ការភ្ញាស់ពងសត្វដោយប្រើទូភ្ញាស់ ជាជម្រើសល្អ និងផ្ដល់លទ្ធភាពញាស់បានច្រើន

ភ្នំពេញ ៖ ទូភ្ញាស់ ជាឧបករណ៍មួយប្រភេទដំណើរការដោយប្រើបច្ចេកវិទ្យា និងអគ្គិសនី ដែលត្រូវបានបង្កើតឡើងដើម្បីឱ្យការភ្ញាស់ពងសត្វកាន់តែបានច្រើន និងមានប្រសិទ្ធភាពជាងមុន ជាពិសេសនៅរដូវធ្លាក់ខ្យល់ដែលជំរុញឱ្យការភ្ញាស់សត្វបានលទ្ធផលល្អ។

លោក អេង ផេង ជាអ្នកកែច្នៃ និងផលិតទូភ្ញាស់កូនសត្វម្នាក់នៅម្ដុំចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបរាប់ឱ្យដឹងថា ការប្រើទូភ្ញាស់នេះគឺល្អ អាចដាក់ពងមាន់ ពងទា ឬពងក្ងានបានច្រើនគ្រាប់ទៅតាមទំហំទូ ហើយម៉្យាងទៀតវាមានលទ្ធភាពជួយឱ្យសត្វញាស់បានដល់ទៅ ៨០ភាគរយ ចំណែកឯ ២០ភាគរយទៀតវាងាប់ដោយសារពេលកូនមាន់ញាស់ហើយធ្លាក់ពីលើកញ្ច្រែងតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា ៖

«ការភ្ញាស់ដោយប្រើទូភ្ញាស់យើងអាចដាក់ពងសត្វបានច្រើនទៅតាមទំហំ តួយ៉ាងទូរបស់យើងមានចាប់ពី ១៤៤ – ១៣២០គ្រាប់ ដែលអ្នកចិញ្ចឹមអាចទិញយកទៅសាកប្រើបានទាំងអ្នកចិញ្ចឹមតិចតួចតាមផ្ទះ ឬនៅតាមកសិដ្ឋានផ្សេងៗ។ ដោយឡែកអតិថិជនរបស់ខ្ញុំភាគច្រើនគឺនៅតាមបណ្ដាខេត្ត ដូចជា ព្រះវិហារ សៀមរាប និងតាកែវជាដើមដែលសុទ្ធសឹងជាអ្នកចិញ្ចឹមសត្វ និងទទួលបានផលពីទូភ្ញាស់នេះ»។

ពាក់ព័ន្ធនឹងតម្លៃវិញ ទូមួយអាចមានតម្លៃពី ១៦៥ – ៧០០ ដុល្លារ អាស្រ័យទៅតាមទំហំ និងប្រភេទក្បាលម៉ាស៊ីន​ដែល​បំពាក់ក្នុងទូ ហើយទូភ្ញាស់របស់លោកផលិតឡើងចេញពីការច្នៃ និងសិក្សាស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍជាបន្តបន្ទាប់តាំងពីវត្ថុធាតុដើមសម្រាប់ដំឡើងទូ រួមមានដូចជា ជញ្ជាំងកាបូន ស្នោ ក្បាល​បញ្ជា កញ្ច្រែង ដែក ជាដើម ដែលលោកទិញខ្លះ និងច្នៃពីផ្ទាំងផ្សាយពាណិជ្ជកម្មចាស់ៗមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោកក៏រៀបរាប់ពីចំណុចពិសេសៗរបស់ទូនេះដែរថា ៖

«យើងប្រើជញ្ជាំងកាបូនដែលអាចជួយបឺតយកសំណើម និងរក្សាកម្ដៅក្នុងទូបានល្អ ហើយវាក៏មានសភារឹងមាំ មិនងាយពុកផុយដូចក្ដារធម្មតានោះទេ។ ដោយឡែកការដាក់ម៉ាស៊ីនកម្ដៅ យើងរៀបចំបំពាក់នៅផ្នែកខាងលើ និងចំហៀងទូ ដែលធ្វើឱ្យទូមានកម្ដៅងំល្អ ចំណែកនៅផ្នែកខាងក្រោមមានក្រាលកម្រាលសម្រាប់ទ្រកូនមាន់តែញាស់ហើយធ្លាក់ចុះមក»។

