ពង្រីកខ្លួនកាន់តែធំក្នុងតំបន់អាស៊ី ឌឹហឺស្ស បានបិទបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ដោយជោគជ័យ

ទីក្រុង Ede ប្រទេសហូឡង់ ៖ ក្រុមហ៊ុន De Heus Animal Nutrition បានប្រកាសបញ្ចប់ការទិញយកក្រុមហ៊ុន CJ Feed & Care ពីក្រុមហ៊ុន ស៊ីជេ ជែលជីដាង ដោយជោគជ័យ។
ជំហានយុទ្ធសាស្ត្រនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រកំណើនរយៈពេលវែងរបស់ ឌឹហឺស្ស និងសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់កសិករនៅទូទាំងតំបន់អាស៊ី។ ការទិញយកនេះបាន​ពង្រឹងវត្តមាន​របស់ ឌឹហឺស្ស នៅក្នុងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងកម្ពុជា ដែលជាទីផ្សារសំខាន់ៗក្នុងផលប័ត្រដែលមានស្រាប់របស់ខ្លួន ព្រមទាំងផ្តល់ឱកាសឱ្យក្រុមហ៊ុនឈានជើងចូលទៅក្នុងទីផ្សារថ្មីៗចំនួនពីរផ្សេងទៀតគឺ៖ ប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន។ ប្រតិបត្តិការនេះរាប់បញ្ចូលរោងចក្រផលិតចំណីសត្វចំនួន ១៧ កន្លែង និងកសិដ្ឋានចិញ្ចឹមសត្វជាច្រើនទៀតនៅទូទាំងតំបន់។


រឹងមាំជាមួយគ្នា – នៅក្បែរកសិករ យើងបង្កើតឱ្យមានភាពលេចធ្លោ

វឌ្ឍនភាពពិតប្រាកដចាប់ផ្តើមចេញពីកន្លែងដែលសំខាន់បំផុតគឺ៖«កសិដ្ឋាន»។ តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងស្រុកដ៏ស៊ីជម្រៅរបស់ ឌឹហឺស្ស និង ស៊ីជេ ជែលជីដាង ក្រុមការងាររបស់យើងនឹងមានសមត្ថភាពកាន់តែប្រសើរជាងមុនក្នុងការជួយដល់កសិករក្នុងស្រុកឱ្យមានលក្ខណៈវិជ្ជាជីវៈ បង្កើនប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។ យើងផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែងជាមួយកសិករ ភ្នាក់ងារចែកចាយ និងដៃគូវិនិយោគគ្រប់រូប ហើយយើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចែករំលែកផលិតផល សេវាកម្ម ចំណេះដឹង និងការអនុវត្តល្អបំផុតរបស់យើង។ លើសពីនេះ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់ពីរដ្ឋាភិបាលនៃបណ្តាប្រទេសនីមួយៗ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីជំរុញ និងអភិវឌ្ឍវិស័យចិញ្ចឹមសត្វក្នុងទីផ្សារទាំងនេះ។

ការតភ្ជាប់ខ្សែចង្វាក់តម្លៃ ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាព និងកិច្ចសហការ


ដើម្បីជ្រោមជ្រែងបន្ថែមដល់កសិករ ឌឹហឺស្ស ដើរតួនាទីយ៉ាងសកម្មក្នុងការតភ្ជាប់ដៃគូពាក់ព័ន្ធក្នុងខ្សែចង្វាក់តម្លៃចំណីសត្វ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តជួយអតិថិជនរបស់យើងឱ្យទទួលបានពូជសត្វដែលមានគុណភាពល្អបំផុត ដោយបង្កើនការវិនិយោគលើកសិដ្ឋានបង្កាត់ពូជជ្រូក និងបសុបក្សីនៅទូទាំងតំបន់អាស៊ី។ ការធ្វើបែបនេះ គឺក្នុងគោលបំណងលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពដល់អតិថិជន ព្រមទាំងបង្កើនសមត្ថភាពប្រកួតប្រជែងសរុបនៃឧស្សាហកម្មចិញ្ចឹមសត្វ។ ពូជសត្វលំដាប់ពិភពលោក បូករួមនឹងចំណីសត្វដែលមានគុណភាពខ្ពស់និងសេវាកម្មគាំទ្រផ្នែកអាហារូបត្ថម្ភ ការចិញ្ចឹម និងពេទ្យសត្វ នឹងជួយកសិករដែលជាអតិថិជនរបស់យើង ឱ្យសម្រេចបាននូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងចីរភាព។

ការជួយអតិថិជនក្នុងការលក់សត្វ ស៊ុត ត្រី និងទឹកដោះគោ ទៅកាន់រោងចក្រកែច្នៃ និងអាជីវករដែលមានទំនុកចិត្ត ក៏នៅតែជាអាទិភាពចម្បងផងដែរ។ រួមជាមួយផលិតផលហិរញ្ញវត្ថុថ្មីៗដែលយើងបានបង្កើតឡើងក្រោមកិច្ចសហការជាមួយធនាគារដៃគូយុទ្ធសាស្ត្រ យើងនឹងបន្តគាំទ្រអតិថិជនរបស់យើងតាមតម្រូវការជាក់ស្តែង។ ឌឹហឺស្ស នឹងបន្តផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលជួយសម្រួលដល់កំណើនប្រកបដោយចីរភាពរបស់ពួកគេ។


