កសិករ​គំរូ ២ រូប​នៅខេត្ត​បាត់ដំបង អនុវត្ត​ន៍កសិកម្ម​តាមបែ​ប​អេកូឡូស៊ី ទទួលបានផល​កម្រៃខ្ព​ស់​និង​លើកកម្ពស់សុខុមាលភាព​សង្គម​

បាត់ដំបង ៖ ប្រជាកសិករចំនួន ២ រូប ​នៅក្នុងខេត្ត​បាត់ដំបង​ ត្រូវបានគេ​ចាត់ទុកជា​កសិករ​គំរូ ដោយចាប់ផ្ដើម​អនុវត្ត​ន៍​កសិកម្ម​តាមបែប​អេកូឡូស៊ី អាចទទួលបាន​កម្រៃខ្ពស់​ និងធានា​សុវត្ថិភាពដល់អ្នក​បរិភោគ​ និងអ្នកដាំផ្ទាល់​ផងដែរ ។ អ្វីដែលពិសេស​ជាងនេះ គឺជួយ​​​​រក្សាគុណភាពដីឱ្យ​នៅតែ​មានជីវជាតិ​ និងចូលរួមក្នុងការថែរក្សា​បរិស្ថាន​កាន់តែ​ល្អថែមទៀតផង ។​

​លោក​ ស៊ីន ស៊ីវនឿត កសិករ​មួយរូប​នៅ​ភូមិ​កំពង់សីម៉ា សង្កាត់​វត្ត​គរ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង​បានឱ្យ​ដឹង​ថា លោកបាន​ចាប់ផ្ដើមកសិកម្ម​តាមបែប​កសិអេកូឡូស៊ី​នៅក្នុងអំឡុង​ឆ្នាំ២០១៩ ដោយ​បានចាប់ផ្ដើម​ដាំ​ដំ​ណាំ​​​ចម្រុះ និង​មានចិញ្ចឹមសត្វ​មួយចំនួនផងដែរ ។ ក្នុង​រយៈពេល​ ១ ទៅ ២ឆ្នាំដំបូង​ កសិផល​របស់​លោក​មិន​​សូវទទួលផលទេ ដោយសារតែ​ដីដែល​យកមក​អនុវត្តន៍កសិអេកូឡូស៊ី គឺជាដីដែលធ្លាប់​ប្រើ​ជីគីមី ដូច្នេះ នៅ​ពេល​​ដែលឈប់​ប្រើ​ជីគីមីមក​ប្រើជីកំប៉ុស គឺដំបូង​ដំណាំមិនសូវ​ឱ្យផលទេ ប៉ុន្តែ​ចូលដល់ឆ្នាំទី​២ ឬទី៣ ដំ​ណាំ​ចាប់ផ្ដើម​ហុច​ផល​ឱ្យ​កាន់តែល្អ​ និងទទួលបាន​ទិន្នផល​កាន់តែច្រើន ។ អ្វីដែលពិសេស​គឺកសិផលដែល​ចេញ​ពី​កសិដ្ឋាន​គឺមិនពិបាក​រកទីផ្សារ​ឡើយ ហើយថែមទាំងទទួលបានតម្លៃ​ខ្ពស់​ថែម​ទៀតផង ។​ ជាក់ស្ដែង​បន្លែ​ស្ពៃ​ក្រញាញ់​ដែល​កំពុងជួបបញ្ហាទីផ្សារ​តម្លៃធ្លាក់​ចុះ ប៉ុន្តែសម្រាប់ស្ពៃ​ក្រញាញ់​ដែលចេញពីចំការរបស់​លោក​គឺអាច​លក់បានក្នុងតម្លៃយ៉ាង​ហោច​ក៏៤០០០រៀល​ដែរ​ក្នុងមួយគីឡូក្រាម ហើយ​ក៏មិន​ពិបា​ក​​ល​ក់​ដែរ ។​

លោក​បន្តថា ចាប់តាំងពីលោក​អនុវត្តន៍​កសិកម្ម​តាបបែបកសិ​អេកូឡូស៊ីមក សមាជិ​កគ្រួសារទាំងអស់​ដែល​ធ្លាប់​តែមានបញ្ហា​សុខភាព​ក៏ក្លាយជាទៅជាមនុស្សដែលមានសុខភាពល្អ​​ មិនមានជំងឺអ្វីដែលធ្ងន់​ធ្ងរ​នោះដែរ ហើយក៏អាច​រកចំណូលបានរៀង​រាល់ថ្ងៃ ដោយជា​មធ្យម​លោកអាច​រកចំណូលបានពីការ​ប្រមូលផល​បន្លែ​ចេញ​​​ចំ​ការ​១០ម៉ឺនរៀល​ក្នុងមួយថ្ងៃ ពីព្រោះថា​ដំណាំដែលបានដាំដុះក្នុងចំការ​គឺមានច្រើន​ប្រភេទ ​និងត្រូវ​ប្រ​មូល​​​វិ​ល​ជុំ ។

