តម្លៃរថយន្តអគ្គិសនីនឹងអាចធ្លាក់ចុះ ក្រោយរដ្ឋាភិបាលប្រកាសបញ្ចុះអត្រាពន្ឋនាំចូល

អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា​ តម្លៃរថយន្តអគ្គិសនីនឹងអាចធ្លាក់ចុះមួយកម្រិត ក្រោយពីរដ្ឋាភិបាលរដ្ឋាភិបាលប្រកាសបញ្ចុះពន្ឋនាំចូល ពី ៣៥ ភាគរយ មកដល់ ០ ភាគរយ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦។

បើតាមសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលអត្រាពន្ឋគយ និងអត្រាអាករនាំចេញលើមុខទំនិញ របស់អគ្គនា​យកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃសៅ ចុងខែមីនា ឆ្នាំ ២០២៦ បានសម្រេចបញ្ចុះអត្រាពន្ឋនាំចូលពី ៣៥ ភាគរយ មក ៧ ភាគរយ​ លើមុខទំនិញរថយន្តលក្ខណៈគ្រួសារអគ្គិសនីលាយសាំង (PHEV) នឹងបញ្ចុះអត្រាពន្ឋនាំចូលពី ៣៥% មក ០% សម្រាប់រថយន្តអគ្គសនីលក្ខណៈគ្រួសារ (EV) ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ នេះទៅ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ស្របពេលដែលតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់នៅលើទីផ្សារ បានធ្វើឱ្យពលរដ្ឋមួយចំនួន មានទំនោរងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ស្របពេលនេះដែរឈ្មួញខិលខូចមួយចំនួន ក៍បានឆ្លៀតតម្លើងថ្លៃលក់រថយន្តអគ្គិសនីផងដែរ។

លោកបណ្ឌិត បានថ្លែងថា ការប្រកាសបញ្ចុះអត្រាពន្ឋនាំចូល នឹងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីធ្លាក់ថ្លៃបានមួយកម្រិត ដែលជាគោលការណ៍លើកទឹកចិត្តដល់ពលរដ្ឋ ប្រើប្រាស់រថយន្តអគ្គិសនីដោយសន្សំសំចៃ និងចូលរួមថែរក្សាបរិស្ថាន។

លោកបណ្ឌិត បានលើកឡើងថា៖

នេះជាការរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់ជាមួយការឡើងថ្លៃប្រេងផង ការលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើនផង និងដើម្បីបរិស្ថានផង ហើយរួមចំណែកទប់កុំឱ្យរថយន្តអគ្គសិនីឡើងថ្លៃខ្ពស់ ដោយសារអ្នកលក់រថយន្តអគ្គិសនីឆ្លៀតឱកាសតម្លើងថ្លៃកាន់តែខ្ពស់ ដើម្បីកេងយកផលចំណេញ។”

បច្ចុប្បន្នរថយន្តអគ្គិសនីថ្មី (ខ្លាញ់គោ) លក្ខណៈគ្រួសារ លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានតម្លៃមធ្យមចន្លោះពីជាង ១៩,០០០ ដុល្លារ រហូតដល់ជាង ២៥,០០០ដុល្លារ ឬថ្លៃជាងនេះ ទៅភាពប្រណីត និងគុណភាពរបស់រថយន្ត។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈនិងដឹកជញ្ជូន បានឱ្យដឹងថា សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកបានថ្លែងដូច្នេះ ៖

“ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។”

ទន្ទឹមនេះ កម្ពុជាមានគោលនយោបាយជាតិ​ស្តីពីការអភិវឌ្ឍន៍វិស័យយានយន្តអគ្គិសនី ឆ្នាំ ២០២៤-២០២៣០ របស់​រដ្ឋាភិបាល ​ដែល​ដើរ​តួនាទី​ជា​ផែនទី​បង្ហាញផ្លូវ និងជាកម្លាំងចលករ​សម្រាប់​តម្រង់ទិស​ដល់​ការ​វិនិយោគ ការ​ជំរុញការ​ប្រើប្រាស់និងការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី​យានយន្តអគ្គិសនីជាជំហានៗ ផ្អែក​លើ​យន្តការ​ទីផ្សារ។

យោងតាម​របាយការណ៍ ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន ១៤ ៥៣៤គ្រឿង ក្នុងនោះ៖ ទោចក្រយានយន្ត៣ ៤៤៩គ្រឿង,ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០ ៣៦៣គ្រឿង។

ពេញមួយខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១ ០៧៨គ្រឿង (រថយន្ត ៨៨៩គ្រឿង) ខណៈដែលពេញមួយខែមករា ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ៤៨៨គ្រឿង (រថយន្ត ៤០៩គ្រឿ) ខណៈដែលនិន្នាការនេះមានការកើនឡើងជាបន្តបន្ទាប់។ យានយន្ត គឺជាមធ្យោបាយចម្បងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញនៅទូទាំងប្រទេស។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្តនិងរថយន្ត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពន្ធដារ​បង្ហាញពីនីតិវិធីនៃការដាក់​លិខិត​ប្រកាស​ពន្ធលើ​ចំណេញមូលធន​តាមប្រព័ន្ធអនឡាញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 31/03/2026

ក្នុងពេលដែល​ពន្ធលើ​ចំណេញធន នឹង​ត្រូវ​ចាប់ផ្ដើមអនុវត្ត​ក្នុងឆ្នាំ ២០២៦ នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ បានបង្ហាញពី​នីតិវិធី​នៃការដាក់​លិខិត​ប្រកាសពន្ធតាមអនឡាញ សម្រាប់អ្នកជាប់ពន្ធ​ ដើម្បីសម្រួលដល់ការ​ងារប្រកាសពន្ធ ឱ្យ​កាន់តែលឿនរហ័ស ក៏ដូចជាបង្ហាញពី​គណនេយ្យភាព​ និង​តម្លាភាព។

