ភ្នំពេញ ៖ គ្រឹះស្ថាន អម្រឹត និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) សហការរួមគ្នាលើកកម្ពស់ការអាន និងការយល់ដឹងអំពីប្រវត្តិសាស្រ្តរូបិយវត្ថុខ្មែរ តាមរយៈការផ្តល់ឱកាសឲ្យកុមារកម្ពុជានៅតាមខេត្ត និងរាជធានីភ្នំពេញ ចំនួន ១ម៉ឺននាក់ ស្វែងយល់ពីប្រវត្តិសាស្រ្តរូបិយវត្ថុនៅសារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និងនយោបាយនៃប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការនេះ មិនត្រឹមតែជាការប្តេជ្ញាចិត្តរួមគ្នារវាងគ្រឹះស្ថាន អម្រឹត និងសារមន្ទីរ ស.ស.រ តែប៉ុណ្ណោះទេ ប៉ុន្ដែគឺជាគំនិតផ្តួចផ្តើមមួយដែលទទួលបានការគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងទស្សនវិស័យរួមគ្នាមួយ លើកទឹកចិត្ត បណ្តុះទម្លាប់ បង្កើនវប្បធម៌នៃការអាន និងការសិក្សាស្រាវជ្រាវ។

ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់ក្រសួងអប់រំ និងសារមន្ទីរ ស.ស.រ គ្រឹះស្ថាន អម្រឹត បាន និងកំពុងត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយអំពីសារៈសំខាន់នៃការអាន និងការផ្សព្វផ្សាយសារមន្ទីរ ស.ស.រ តាមរយៈការរៀបចំកម្មវិធីមួយឈ្មោះថា “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ ថវិកាដែលទទួលបានតាមរយៈការចុះឈ្មោះចូលរួមនៅក្នុងកម្មវិធីរត់ទាំងអស់ ព្រមទាំងថវិការបស់គ្រឹះស្ថាន នឹងត្រូវយកទៅប្រើប្រាស់ដើម្បីបន្ត៖
✅ ឧបត្ថម្ភទិវាជាតិអំណាន និង ពិព័រណ៍សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ ឆ្នាំ
✅ រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយៈពេល ៣ ឆ្នាំ
✅ ឧបត្ថម្ភការផ្សព្វផ្សាយពីសារៈសំខាន់នៃការអាននៅតាមបណ្តាខេត្តមួយចំនួនសម្រាប់រយៈពេល ៣ ឆ្នាំ។
ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំ កន្លងមកនេះ អម្រឹត តែងតែមានការប្តេជ្ញាចិត្តដ៏រឹងមាំ និងយូរអង្វែងក្នុងការរួមចំណែកពង្រឹងវប្បធម៌ខ្មែរ និងលើកកម្ពស់វិស័យអប់រំ ដែលជាកិច្ចការងារអាទិភាពនៃសកម្មភាពទំនួលខុសត្រូវសង្គម (CSR) របស់ស្ថាប័ន។

អំពីអម្រឹត
អម្រឹត គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយដែលផ្តល់ផលវិជ្ជមានដល់សង្គម និងមានប្រតិបត្តិការក្នុងប្រទេសកម្ពុជា រយៈពេលជាង៣៥ឆ្នាំ មកហើយ។ អម្រឹត ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនជូនអតិថិជនរួមមាន សេវាបញ្ញើប្រាក់សន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រ ធានារ៉ាប់រង និងសេវាជាច្រើនទៀតតាមបណ្តាញចែកចាយផ្សេងៗដូចជា៖ ម៉ាស៊ីនអេធីអឹម សេវាប្រមូលប្រាក់សន្សំផ្ទាល់ កាបូបអេឡិចត្រូនិក និងសេវាធនាគារចល័ត ជាដើម។ បច្ចុប្បន្ន អម្រឹត បាន និងកំពុងបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជនរបស់ខ្លួនជិត ៩០ ម៉ឺននាក់ មានប្រតិបត្តិការអាជីវកម្មនៅតាម សាខាចំនួន ១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។ អម្រឹត មានទ្រព្យសកម្មជិត ២ពាន់លានដុល្លារអាម៉េរិក៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content