លោក
Gabor Fluit អគ្គនាយក (CEO) នៃក្រុមហ៊ុន De Heus Animal Nutrition បានមានប្រសាសន៍ថា៖ ការទិញយកនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងយុទ្ធសាស្ត្ររយៈពេលវែងរបស់យើង ដើម្បីពង្រឹងវត្តមានក្នុងតំបន់អាស៊ី។ តាមរយៈការរួមបញ្ចូលជំនាញបច្ចេកទេស និងទំនាក់ទំនងអតិថិជនដ៏រឹងមាំរបស់ CJ Feed & Care ជាមួយនឹងបទពិសោធន៍រាប់សតវត្សរ៍របស់យើងលើផ្នែកអាហារូបត្ថម្ភសត្វ និងការគ្រប់គ្រងកសិដ្ឋាន យើងអាចពន្លឿនកំណើន និងផ្តល់គុណតម្លៃកាន់តែច្រើនដល់កសិករទូទាំងតំបន់។យើងកំពុងរួមគ្នាបង្កើតអនាគតមួយដែលកសិករនិងសហគមន៍របស់ពួកគេអាចរីកចម្រើននិងរួមចំណែកដល់វិស័យចំណីសត្វដែលមានភាពធន់ និងចីរភាព។”


លោក
Harry Schimmel អគ្គនាយកក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានលើកឡើងថា៖ “យើងពិតជាមានក្តីរំភើបចំពោះការបិទបញ្ចប់ការទិញយកនេះ។ ការរួមបញ្ចូលបទពិសោធន៍ និងចំណេះដឹងរបស់ ស៊ីជេ ជែលធីដាង ហ្វីដ ជាមួយនឹងអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់យើងនៅកម្ពុជា ផ្តល់ឱ្យយើងនូវឱកាសក្នុងការពង្រឹងនិងពន្លឿនការសន្យារបស់យើងចំពោះកសិករចិញ្ចឹមសត្វ និងវារីវប្បកម្មឯករាជ្យ៖ នោះគឺការធ្វើឱ្យអាជីវកម្មរបស់កសិករកាន់តែប្រសើរឡើងតាមរយៈចំណីសត្វ ពូជសត្វ និងការគាំទ្រផ្នែកបច្ចេកទេសដែលមានគុណភាពខ្ពស់បំផុត។ យើងរំពឹងរង់ចាំការធ្វើការងាររួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកសាងវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មឱ្យមានភាពរីកចម្រើន និងចីរភាពនៅកម្ពុជា។”

លោក ចាន់ គឹមរិទ្ធី ភាគហ៊ុនិកនៃក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច បានមានប្រសាសន៍ថា៖ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងរបស់ ឌឹហឺស្ស ធីអិមអេចក្នុងការគាំទ្រដល់កសិករចិញ្ចឹមសត្វឯករាជ្យរបស់កម្ពុជា។ ទិសដៅរបស់យើងគឺស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វឌ្ឍនភាព និងវិបុលភាពរយៈពេលវែង ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្មម្នាក់ ខ្ញុំសូមគាំទ្រចក្ខុវិស័យជាតិនេះដោយភាពជឿជាក់ និងសុទិដ្ឋិនិយម ដែលជំរុញដោយតម្រូវការកើនឡើង និងសក្ដានុពលដ៏ធំធេងក្នុងវិស័យកសិកម្មរបស់កម្ពុជា។ ក្នុងនាមជាជនជាតិខ្មែរ ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងដែលយើងអាចរួមចំណែកយ៉ាងមានន័យក្នុងដំណើរនេះ តាមរយៈការធានានូវការផ្គត់ផ្គង់ផលិតផលអាហារចាំបាច់សម្រាប់ប្រជាជនរបស់យើង និងតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងប្រជាជាតិមួយដែលកាន់តែរឹងមាំ និងមានភាពធន់ជាងមុន។ ខ្ញុំសូមបញ្ចប់ដោយសារមួយដែលឆ្លុះបញ្ចាំងពីជំនឿ និងការប្តេជ្ញាចិត្តរួមរបស់យើងគឺ៖ខ្មែរអាចធ្វើបាន”។ សូមឱ្យស្មារតីនេះបន្តជំរុញ និងដឹកនាំការប្តេជ្ញាចិត្តរបស់យើងឆ្ពោះទៅកាន់អនាគតដ៏រឹងមាំសម្រាប់កម្ពុជា។ យើងរួមគ្នា អាចធ្វើបាន។”


