សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

បរទេស៖ កំណើនសេដ្ឋកិច្ចចិនបានស្ទុះងើបឡើងវិញដល់ ៤,៥​ ភាគរយនៅក្នុងត្រីមាសទី ៣ ដែលជំរុញដោយការនាំចេញកើនឡើងខ្លាំងលើសពីការរំពឹងទុក ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះដដែល នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ការិយាល័យស្ថិតិជាតិចិន (NBS) បានចេញផ្សាយថា កំណើនសេដ្ឋកិច្ចបានកើនឡើងរហូតដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទី៣ (ខែកក្កដា ដល់ ខែកញ្ញា)។ អត្រានេះល្អប្រសើរជាងការរំពឹងទុកដែលមានត្រឹម ៤,៤ ភាគរយ និងខ្ពស់ជាងត្រីមាសទី២ ដែលមានត្រឹម ៤,៣ ភាគរយ (ខែមេសា ដល់ ខែមិថុនា) ។ កំណើននេះបានជួយសម្រាលសម្ពាធដល់ក្រុមអ្នករៀបចំគោលនយោបាយក្នុងការដាក់ចេញនូវវិធានការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំ ខណៈដែលកំណើនសរុបចាប់តាំងពីខែមករា ដល់ខែកញ្ញា សម្រេចបាន ៤,៦ ភាគរយ ស្ថិតនៅចន្លោះគោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាលពី ៤,៥ ភាគរយទៅ ៥ ភាគរយ។ ជាមួយគ្នានេះដែរ ទិន្នផលឧស្សាហកម្មបានកើនឡើង ៥,៥ ភាគរយនៅក្នុងខែកញ្ញា ធៀបនឹងខែសីហា ដែលមានត្រឹម ៥,២ ភាគរយ ហើយក៏ជាការកើនឡើងលឿនបំផុតក្នុងរយៈពេល ៦ខែចុងក្រោយនេះ។

យ៉ាងណាក៏ដោយ បើទោះបីជាទីក្រុងប៉េកាំងពឹងផ្អែកខ្លាំងលើការនាំចេញសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះក៏ដោយ ប៉ុន្តែកម្លាំងអូសទាញសេដ្ឋកិច្ចមួយនេះក៏កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងផងដែរ ដោយសារតម្រូវការក្នុងស្រុកនៅតែខ្សោយ ខណៈដែលពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបកាន់តែមានភាពតានតឹង។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធសាស្ត្ររបស់ចិនក្នុងការបង្វែរឥណទាន និងធនធានពីវិស័យអចលនទ្រព្យទៅកាន់ឧស្សាហកម្មបច្ចេកវិទ្យាជឿនលឿន បានធ្វើឱ្យសេដ្ឋកិច្ចដើរក្នុងល្បឿនពីរខុសគ្នា រវាងភាពរឹងមាំ នៃទិន្នផលរោងចក្រ និងការនាំចេញបានបិទបាំងនូវភាពទន់ខ្សោយនៃការប្រើប្រាស់ និងការវិនិយោគឯកជនក្នុងស្រុក។ លើសពីនេះ អតិរេកពាណិជ្ជកម្មរបស់ចិនកាន់តែរីកធំជាងការរំពឹងទុក ដោយសារការនាំចេញបានស្ទុះកើនឡើងយ៉ាងខ្លាំង ពោលគឺអាចធ្វើឱ្យអតិរេកពាណិជ្ជកម្មរបស់ចិនកើនលើសពីកំណត់ត្រា ១,២ ទ្រីលានដុល្លារកាលពីឆ្នាំមុន និងកាន់តែមានភាពតានតឹងជាមួយនឹងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ខ្លួន។

សូមជម្រាបថា ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ការវិនិយោគលើវិស័យអចលនទ្រព្យបានធ្លាក់ចុះប្រមាណ ២០,៦ ភាគរយ, ការវិនិយោគលើទ្រព្យសកម្មបានធ្លាក់ចុះ ៧,២ ភាគរយ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធ្លាក់ចុះ ៤,២ ភាគយ។ ជាការកត់សម្គាល់ ថ្មីៗនេះ ទីក្រុងប៉េកាំងបានពង្រីកវិធានការគាំទ្រជាបន្តបន្ទាប់ដល់វិស័យមួយនេះ រួមមាន ការបែងចែកកូតាបំណុល ៥៥០ ពាន់លានយ័ន (៨២,២៨ ពាន់លានដុល្លារ) សម្រាប់អាជ្ញាធរមូលដ្ឋានដើម្បីយកទៅដោះស្រាយវិបត្តិបំណុល និងអភិវឌ្ឍន៍តំបន់លំនៅឋានឡើងវិញ រួមទាំងការអនុញ្ញាតឱ្យប្រើឧបករណ៍ហិរញ្ញវត្ថុដែលមានតម្លៃ ៨០០ ពាន់លានយ័ន (ជិត ១២០ ពាន់លានដុល្លារ) សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ, ការឧបត្ថម្ភធនអត្រាការប្រាក់កម្ចី និងការបន្ធូរបន្ថយគោលនយោបាយសម្រាប់ទិញលំនៅឋានផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋកិច្ចចិនកើនឡើង ៤.៥% ក្នុងត្រីមាសទី ៣ ជំរុញដោយការនាំចេញ ខណៈដែលវិស័យអចលនទ្រព្យនៅតែបន្តដាំក្បាលចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំណើនចិនសេដ្ឋកិច្ចកើនឡើងដល់ ៤,៥ ភាគរយនៅក្នុងត្រីមាសទីបី កើនពី ៤,៣ ភាគរយក្នុងត្រីមាសទីពីរ និង លើសពីការព្យាករណ៍ ៤,៤ ភាគរយ

