កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ នោះគឺ លើសពីការត្រឹមតែសម្រាប់បង្កើនសោភណភាពខេត្ត និងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ។
ខណៈសំណង់រូបសំណាកបាតដៃ សម្រេចបាន ប្រមាណ ជាង៩០% គិតត្រឹមដើមខែកញ្ញានេះ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់អំពីអាថ៌កំបាំង និងអត្ថន័យពិតជុំវិញរូបសំណាកបាតដៃ ដែលមានទម្រង់រាងដៃទាំងពីរលាក្បង់ទឹក ថា ហត្ថាដែលក្បង់នេះ គឺស្ថិតនៅចំកំពូលភ្នំមួយដែលលោកហៅថា ភ្នំជួរបា។

ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា តាមការស្រាវជ្រាវនៅលើពិភព លោកមិនទាន់មានប្រទេសណាសាងសង់ «រូបសំណាកបាតដៃទាំង ពីរ» បែបនេះនៅឡើយទេ ខណៈបណ្តាប្រទេសផ្សេងៗមានត្រឹមតែ រូបសំណាកបាតដៃម្ខាងប៉ុណ្ណោះ។ រូបសំណាកបាតដៃ គឺជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត សម្រាប់ ខេត្តកំពត ដែលបានចាប់ផ្ដើមការសាងសង់តាំងពីដើមខែមីនាមក។ គិតមកទល់ពេលនេះ ដំណើរការសាងសង់សម្រេចបានជាង ៩០% ហើយ និងគ្រោងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅ មុន ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងថា រូបសំណាកបាតដៃនេះសាងសង់ឡើងពីថ្មកម្ពស់១២ម៉ែត្រ, មានកាំជណ្ដើរឡើងសងខាង។ ស្ថាបត្យកម្មថ្មីនេះ សាងសង់នៅដង ព្រែក កំពត ចន្លោះស្ពានថ្មី និងស្ពានឥន្ធនូចាស់ ទល់មុខមន្ទីរពេទ្យបង្អែក ខេត្ត។ តាមរយៈរូបសំណាកបាតដៃ នឹងផ្ដល់ ភាពទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរឱ្យមកកម្សាន្តខេត្តកំពតកាន់តែច្រើនបន្ថែមទៀត ជាពិសេសអំឡុងពេលចូល ឆ្នាំប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ។

មកដល់បច្ចុប្បន្នខេត្តតារារះទិសនិរតីជាប់ឆ្នេរសមុទ្រមួយនេះ មានសំណង់ថ្មីៗបម្រើឱ្យវិស័យទេសចរណ៍ជាច្រើនរួចមកហើយ បន្ទាប់ពីឯកឧត្តម ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់មកដឹកនាំ ដូចជា រូបសំណាកសេះសមុទ្រ, រូបនាឡិកាយក្ស ,សួនបាញ់ទឹករាំចម្រុះពណ៌ និងហេដ្ឋារចនាសម្ព័ន្ធថ្មីតាមដងព្រែកកំពតជាដើម។
លោក ស៊ីណុល អះអាងថា តាមរយៈរូបសំណាកទេសចរណ៍ ទាំងអស់នេះ បានធ្វើឱ្យខេត្តកំពតកាន់តែមានភាពទាក់ទាញ និង ជោគជ័យក្នុងវិស័យទេសចរណ៍ ពិសេសជំរុញកំណើនទេសចរក្នុង ស្រុក បង្កើនជីវភាព និងសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងតំបន់។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ រយៈពេល៨ខែឆ្នាំ ២០២៦នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជិត ២លាននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសជិត ៧ម៉ឺននាក់៕ ដោយ៖ ទួន សុផល





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content