យល់ដឹងពីអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ ដែលទទួលបានពីវត្តមានសត្វផ្សោតនៅទន្លេមេគង្គកម្ពុជា

ភ្នំពេញ ៖ ផ្សោត ជាប្រភេទថនិកសត្វទឹកសាបដ៏កម្រនៅលើពិភពលោក ដែលគេប្រទះឃើញរស់នៅតាមដងទន្លេចំនួន ៣ ប៉ុណ្ណោះនៅក្នុងតំបន់អាស៊ី ក្នុងនោះមានដូចជាទន្លេឥរ៉ាវ៉ាឌី ក្នុងប្រទេសភូមាទន្លេមហាខាម (Mahakam) ក្នុងប្រទេសឥណ្ឌូនេស៊ី និងនៅទន្លេមេគង្គលើ ក្នុងតំបន់កាំពី ខេត្តក្រចេះ ប្រទេសកម្ពុជា ដែលផ្តល់ប្រយោជន៍ដ៏សំខាន់សម្រាប់ពលរដ្ឋរស់នៅក្នុងសហគមន៍ ក៏ដូចជាសម្រាប់ប្រទេសជាតិផងដែរ។

លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា វត្តមានសត្វផ្សោត គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងនោះមាន ១​.​នាំយកមកវិញ​នូវកិត្យានុភាព និងកិត្តិនាមជាតិ ដែលកាលពី ៥ ទៅ ៦ ទសវត្សរ៍កន្លងមក បើគេនិយាយពីប្រទេសកម្ពុជា គឺគេនិយាយពីភ្នក់ភ្លើងសង្គ្រាម ហើយប្រទេសមួយចំនួនទៀតមិនសូវបានស្គាល់កម្ពុជានោះទេ ក៏ប៉ុន្តែវត្តមានសត្វផ្សោតក្នុងទន្លេមេគង្គលើ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា ហើយក៏បាននាំកិត្យានុភាពទៅដល់វេទិការអន្តរជាតិ ឱ្យស្គាល់ប្រទេសកម្ពុជាសាជាថ្មីឡើងវិញ។ 

ចំណែកសារៈសំខាន់ទី២ កិច្ចការសំខាន់ក្នុងការការពារសត្វផ្សោត គឺការពារអន្លង់ទឹកជ្រៅ ដែលជាជម្រករបស់ប្រភេទត្រីធំៗ មាននន័យថា កន្លែងដែលមានផ្សោតគឺត្រូវបានពារពារធ្វើជាកន្លែងជម្រករបស់ផ្សោត ជាពិសេសអាចការពារប្រភេទត្រីពូជផ្សេងៗដែលអនុគ្រោះដល់ប្រជាជននៅក្នុងសហគមន៍អាចនេសាទសម្រាប់ទទួលទានបានជារៀងរហូត។ ដោយឡែក សារៈសំខាន់ទី៣ គឺសម្រាប់បរិស្ថាន មានន័យថា វត្តមានសត្វផ្សោតនៅតំបន់ណា អាចបញ្ជាក់ថា ជាតំបន់ ឬជាទន្លេដែលមានសុវត្ថិភាព មានប្រព័ន្ធអេកូឡូស៊ីល្អ ជាទីកន្លែងដែលជួយផ្តល់នូវបរិស្ថានល្អសម្រាប់មនុស្ស និងសត្វគ្រប់ប្រភេទរស់នៅ។ ម៉្យាងទៀត បើនិយាយអំពីតម្លៃវិទ្យាសាស្រ្តវិញ សត្វផ្សោតទន្លេមេគង្គគឺផ្តល់ឱកាសឱ្យសិស្ស-និស្សិតទាំងអស់ អាចមកស្រាវជ្រា ស្វែងយល់ពីវិទ្យាសាស្រ្តដ៏កម្រនៃការរស់នៅរបស់ពពួកសត្វប្រភេទនេះ។