IMF ព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យសេដ្ឋកិច្ច​សកលលោកនាពេលអនាគត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​កំពុងប៉ះពាល់​ដល់ចក្ខុវិស័យជាច្រើន​លើ​សេដ្ឋកិច្ច​សកលលោកនាពេលអនាគត ដោយសារការកើនឡើងនៃតម្លៃប្រេង និងកំណើនសេដ្ឋកិច្ចយឺត

ផ្សារទំនើបឡាក់គី បានចាប់ផ្ដើមប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីជាមួយ វិរៈ ប៊ុនថាំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/03/2026

ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី ប្រាយវេត លីមីធីត ដែលជាក្រុមហ៊ុនប្រតិបត្តិករនៃផ្សារទំនើបឡាក់គី បានសហការជាមួយនឹងដៃគូដឹកជញ្ជូនរបស់ខ្លួនគឺ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ដើម្បីប្រើប្រាស់រថយន្តដឹកជញ្ជូនអគ្គិសនីសម្រាប់ការដឹកជញ្ជូនទំនិញ នៅទូទាំងរាជធានីភ្នំពេញ និងតាមទិសដៅបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

កម្ពុជាជំរុញឱ្យវិនិយោគិនកូរ៉េពិចារណាវិនិយោគលើការកែច្នៃកសិផល និងកសិ-ឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

មន្ត្រីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្មក្រុង Incheon (ICCI) នៃសាធារណរដ្ឋកូរ៉េ ពិនិត្យលទ្ធភាពជំរុញ និងផ្សព្វផ្សាយទៅកាន់បណ្តាសហគ្រាស ដែលមានសក្តានុពលឱ្យមកវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

តម្លៃរថយន្តអគ្គិសនីនឹងអាចធ្លាក់ចុះ ក្រោយរដ្ឋាភិបាលប្រកាសបញ្ចុះអត្រាពន្ឋនាំចូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/03/2026

អ្នកជំនាញសេដ្ឋកិច្ចអះអាងថា​ តម្លៃរថយន្តអគ្គិសនីនឹងធ្លាក់ចុះមួយកម្រិត ក្រោយពីរដ្ឋាភិបាលរដ្ឋាភិបាលប្រកាសបញ្ចុះពន្ឋនាំចូល ពី ៣៥ ភាគរយ មកដល់ ០ ភាគរយ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦។

កាន់តែងាយស្រួលក្នុងការទិញទំនិញ តាមរយៈផ្សារអេឡិចត្រូនិកលើ APP VTENH  របស់កូនខ្មែរដំបូងគេបង្អស់នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/03/2026

នាពេលថ្មីៗកន្លងទៅនេះ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខ ក្រុមហ៊ុនVTENH ក្រោមវត្តមាន អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ និងលោកជំទាវ បានដាក់ សម្ពោធជាផ្លូវការហើយនូវមុខងារថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្ពុជាអាចទិញទំនិញពី Taobao លើ VTENH APP

និន្នាការ​នៃកា​រប្រើ​ថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ​នៅកម្ពុជា​ មានការកើនឡើង​ខ្ពស់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/03/2026

ប្រជាពលរដ្ឋ​ ​ម្ចាស់សហគ្រាស ម្ចាស់កសិដ្ឋាន​ បានចាប់ផ្ដើម​ងាកមកប្រើប្រាស់​ថាមពល​អគ្គិសនី​ដើរ​ដោយពន្លឺព្រះអាទិត្យ កាន់តែច្រើន​ឡើង ​ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការ​ប្រើប្រាស់ថាមពល​ពីពន្លឺព្រះអាទិត្យនេះ បានសន្សំសំចៃ​ថាមពល​អគ្គិសនីដែលតពី​បណ្ដាញជាតិ​បានមួយកម្រិត​ ជាពិសេស​ចំណេញដល់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិងកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/03/2026

របាយការណ៍ស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា ការអូសបន្លាយនៃជម្លោះមជ្ឈិមបូព៌ាអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចអាស៊ី និងប៉ាស៊ីហ្វិក ក្នុងនោះរួមមានកម្ពុជាផងដែរ។

កម្ពុជា និងសិង្ហបុរី ពង្រីកការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/03/2026

ពលរដ្ឋកម្ពុជានិងសិង្ហបុរី អាចទូទាត់ប្រាក់តាម QR Code ជាផ្លូវការ ភ្ញៀវទេសចរសិង្ហបុរី អាចទទួលបានបទពិសោធន៍នៃការចាយវាយរបស់ពួកគេ នៅកម្ពុជាដូចអ្នកក្នុងស្រុក តាមរយៈការស្កេន KHQR នៅតាមទីតាំងអាជីវកម្មជាង ៤,៥ លានកន្លែងទូទាំងប្រទេសកម្ពុជា និងទេសចរកម្ពុជា អាចស្គែនទូទាត់នៅសិង្ហបុរី។

គុយបានឹងទទួលបានការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីអាម៉េរិកបិទខ្ទប់មិនឱ្យមានប្រេងចូលតាំងពីខែមករា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/03/2026

ប្រធានាធិបតីអាម៉េរិកលោក Donald Trump អនុញ្ញាតឱ្យរុស្ស៊ីដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា បន្ទាប់ពីមានការបិទខ្ទប់មិនឱ្យប្រទេសនានាផ្គត់ផ្គង់ប្រេងចាប់តាំងពីខែមករា។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *