កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី von der Leyen បានទៅដល់កោះហ្រ្គីនឡែន ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ដែលបង្ហាញពីការគាំទ្រដល់រដ្ឋាភិបាលកោះមួយនេះ និងប្រទេសដាណឺម៉ាក។ គេរំពឹងថា ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនឹងប្រកាសពីផែនការវិនិយោគលើវិស័យសំខាន់ៗ រួមមាន រ៉ែ ប្រព័ន្ធទំនាក់ទំនងផ្កាយរណប និងថាមពលកកើតឡើងវិញនៅកោះហ្រ្គីនឡែន។

លោកស្រី von der Leyen បានបង្ហើបថា កញ្ចប់ជំនួយ និងការវិនិយោគនេះនឹងមានទំហំធំ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនៅឡើយទេថានឹងចាប់ផ្តើមនៅពេលណា។ ជាមួយនឹងកិច្ចដំណើរបំពេញទស្សនកិច្ចរបស់លោកស្រី von der Leyen បានឆ្លុះបញ្ចាំងពីសារៈសំខាន់ផ្នែកភូមិសាស្ត្រនយោបាយនៃតំបន់អាកទិកចំពោះមហាអំណាចធំៗ ដូចជា អាម៉េរិក រុស្ស៊ី ចិន និងអឺរ៉ុប ខណៈដែលការរលាយទឹកកកបានបើកផ្លូវនាវាចរណ៍ថ្មីៗ និងធ្វើឱ្យការទាញយកធនធានរ៉ែនៅក្នុងតំបន់នេះកាន់តែមានភាពងាយស្រួល។ ស្របពេលជាមួយគ្នានេះដែរ លោក នាយករដ្ឋមន្ត្រីកោះហ្រ្គីនឡែន បានបង្ហើបថា លោកចង់ពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយសហភាពអឺរ៉ុប។vvv
យ៉ាងណាមិញ លោក Donald Trump បានធ្វើឱ្យទំនាក់ទំនងរវាងអាម៉េរិក និងអឺរ៉ុបមានភាពរង្គោះរង្គើរ ព្រមទាំងភាពច្របូកច្របល់នៅក្នុងសម្ព័ន្ធមិត្តយោធាណាតូបន្ទាប់ពីលោកទាមទារកោះហ្រ្គីនឡែនបញ្ចូលជាដែនដីអាម៉េរិក។






វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content