កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ដើម្បីអាចទទួលបានផលចំណេញ និងជៀសផុតពីការខាតបង់លើមុខរបរធ្វើកសិកម្ម កសិករគួរពិចារណាឱ្យបានច្បាស់លាស់មុននឹងធ្វើការដាំដុះ ជាពិសេស គណនាទៅលើការចំណាយថ្លៃដើមផលិតនៅដើមរដូវ ធៀបទៅនឹងប្រាក់ចំណូលដែលទទួលបាននៅពេលប្រមូលផលនៅចុងរដូវ។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក្នុងឱកាសជួបសំណេះសំណាលជាមួយកសិករ និងមន្រ្តីកសិកម្មឃុំ នៅក្រុងបានលុង ខេត្តរតនគិរី រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ។ ចំណេញ ឬខាត គឺអាស្រ័យទៅលើទិន្នផលប្រចាំឆ្នាំតែប៉ុណ្ណោះ ដូច្នេះ គួរគិតគូរឱ្យច្បាស់លាស់ដើម្បីជៀសវាងការខាតបង់ ឬអាចឈានដល់ជាប់បំណុល។

ឯកឧត្តមបន្តថា​ ៖

«បើជ្រុលនឹងនឿយហត់ហើយ​ គួរប្រឹងឡើងវិញ រកវិធីសាស្រ្តបែបថ្មី ចេះគិតពីថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ការចំណាយក្នុង១ឯកតា បើមិនដូច្នោះទេ​ កសិករយើងនឹងបន្តជាប់អន្ទាក់បំណុលដដែលជាដដែល»។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា កសិករខ្នាតតូច គួរចេះកែច្នៃរបរដាំដុះ ឬប្រកបរបរចិញ្ចឹមសត្វ ឬធ្វើរបរវារីវប្បកម្មបន្ថែមលើសពីរបរប្រពៃណីដែលមានស្រាប់ ដើម្បីបំពេញកង្វះខាតក្នុងជីវភាពគ្រួសារ។ លោកមានប្រសាសន៍ដូច្នេះថា ៖

«កសិករខ្នាតតូច គួរដាំដុះល្មមសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ហើយបើដីនោះមានប្រភពទឹកគ្រប់គ្រាន់ គួរពិចារណាដាំបន្លែដែលមានតំលៃខ្ពស់រយៈពេលខ្លី ទើបមានផលសេដ្ឋកិច្ចជាងដាំដុះស្រូវ»។

លោក សុខ សុថា ស្ថាបនិក និងជានាយកប្រតិបត្តិសមាគមសហព័ន្ធកសិករកម្ពុជា(CFAP) បានមានប្រសាសន៍ថា កសិករខ្នាតតូច គួរតែប្តូរផ្នត់គំនិតក្នុងការធ្វើផលិតកម្មដោយមិនអាចផ្តេកផ្តួលទៅតាមការធ្វើកសិកម្មបែបប្រពៃណីដូចកាលពីមុនបានឡើយ ដោយសារតែទីផ្សារបច្ចុប្បន្នមានតម្រូវការលើគុណភាព និងតម្លៃផលិតកម្មកាន់តែកើនឡើង ដូច្នេះកសិករត្រូវចេះគិតគូរឱ្យបានច្បាស់លាស់ពីការគណនាថ្លៃដើមផលិត ថាតើអាចទទួលបានផលចំណេញដែរ ឬទេ?

លោកថា ៖

«បើសិនជាគាត់អនុវត្តទៅតាមប្រពៃណី ឬតាមទម្លាប់ធម្មតា ពេលដែលយកទៅលក់នៅលើទីផ្សារ ប្រាកដជាមានសំនួរសួថា តើអនុវត្តតាមស្តង់ដារកសិកម្មអ្វី ដើម្បីបញ្ជាក់ទៅអ្នកទិញឱ្យគាត់បានដឹងអំពីគុណភាពនៃផលិតកម្ម ធ្វើបែបនឹងទើបអាចផ្លាស់ប្តូរតម្រូវការផង ផ្លាស់ប្តូររបៀបនៃការធ្វើកសិកម្មផង និងអាចឆ្លើយតបទៅតម្រូវការផងដែរ»

អ្នកជំនាញកសិកម្មខាងលើបានអះអាងថា ស្ថិតក្នុងតំណាក់កាលផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណីទៅកសិកម្មបែបស្តង់ដារ ឬគំរូកសិកម្មនេះ ទាមទារឱ្យមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល ដូចជាការផ្តល់រឧបត្ថម្ភធន ការលើកទឹកចិត្ត​ ដើម្បីឱ្យដំណើរផ្លាស់ប្តូរមានភាពរលូន ព្រោះការផ្លាស់ប្តូរផ្នត់គំនិតកសិកម្មនេះជាការអនុវត្តមួយបែបថ្មី និងអាចជួយបញ្ហាលើសង្វាក់ផលិតកម្មខ្លះៗក្នុងដំណាក់កាលដំបូង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

Leave a Reply

Your email address will not be published. Required fields are marked *