទ្យាសាស្ត្រនយោបាយ ហើយបន្ទាប់មកក៏បានផ្លាស់ប្តូរទៅរស់នៅក្នុងប្រទេសអាមេរិកដើម្បីបន្តសិក្សារៀនសូត្រមុខវិជ្ជានយោបាយសាធារណៈបាន៣ឆមាស។
លោកចាប់ផ្តើមធ្វើការងារដំបូងជាមួយនឹងក្រុមហ៊ុន Kobe Steel ដែលបានពង្រីកអាជីវកម្មរបស់ខ្លួនទៅដល់ទឹកដីអាមេរិក ប៉ុន្តែបានប៉ុន្មានឆ្នាំក៏បាន សម្រេចចិត្តចាកចេញពីក្រុមហ៊ុនទៅធ្វើការជាមួយនឹងក្រសួងការបរទេសវិញ ដោយបម្រើការងារឲ្យបក្សនយោបាយជប៉ុនដែលសព្វថ្ងៃគឺ Liberal Democratic Party (LDP)។

លោកបានទទួលការគាំទ្រតាមរយៈការបោះឆ្នោតក្លាយទៅជាតំណាងរាស្ត្រសម្រាប់ទីក្រុងយ៉ាម៉ាហ្គោឈី Yamaguci ហើយក៏ទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០០៥លោកបានទទួលតំណែងជានាយកខុទ្ធកាល័យរបស់លោកអតីតនាយករដ្ឋមន្ត្រីជប៉ុន Junichiro Koizumi ហើយក្នុងឆ្នាំតែមួយលោកក៏ទទួលបានការបោះឆ្នោតក្លាយទៅជាប្រធានបក្ស LDP ជប៉ុនតែម្តង។

នៅឆ្នាំ២០០៦ លោក Abe បានទទួលសម្លេងគាំទ្របោះឆ្នោតថ្នាក់ជាតិ និងក្លាយទៅជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនជាលើកដំបូងស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិសេដ្ឋកិច្ចផង និងបញ្ហាប្រឈមជាមួយនឹងប្រទេសកូរ៉េខាងជើងផង ប៉ុន្តែលោកអាចបំពេញការងារបានយ៉ាងល្អដោយក្នុងនោះក៏បានបង្កើតបានទៅជាប្រព័ន្ធគោលនយោបាយសេដ្ឋកិច្ចដ៏ល្បីល្បាញ Abenomic នៅឆ្នាំ២០១២ ជាពេលដែលលោកទទួលបានការបោះឆ្នោតសាជាថ្មីម្តងទៀតក្លាយជានាយករដ្ឋមន្ត្រីអាណត្តិទី២ និងបានបំពេញតួនាទីជាប្រមុខដឹកនាំប្រទេសយូរជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content