ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

​កំពង់ស្ពឺ​៖ ​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

​អ្នក​ស្រី​ ​ធីម ​គន្ធា​ ​ស្ថាបនិក​ ​និង​ជា​ម្ចាស់​សិប្បកម្ម​ ជីលីណា ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ​ថា​ ​អាជីវកម្ម​នេះ​បាន​ចាប់ផ្តើម​ក្នុង​លក្ខណៈ​គ្រួសារ​តាំងពី​ឆ្នាំ​២០១៦ ​មុនពេល​វិវត្ត​ខ្លួន​បង្កើត​ជា​សិប្ប​កម្ម​ផ្លូវការ​នៅ​ឆ្នាំ​២០២០​។​

សិប្បកម្ម​នេះ​មាន​ទីតាំង​លើ​ផ្ទៃដី​ជាង​ ៧០​អា ​នៅ​ភូមិ​សំរោង​ជើងភ្នំ ​ឃុំ​សែន​ដី​ ​ស្រុក​សំរោង​ទង​ ​ខេត្ត​កំពង់ស្ពឺ ​និង​ទទួល​បាន​ការ​ទទួល​ស្គាល់​ផ្នែក​ស្តង់ដារ ​និង​អនាម័យ​ពី​ក្រសួង​ឧស្សាហកម្ម​ ​បច្ចេកវិទ្យា​ ​និង​វិទ្យាសាស្ត្រ ​និង​ក្រសួង​ពាណិជ្ជកម្ម​។

​បច្ចុប្បន្ន​ ​ជីលីណា ​មាន​សមត្ថភាព​ផលិត​សាច់​កែច្នៃ​ប្រភេទ​សាច់​ជ្រូក​ ​សាច់​គោ ​និង​សាច់​មាន់ ​ក្នុង​បរិមាណ​ចន្លោះ​ពី​ ​៥០០​គីឡូ​ក្រាម​ ​ដល់​ ១​,​០០០​គីឡូ​ក្រាម​ ​ឬ​១​តោន​ ​ក្នុង​មួយ​ថ្ងៃ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ដែល​កំពុង​កើនឡើង​។ សង្វាក់​ផលិតកម្ម​នេះ​អាច​បង្កើត​ចំណូល​សម្រាប់​សិប្បកម្ម​ប្រមាណ​ជាង​ ​១០​លាន​រៀល​ក្នុង​មួយ​ថ្ងៃ​។

​ចំណុច​សំខាន់​មួយ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​សិប្បកម្ម ​គឺ​ការ​ប្រើប្រាស់​វត្ថុធាតុដើម​ដែល​ប្រមូល​ទិញ​ដោយ​ផ្ទាល់​ពី​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ក្នុង​ស្រុក​។ ការ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​នេះ​ ​បាន​ចូលរួម​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិត​កម្ម​កសិ​-​ឧស្សាហកម្ម ​និង​ទីផ្សារ​របស់​កសិករ​ខ្មែរ​។

​ផលិតផល​កែច្នៃ​របស់​ជី​លីណា ​មាន​រហូតដល់​ ២៣​ប្រភេទ​។ ​ក្នុង​ចំណោម​នោះ​ ​ផលិតផល​ដែល​មាន​ការ​លក់​ដាច់​ជាង​គេ ​រួម​មាន​ ​សាច់​ជ្រូក​ចង្កាក់​អប់​ទឹកដោះគោ​ ​សាច់​គោ​រុំ​អំពៅ​ ​សាច់​គោ​ចង្កាក់​ ​និង​សាច់​មាន់​អប់​ទឹកដោះគោ ​ដែល​មាន​រសជាតិ ​និង​ងាយស្រួល​ក្នុង​ការ​ចម្អិន​។