ជាមួយគ្នានេះ ដើម្បីអភិរក្សសត្វផ្សោតឱ្យបន្តមានវត្តមាននៅកម្ពុជាជារៀងរហូត និងមានចំនួនកាន់តែច្រើនឡើងៗ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ កាលពីខែកញ្ញា ឆ្នាំ២០១២ ដោយកំណត់ទំហំផ្ទៃទន្លេមេគង្គស​ម្រាប់សត្វផ្សោតរស់នៅ គឺការកំណត់យកដងទន្លេលើចាប់ពីក្បាលកោះទ្រុងខេត្តក្រចេះ បន្តទៅដល់ទល់ដែនប្រទេសឡាវ ដែលជាកំណាត់ទន្លេត្រូវបានបែងចែកជាតំបន់ទំនាប់ និងតំបន់ស្នូល។ តំបន់ដែលត្រូវបានកំណត់ គឺហាមដាច់ខាតចំពោះការប្រើប្រាស់មងចាប់ត្រីគ្រប់ប្រភេទ ប៉ុន្តែលើកលែងនៅតំបន់ទ្រនាប់រដូវប្រាំង គឺអនុញ្ញាតឱ្យប្រជានេសាទប្រើប្រាស់មងដែលមានក្រឡាតូច ៤ស.ម ចុះក្រោមប៉ុណ្ណោះ ប៉ុន្តែតម្រូវឱ្យម្ចាស់មងត្រូវនៅជាមួយមង បើមិននៅជាមួមងទេ ក៏ចាត់ទុកថាជាការប្រព្រឹត្តសកម្មភាពនេសាទខុសច្បាប់ ហើយឆ្មាំទន្លេមានសិទ្ធិរឹបអូសយកមងទាំងអស់នោះបាន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមានសត្វផ្សោតមានចំនួនកើនឡើង និងថយចុះមិនស្ថិតស្ថេរនោះទេ ដូចជា ក្នុងឆ្នាំ២០២១ មានចំនួន១០១ក្បាល ឆ្នាំ២០២២ មានចំនួន៩៦ក្បាល ឆ្នាំ២០២៣ មានចំនួន ៩៩ក្បាល ឆ្នាំ២០២៤ មានចំនួន ១០៤ក្បាល ដោយឡែកឆ្នំា២០២៥ នេះ ចំនួនផ្សោតមានការកើនឡើងខ្លាំងដល់ចំនួន១១១ក្បាល ដែលជាការកត់សម្គាល់ឃើញមានវត្តមានកូនផ្សោតទើបកើតថ្មីចំនួន០៧ក្បាលថែមទៀត។

លោក ផៃ សុម៉ានី បានបញ្ជាក់អំពីលទ្ធផលវិជ្ជមានដែលទទួលបានពីការថែទាំ និងការកើនឡើងនូវចំនួនសត្វផ្សោតនៅទន្លេមេគង្គលើក្នុងខេត្តក្រចេះ ១១១ក្បាលនេះថា គិតចាប់ពីដើមឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះមិនមានផ្សោតណាស្លាប់នោះទេ ដែលទាំងនេះបានកើតចេញពីកិច្ចខិតខំតាមដាន និងអនុវត្តរបស់មន្ត្រីជំនាញប្រចាំតំបន់ រួមជាមួយនឹងកិច្ចសហការរបស់ប្រជានេសាទ ជាពិសេស ក្រោមការយកចិត្តទុកដាក់ ពិនិត្យតាមដាន និងដាក់បទបញ្ជាយ៉ាងមានប្រសិទ្ធភាពរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅលើកិច្ចការអភិរក្សសត្វផ្សោត ផ្តល់ភារកិច្ចដល់មន្ត្រីឆ្មាំទន្លេធ្វើការល្បាត ២៤ម៉ោង លើ ២៤ម៉ោង ជារៀងរាល់ថ្ងៃ ចំណែកឯតំបន់ផ្សេងៗទៀត គឺល្បាតទៅតាមចរន្តទឺកខាងលើ ចរន្តទឹកខាងក្រោម ហើយនឹងដាក់ទីតាំងយាមបន្តវេណជាដើម។ អត្ថបទ ៖ វិន ឈុនហ៊ាត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង


Leave a Reply

Your email address will not be published.Required fields are marked *