គួរបញ្ជាក់ដែរថា លោក អេង ផេង បង្កើតអាជីវកម្មផលិត និងកែច្នៃទូភ្ញាស់នេះ ដោយរៀន​បច្ចេក​ទេស​​ពី​គេ​បង្ហាញតាម YouTube ខ្លះ និងអនុវត្តកែច្នៃដោយខ្លួនឯងបន្ថែម។​ ដំបូងឡើងការតម្លើង និងរៀបចំបង្កើតទូភ្ញាស់នេះគឺទទួលបានយោបល់​ពី​អ្នកជិតខាង និងអ្នកប្រើប្រាស់ក្នុងការកែលម្អជារឿយៗ ហើយលោកក៏បានព្យាយាមអភិវឌ្ឍបន្ថែមទាំងរូបរាង និងគុណភាពទូ​ដែលអាច​ផ្ដល់លទ្ធភាពញាស់បានច្រើន។

ចុងក្រោយ លោក អេង ផេង ក៏បានថ្លែងគំណរគុណដល់អតិថិជន​ទាំងអស់ដែលបានគាំទ្រទូភ្ញាស់​របស់លោកជា​បន្តបន្ទាប់​មកនេះ ហើយលោកក៏មានបំណងចង់ពង្រីកអាជីវកម្មមួយនេះឲ្យបានកាន់តែធំជាងនេះផងដែរ ដើម្បីអាចបំពេញតម្រូវការ​របស់​កសិករដែលប្រកបរបរភ្ញាស់ពងមាន់ ពងទាកាន់តែច្រើនតាមការចង់បាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ជំរុញ​អាជីវកម្ម​ទេសចរណ៍​ចូលរួម​យុទ្ធនាការ​បញ្ចុះ​តម្លៃ​ឱ្យ​កាន់តែ​ច្រើន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

​ក្រសួង​ទេសចរណ៍​កំពុង​ជំរុញ​ឱ្យ​អាជីវកម្ម​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​ចូលរួម​កាន់តែ​ច្រើន​ក្នុង​យុទ្ធនាការ​​បញ្ចុះ​តម្លៃ​សេវាកម្ម​ទេសចរណ៍​ ​ដើម្បី​ពង្រីក​ការ​ផ្តល់​ជូន​ដល់​ភ្ញៀវ​ទេសចរ ​និង​គាំទ្រ​យុទ្ធនាការ​ ​Green Season ​

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព

ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/09/2026

បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន​ និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។ ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ

កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦

ក្រសួងពាណិជ្ជកម្មរៀបចំកម្មវិធីជជែកដេញដោលយុវជនក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលមួយ ដើម្បីជំរុញយុវជនជំនាន់ក្រោយឱ្យមានកិច្ចសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅ អំពីសក្តានុពលនៃ «ពាណិជ្ជកម្មឌីជីថល» ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។កាលពីរសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្ម បានរៀបចំកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»​

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ដល់​ជាង​​១០៧ ​ដុល្លារ​ ​ក្រោយ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​ ​Hormuz ​កើនឡើង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/09/2026

ម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ជាង​ ២ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​តម្លៃ​ប្រេង Brent ​ឡើង​ដល់​ជាង​ ​១០៧ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ក្រោយ​ភាព​តានតឹង​នៅ​មជ្ឈិម​បូព៌ា ​និង​ការ​វាយប្រហារ​លើ​នាវា​ពាណិជ្ជកម្ម​នៅ​តំបន់​ច្រក​សមុទ្រ​ ​Hormuz ​បាន​បង្កើន​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ប្រេង​ពិភពលោក

លោកជំទាវ តឹករ៉េត កំរង ៖ ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ពាណិជ្ជកម្មឌីជីថលគឺជា «កាលានុវត្តភាពដ៏ធំធេង» ក្នុងការលុបបំបាត់ឧបសគ្គផ្នែកទីតាំង និងទំហំអាជីវកម្ម ដោយអនុញ្ញាតឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅតាមបណ្តាខេត្ត អាចពង្រីកទីផ្សារទៅកាន់រាជធានី និងឈានទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែកញ្ញា​ ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី

លោកជំទាវ ជា រដ្ឋា ៖ ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារ បង្កើនការលក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/09/2026

ភ្នំពេញ  ៖ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការធ្វើឌីជីថលូបនីយកម្មមិនត្រូវបញ្ចប់ត្រឹមការមានគេហទំព័រ ឬគណនីបណ្តាញសង្គមឡើយ ប៉ុន្តែត្រូវវាស់វែងលើសមត្ថភាពនៃការស្វែងរកទីផ្សារថ្មី បង្កើនការលក់ លើកកម្ពស់ផលិតភាព និងពង្រីកឱកាសអាជីវកម្ម ហើយកាលានុវត្តភាពឌីជីថលត្រូវតែគ្របដណ្តប់ និងផ្តល់ផលប្រយោជន៍ដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ស្ត្រី យុវជន

កម្មវិធី CambodiaTrade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក» ត្រូវបានប្រកាសបើកជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជាក្រុម CambodiaTrade Product Hackathon ដែលរៀបចំឡើងក្នុងក្របខណ្ឌ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