​ក្រៅ​ពី​ផលិតផល​ដែល​មាន​ស្រាប់​ សិប្បកម្ម​ក៏​បាន​បន្ត​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍ​ផលិតផល​ថ្មី​ៗ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ​រួម​មាន​ ​មឹក​ញាត់​សាច់​ជ្រូក​ ​មឹក​ចង្កាក់​ ​និង​នំ​សាមូសា ​(​Samosa​)​។

​ចំពោះ​បណ្តាញ​ចែក​ចាយ ​អ្នក​ស្រី​ ​ធីម ​គន្ធា​ ​បាន​ឱ្យ​ដឹង​ថា​ ​ផលិតផល​ជីលីណា ​បាន​ចូល​ទៅ​ដល់​ទីផ្សារ​ទំនើប​ធំ​ៗ​នៅ​រាជធានី​ភ្នំពេញ​ ​ដូចជា​ ផ្សារ​ទំនើប​ឡាក់​គី ​(​Lucky Supermarket​)​ ​ចំការ​ខ្មែរ​ ​អូឡាំពិក​ ​ស៊ុភើម៉ាឃីត ​និង​ផ្សារ​ទំនើប​ ​ជីប ម៉ុង ​(​Chip ​Mong​)​ ​ទាំង​ ៩​ ​សាខា ​ព្រមទាំង​មាន​ការ​ដឹកជញ្ជូន​ ​និង​ចែកចាយ​ទៅកាន់​ទីផ្សារ​នានា​នៅ​ទូទាំង​ ​២៥​ ​រាជធានី​-​ខេត្ត​-​ក្រុង​។

​ទោះជា​យ៉ាងណា​ ដំណើរ​របស់​សិប្បកម្ម​មិន​មែន​តែងតែ​មាន​ភាព​ងាយស្រួល​នោះ​ទេ​។ ​អ្នក​ស្រី​ ​ធីម ​គន្ធា​ ​បាន​រំលឹក​ថា​ ​នៅពេល​ចាប់ផ្តើម​ដំបូង​ សិប្បកម្ម​បាន​ប្រឈម​នឹង​បញ្ហា​ប្រកួតប្រជែង​ខ្លាំង ​ដោយសារ​អ្នក​ប្រើប្រាស់​កម្ពុជា​ភាគ​ច្រើន​មាន​និន្នាការ​និយម​ប្រើប្រាស់​ ​និង​គាំទ្រ​ផលិតផល​នាំចូល​ពី​បរទេស​។

​យ៉ាងណា​ក៏ដោយ​ ​ស្ថានភាព​ទីផ្សារ​បាន​ចាប់ផ្តើម​ផ្លាស់ប្តូរ​ជា​វិជ្ជមាន តាមរយៈ​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​របស់​សិប្បកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ ​ឬ​ Page ​ដើម្បី​បង្កើត​ទំនុកចិត្ត​ជាមួយ​អតិថិជន ​និង​បង្ហាញ​ពី​គុណភាព​ផលិតផល​ក្នុង​ស្រុក​។

ការ​រឹតបន្តឹង​ ​និង​បិទ​ព្រំដែន​លើ​ទំនិញ​នាំចូល​នា​ពេល​កន្លង​មក​ ​ក៏​បាន​បើក​ឱកាស​ឱ្យ​ផលិតផល​ក្នុង​ស្រុក​ ​រួមទាំង​ផលិតផល​របស់​ជី​លីណា ​អាច​បង្ហាញ​សមត្ថភាព​ ​និង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​។​ ​ការ​ផ្លាស់ប្តូរ​នេះ​ក៏​ស្រប​នឹង​និន្នាការ​កើនឡើង​នៃ​ការ​ផ្តោត​លើ​ផលិតកម្ម​ក្នុង​ស្រុក​ ​និង​ការ​ស្វែងរក​ប្រភព​ផលិតផល​ក្នុង​ស្រុក​បន្ថែម​ទៀត​នៅ​កម្ពុជា​។