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/10/2026

បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក V​ladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។ កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈ​ក្រោយពេលលោក Zelensky

ABA ​ឈរ​លេខ​ ​១ ​ក្នុង​ចំណោម​ធនាគារ​មាន​ទ្រព្យ​សកម្ម​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ តាម​ការ​វាយតម្លៃ​របស់​ SuperBank​Ratings

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/10/2026

​ភ្នំពេញ​៖​ ធនាគារ​ A​BA ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ​ក្នុង​ចំណោម​ធនាគារ​ពាណិជ្ជ​នៅ​កម្ពុជា​ចំនួន​៤ ​ដែល​មាន​ទ្រព្យ​សកម្ម​លើស​ពី​ ៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដោយ​ទទួល​បាន​ពិន្ទុ ៤​,​៥០ ​លើ​ ​៥ ​ក្នុង​សន្ទស្សន៍​វាយតម្លៃ​ធនាគារ​កម្ពុជា​ Super​Power ​Banking ​Index 2026 ​របស់​ SuperBankRatings ​ដែល​បាន​ចេញផ្សាយ​លទ្ធផល​ចុងក្រោយ​នៅ​ថ្ងៃ​ទី​២១​

អ្នកវិនិយោគនៅលើផ្សារហ៊ុនកម្ពុជា កាន់តែមានចំណេះដឹង​គ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការទិញ-លក់ ដើម្បីទទួលបានផលចំណេញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/10/2026

ភ្នំពេញ ៖ ក្នុងពេលដែលទីផ្សារភាគហ៊ុនមានភាពរីកចម្រើន ជាការកត់សម្គាល់ត្រូវបានគេមើលឃើញថា អ្នកវិនិយោគនៅលើទីផ្សារភាគហ៊ុននៅកម្ពុជា បាន និងកំពុងបង្ហាញពីចំណេះដឹងនៃការចេះសន្សំប្រាក់ ក៏ដូចជាភាពប៉ិនប្រសប់ក្នុងការវិនិយោគភាគហ៊ុនដើម្បីទទួលបានផលចំណេញ និងកើនទ្រព្យ។  ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​កន្លងទៅនេះ ទី​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ និងបាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ខណៈសកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​

CM​G ​អញ្ជើញ​អ្នក​សារព័ត៌មាន​កម្ពុជា​ ​និង​អាស៊ាន​ទៅ​ស្វែងយល់​ពី​សក្តានុពល​ខេត្ត​ហៃ​ណាន

បទយកការណ៍, សេដ្ឋកិច្ច

• 19/10/2026

បណ្តាញសារព័ត៌មាន AMS ពីកម្ពុជា​ ​ស្ថិត​ក្នុង​ចំណោម​តំណាង​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ ​១៩ រូប ​មកពី​ប្រទេស​ចំនួន​ ៨ ​នៅ​អាស៊ី​អាគ្នេយ៍ ​បានចូលរួម​ក្នុង​សកម្មភាព​ទស្សនកិច្ច​ ​និង​សម្ភាសន៍ រៀបចំ​ដោយ​អគ្គ​ស្ថានីយ​វិទ្យុ ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ​(​CMG​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ដើម្បី​ស្វែងយល់​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ការ​អភិវឌ្ឍ​ជនបទ ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​រវាង​ខេត្ត​នេះ​ ​និង​​អាស៊ាន​​

ហៃ​ណាន​កាត់​បន្ថយ​ពន្ធ​ជិត ៦០០​ លាន​យន់ ​ក្រោម​គោលនយោបាយ​ពន្ធ​សូន្យ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/10/2026

កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​របស់​ប្រទេស​ចិន ​បាន​កាត់បន្ថយ​ពន្ធ​ចំនួន​ ​៥៩៨ លាន​យន់ ​តាមរយៈ​គោលនយោបាយ​ពន្ធ​សូន្យ​ ​(​zero​-​tariff​)​ ​គិត​ត្រឹម​ចុង​ខែ​កក្កដា ​បន្ទាប់ពី​កោះ​នេះ​បាន​ចាប់ផ្តើម​ដំណើរការ​ប្រតិបត្តិការ​គយ​ពិសេស​ទូទាំង​កោះ​ជា​ផ្លូវការ

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់