ក្រុមហ៊ុន De Heus Animal Nutrition ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩១១ ហើយនៅតែគ្រប់គ្រង និងដឹកនាំដោយគ្រួសារ De Heus និងបានក្លាយជាដៃគូដែលអាចទុកចិត្តបានក្នុងវិស័យអាហារូបត្ថម្ភសត្វអស់រយៈពេលបួនជំនាន់មកហើយ។ ក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមក ក្រុមហ៊ុនបានរីកចម្រើនក្លាយជាក្រុមហ៊ុនអាហារូបត្ថម្ភសត្វឈានមុខគេមួយក្នុងពិភពលោក ដែលមានប្រតិបត្តិការនៅក្នុងជាង ២០ ប្រទេស រោងចក្រផលិតជាង ៩០ កន្លែងនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី អាហ្វ្រិក និងអាមេរិកខាងត្បូង និងនាំចេញទៅកាន់ជាង ៧០ ប្រទេស។ ជាមួយនឹងបុគ្គលិកជាង ១០,០០០ នាក់នៅទូទាំងពិភពលោក ក្រុមហ៊ុន ឌឹហឺស្សគាំទ្រដល់កសិករចិញ្ចឹមសត្វ និងវារីវប្បកររាប់ពាន់នាក់ ដែលជាកសិករចិញ្ចឹមសត្វយកសាច់ ទឹកដោះ ស៊ុត និងត្រី ដោយការផ្គត់ចំណីប្រកបដោយគុណភាពខ្ពស់ ជំនាញអាហារូបត្ថម្ភ និងការគាំទ្រកសិដ្ឋានដែលស្របតាមតម្រូវការជាក់ស្តែង។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមានទីតាំងនៅក្រុងEde ប្រទេសហូឡង់។

បេសកកម្មឌឹហឺស្សគឺ “Nourishing Future Generations” (ជ្រោមជ្រែងមនុស្សជំនាន់ក្រោយ) ដែលជំរុញរាល់សកម្មភាពទាំងអស់ដែលយើងធ្វើ។ យើងប្ដេជ្ញាចិត្តក្នុងការរួមចំណែកដល់លទ្ធភាពទទួលបាននូវអាហារដែលមានសុវត្ថិភាព តម្លៃសមរម្យ ជីវជាតិគ្រប់គ្រាន់ និងចីរភាពសម្រាប់ចំនួនប្រជាជនពិភពលោកដែលកំពុងកើនឡើង។

ជារៀងរាល់ថ្ងៃ យើងខិតខំដើម្បីសម្រេចបាននូវការបំប្លែងចំណីទៅជាសាច់សត្វឱ្យបានអត្រាខ្ពស់បំផុត។ ទាំងអស់នេះគឺមានគោលបំណងតែមួយគត់ គឺដើម្បីបង្កើនប្រសិទ្ធភាពអាជីវកម្មសម្រាប់អតិថិជនរបស់យើង ដែលជាកសិករចិញ្ចឹមសត្វសាច់ ទឹកដោះ ស៊ុត និងត្រី។ យើងមិនត្រឹមតែផ្ដល់ផលិតផលដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដល់សេវាកម្ម និងចំណេះដឹងស៊ីជម្រៅអំពីចំណីសត្វ វិធីសាស្ត្រចិញ្ចឹមសត្វ និងវិទ្យាសាស្ត្រសត្វផងដែរ ដែលតាមរយៈនេះអាចផ្ដល់ប្រសិទ្ធភាព និងវឌ្ឍនភាពបច្ចេកវិទ្យាដល់កសិករ។ ក្នុងន័យនេះ ក្រុមហ៊ុន ឌឹហឺស្សអាចបង្កើតភាពលេចធ្លោ និងរួមចំណែកយ៉ាងសកម្មដល់ការជម្រុញវិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មក្នុងស្រុកមានលក្ខណៈវិជ្ជាជីវៈកាន់តែប្រសើរ។

ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេច កម្ពុជា (DE HEUS TMH CAMBODIA)មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយចាប់តាំងពីឆ្នាំ២០២០ មកតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធបណ្ដាក់ទុនរួមគ្នា ក៏បានក្លាយខ្លួនទៅ ឌឹហឺស្ស ធីអិមអេច។ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេចមានផ្គត់ផ្គង់ចំណីសម្រេច និងមេចំណី ដែលមានគុណភាពខ្ពស់ ដោយផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយលើអាហារូបត្ថម្ភសត្វ ការគាំទ្រផ្នែកបច្ចេកទេស និងកម្មវិធីគ្រប់គ្រងកសិដ្ឋាន។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករ ក្រុមហ៊ុន ឌឹហឺស្ស ធីអិមអេចធានាបាននូវសុខភាពសត្វ និងផលិតភាពល្អបំផុតក្នុងការចិញ្ចឹមបក្សី ជ្រូក សត្វទំពារអៀង និងវារីវប្បកម្ម—និងចូលរួមចំណែកដល់ភាពជោគជ័យ និងការអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ និងវារីវប្បកម្មឯករាជ្យនៅក្នុងប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ

IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តចូលរួមកសាងធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/09/2026

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពវិជ្ជាជីវៈនៃវិស័យមីក្រូហិរញ្ញវត្ថុ» ដោយមានការអញ្ជើញចូលរួមពីលោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត កែវ ជា

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ


Leave a Reply

Your email address will not be published.Required fields are marked *