​អ្នក​ស្រី​បាន​បញ្ជាក់​ថា​៖​ «​ក្រោយពី​ការ​បិទ​ព្រំដែន ​និង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ ​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើឱ្យ​សិប្បកម្ម​ទទួល​បាន​ភាព​កើនឡើង​នៃ​ផលិតកម្ម ​ដោយ​ផលិតផល​ក្នុង​ស្រុក​លែង​ប្រឈម​ការ​ប្រកួតប្រជែង​ខ្លាំង​ពី​ប្រទេស​ជិតខាង​ដូចមុន​»​។

​បន្ថែម​ពី​នេះ​ ​អ្នក​ស្រី​បាន​កត់សម្គាល់​ថា​ ​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ទទួល​ស្គាល់​ ​និង​ផ្តល់​តម្លៃ​កាន់តែ​ច្រើន​លើ​សុវត្ថិភាព​ម្ហូប​អាហារ ​ព្រមទាំង​គាំទ្រ ​«​ផលិតផល​ផលិត​ដោយ​កូន​ខ្មែរ​»​ ​ខណៈ​សិប្បកម្ម​ក៏​ត្រូវ​បន្ត​ខិតខំ​ធានា​ឱ្យ​ផលិតផល​មាន​គុណភាព​ ​ស្តង់ដារ ​និង​សុវត្ថិ​ភាព​។

ការ​កើនឡើង​នៃ​ការ​គាំទ្រ​ផលិតផល​ក្នុង​ស្រុក​ ​បាន​ផ្តល់​កម្លាំងចិត្ត​ដល់​សិប្ប​កម្ម​ក្នុង​ការ​ពង្រីក​សមត្ថភាព​ផលិត ​ប៉ុន្តែ​អ្នក​ស្រី​ ​ធីម ​គន្ធា​ ​យល់​ថា​ ​ចលនាគាំទ្រ​ផលិតផល​ក្នុង​ស្រុក​នៅ​មិន​ទាន់​មាន​ទ្រង់ទ្រាយ​ធំ​ធេង​នៅឡើយ​ ​ហើយ​ត្រូវការ​ការ​ចូលរួម​បន្ថែម​ពី​គ្រប់​ភាគី​។

ទោះ​មាន​មហិច្ឆតា​ចង់​ពង្រីក​ការ​ផលិត ​ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក៏​ដោយ​ ម្ចាស់​សិប្បកម្ម​បាន​សង្កត់ធ្ងន់​ថា​ ការ​ឈាន​ទៅ​ទីផ្សារ​បរទេស​ តម្រូវ​ឱ្យ​ផលិតករ​ក្នុង​ស្រុក​ផ្តោត​ជា​ចម្បង​លើ​គុណភាព​ ​និង​សុវត្ថិ​ភាព​ផលិតផល​។

​អ្នក​ស្រី​ ​ធីម ​គន្ធា ​បាន​ផ្តាំផ្ញើ​ទៅកាន់​ផលិតករ ​និង​សហគ្រាស​ក្នុង​ស្រុក​ថា​ ​ត្រូវ​ផ្តោត​លើ​ ​«​គុណភាព​ ​និង​សុវត្ថិ​ភាព​» ​ជា​ចម្បង​ ​មុន​នឹង​រំពឹង​សុំ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​។

​ចំពោះ​អ្នក​បរិភោគ​ ​និង​អតិថិជន ​អ្នក​ស្រី​បាន​អំពាវនាវ​ឱ្យ​រួមគ្នា​គាំទ្រ​ ​«​ផលិតផល​ខ្មែរ​» ព្រោះ​ការ​គាំទ្រ​នេះ​អាច​ក្លាយ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ផលិតកម្ម​ក្នុង​ស្រុក​ ​ពង្រឹង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​និង​រួមចំណែក​ដល់​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា ​រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/10/2026

ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/10/2026

បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​


Leave a Reply

Your email address will not be published.Required fields are marked *