លោកបានចាប់​ផ្ដើមអនុវត្ត​ន៍កសិអេកូឡូស៊ី​ តាមរយៈអង្គការ​កសិកម្ម​មួយចំនួន​នៅ​ក្នុង​ខេត្ត​បាត់​ដំប​ង ​​ដូចជា ​បណ្ដាញ​កសិអេកូឡូស៊ីកម្ពុជា ( AliSEA ) អង្គការ​ GRET សមាគនិរន្តរភាពដី​ដើម្បីជីវិត  (​SSLA ) ជា​ដើម ដែលបានជួយផ្ដល់​បច្ចេកទេស​សម្រាប់​ការអនុវត្តន៍​កសិកម្មតាមបែប​កសិអេកូឡូស៊ីនេះ​ ។

ចំណែក លោក ​នឹម ឈៀង​ កសិករ​មួយរូបទៀតដែលអនុវត្ត​ន៍​កសិអេកូឡូស៊ី​ នៅភូមិ​ស្ដីក្រោម ឃុំព្រែក​ហ្លួង ស្រុក​ឯ​ក​​ភ្នំ ខេត្ត​បាត់ដំបង​ ក៏បាន​ឱ្យដឹងដែរថា លោកបានចាប់ផ្ដើម​ធ្វើ​កសិកម្ម​តាមបែប​កសិអេកូឡូស៊ី​នេះ​នៅក្នុងអំឡុងឆ្នាំ២០២១​ ដោយចាប់ផ្ដើមដាំដើមឈើ​ចម្រុះ ក្នុង​ដីរបស់លោក​សរុបជាង​ ៣ហិកតា ដូចជា​ ដើមឈើ​ប្រណីត​ ដំណាំស្រូវ និងដំណាំ​មួយចំនួនទៀត​ ព្រមទាំងមានចិញ្ចឹមសត្វផងដែរ ។

លោក​មានកូនទាំងអស់ ​៨នាក់ ​មានគ្រួសារ​​អស់​ហើយ ប៉ុន្តែរស់នៅក្នុងដី​រួមជុំគ្នា​ ហើយអនុវត្ត​ន៍កសិកម្ម​តាមបែបអេកូឡូស៊ី​នេះដូចជារូប​លោកដែលជាឪពុកដែរ ដោយការ​ដាំ​ដំណាំ​ចិញ្ចឹមសត្វ​ ជាពិសេស​កសិដ្ឋានចិញ្ចឹមសត្វជ្រូក​ ។ សម្រាប់​ដំណាំដែលដាំដុះ កូនៗ​របស់លោកបានបេះយកទៅលក់​នៅតាម​ផ្សារ យ៉ាងហោច​ណាស់ក៏បាន ២ ទៅ ៣ម៉ឺនរៀល​​ក្នុងមួយថ្ងៃដែរ។ និយាយទៅឱ្យ​តែឧស្សាហ៍ដើ​របេះ​គឺអាចរ​កលុយបានហើយ ។ ចំណែក​ផល​ដែលទទួលពីបានពីការ​ចិញ្ចឹមជ្រូក គឺទៅតាមកាល​កំណត់​ ដោយក្នុងនោះជាមធ្យម​ក្នុងមួយខែៗអាច​រក​ប្រាក់កម្រៃពី​របរចិញ្ចឹមជ្រូក​បាន ​២០ ទៅ ៣០លាន​រៀល ដោយមិនទាន់​ដក​ថ្លៃ​ចំណាយ​ចេញនៅឡើយ ។​

លោក​ នឹម ឈៀង បានបញ្ជាក់ថា​ តាមពិត​ទៅ​ដំបូង​ឡើយ លោកមានដី​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​តែការ​ស្រលាញ់​លើ​កសិកម្ម​ និង​មិនចង់​ទៅរស់​នៅទីណា​ឆ្ងាយ​ ក៏​បាន​សន្សំ​លុយដែលទទួល​បានពីកា​រងារ​កសិកម្ម​ដើម្បីយក​ទៅទិញដីអ្នកភូមិ​នៅជិត​គ្នា​បន្ថែមជា​បន្តបន្ទាប់ រហូតដល់​មានទំហំ​ដីសរុប​ជាង​៣ហិកតា ហើយទៅថ្ងៃមុខ​បើសិនជាសន្សំ​លុយ​បានច្រើន ​នឹង​ទិញ​ដី​​ដែលនៅជាប់ៗនោះបន្តបន្ទាប់ទៀត​បើសិនជា​មាន​អ្នក​លក់​​ឱ្យ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង


Leave a Reply

Your email address will not be published.Required fields are marked *