ផ្លូវកោះកុង សម្រេចការសាងសង់បានជាង៩៧% គ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៥

កោះកុង៖ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានសម្រេចវឌ្ឍនភាពការងារប្រមាណ ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែបានផ្ដល់ឥណទានសម្បទាន និងជំនួយបច្ចេកទេសជាបន្ដបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គួររំលឹកថា៖ នាព្រឹកថ្ងៃ ទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨នេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារគម្រោងផ្លូវជាតិលេខ៤៨ ស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក។

បើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាផ្នែកមួយនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា ដើម្បីតភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិទាំង៤រួមមាន៖ ប៉ូលសេដ្ឋកិច្ចទី១ (រាជធានីភ្នំពេញ) ប៉ូលសេដ្ឋកិច្ចទី២ (ខេត្តព្រះសីហនុ កែប កំពត និងកោះកុង) ប៉ូលសេដ្ឋកិច្ច ទី៣ (ខេត្តសៀមរាប ព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ) និងប៉ូលសេដ្ឋកិច្ចទី៤ (ពោធិ៍សាត់, បាត់ដំបង, ប៉ោយប៉ែត)។

សូមជម្រាបជូនថា៖ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ ប្រើថវិកាសរុបប្រមាណជាង៦៥ លានដុល្លារអាម៉េរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការ​បោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ដោយប្រើរយៈពេលសាងសង់ចំនួន ៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៤។

ផ្លូវនេះមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ៖ ផ្លូវមាន២គន្លងមានប្រវែង ១២២,៩ គីឡូម៉ែត្រ និងទទឹង១១ម៉ែត្រ ផ្លូវមាន៤គន្លងមានប្រវែង២៥,១គីឡូម៉ែត្រ និងទទឹងមានចាប់ពី១៨,៥ម៉ែត្រ ដល់២១,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៧សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២៥សង់ទីម៉ែត្រ (ត្រង់ផ្លូវប្រសព្វ) សាងសង់ស្ពានថ្មីចំនួន០៤កន្លែងមានប្រវែងសរុប១១៣ ម៉ែត្រ និងដាក់លូមូលបេតុង១៤០កន្លែង (ថ្មី១៥កន្លែងនិងពង្រីក១២៥កន្លែង)និងលូប្រអប់១៥កន្លែង (ថ្មី៣កន្លែងនិងពង្រីក១២កន្លែង) រួមទាំងការងារបំពាក់បរិក្ខារសុវត្ថិ​ភាពផ្លូវថ្នល់ និងបរិក្ខារចរាចរណ៍ផងដែរ។

ផ្លូវនេះ មានចំណុចប្រសព្វចំនួន៥កន្លែង ដែលនឹងត្រូវធ្វើការកែសម្រួលរួមមាន៖ ចំណុចប្រសព្វចំការហ្លួង ចំណុចប្រសព្វស្រែអំបិល ចំណុចប្រសព្វផ្លូវបំបែកចូលទៅគិរីសាគរ ចំណុចប្រសព្វផ្លូវបំបែកចូលទៅទំនប់វារីអគ្គិសនី និងចំណុចប្រសព្វផ្លូវបំបែកចូលទៅព្រលានយន្តហោះខេត្តកោះកុង ។ ផ្លូវនេះសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ។

ផ្លូវនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច ហើយក៏ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េ១២៣ (ASEAN Highway 123) និងជារបៀងមាត់សមុទ្រខាងត្បូងរបស់មហាអនុតំបន់មេគង្គ GMS (R10)ផងដែរ។

បន្ថែមពីលើនេះ ផ្លូវនេះនឹងជួយជំរុញបន្ថែមសក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុង ក៏ដូចជា តំបន់ទេសចរណ៍គិរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគនិរតីកម្ពុជា និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង និងរំពឹងថានឹងរួមចំណែកក្នុងការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេសកោះកុង តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង និងតំបន់សេដ្ឋកិច្ចពិសេសរតនា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា

អ្នកជំនាញសេដ្ឋកិច្ចអំពាវនាវឱ្យ​កម្មករ និងនិយោជកពួត​ដៃគ្នារក្សាសុខដុម​នីយកម្មក្នុង​រោងចក្រ ដើម្បី​រក្សាការងារ និងទាក់​ទាញវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/10/2026

(ភ្នំពេញ)៖ អ្នកជំនា​ញផ្នែកសេដ្ឋកិ​ច្ច​កម្ពុជា បានអំពាវនាវដល់​កម្មករនិយោជិត និយោ​ជក សហជីព និងភាគីពាក់ព័ន្ធ បន្តពួតដៃ​គ្នា​ពង្រឹង​សាម​គ្គី​ភាព សហការគ្នា និងដោះស្រាយបញ្ហាតាមរយៈការចរចាដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីរក្សាសុខ​ដុមនីយកម្មនៅកន្លែងការងារ ការ​ពារ​ការងារ និងចូលរួមបង្កើនភាពទាក់​ទាញរបស់​កម្ពុជា​សម្រាប់​ការវិនិយោគ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជ​បណ្ឌិត្យសភា​កម្ពុជា បាន​លើក​ឡើងថា សុខដុម​នីយក​ម្មរវាង​កម្មករ​និយោជិត


Leave a Reply

Your email address will not be published.Required fields are marked *