Sailun ជារោងចក្រផលិតសំបកកង់រថយន្តដែលប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០ ភាគរយ

ភ្នំពេញ ៖ Sailun ម៉ាកយីហោសំបកកង់រថយន្តខ្មែរ និងជារោងចក្រដំបូងគេនិងធំជាងគេនៅកម្ពុជា ។ រោងចក្រផលិតសំបកកង់រថយន្តរបស់ Sailun ក៏ជារោងចក្រដែលប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ ១០០ ភាគរយផងដែរ ដែលជាការរួមចំណែកដល់ការប្រើប្រាស់ផលិតផលក្នុងស្រុកបានកាន់តែច្រើន ។

បើតាមលោកគឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ទទួលសិទ្ធិចែកចាយផលិតសំបកកង់រថយន្ត Sailun ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ខេត្តស្វាយរៀងបានឱ្យដឹងថា រោងចក្រផលិតសំបកកង់រថយន្ត Sailun អាចចាត់ទុកថាជារោងចក្រដែលប្រើប្រាស់ជ័រកៅស៊ូធម្មជាតិក្នុងស្រុកច្រើនជាងគេ គឺរហូតដល់៩៦ភាគរយ ចំណែក ៤ ភាគរយទៀតគឺជាជ័រកៅស៊ូគីមី ។ ក្នុងនោះន័យរោងចក្រ Sailun បានប្រើប្រាស់ជ័រកៅស៊ូធម្មជាតិក្នុងស្រុករហូតដល់១០០ភាគរយហើយនៃតម្រូវការជ័រកៅស៊ូធម្មជាតិក្នុងរោងចក្រ ។


លោកបន្តថា បច្ចុប្បន្ននេះ រោងចក្រផលិតសំបកកង់រថយន្ត Sailun បានប្រើប្រាស់ជ័រកៅស៊ូធម្មជាតិក្នុងស្រុកប្រមាណ១៥ម៉ឺនតោន ហើយអានឹងចមានកំណើនបន្ថែមទៀត ក្នុងពេលតម្រូវការសំបកកង់រថយន្តដែលផលិតចេញពីរោងចក្រមានកំណើនខ្ពស់ ទាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា និងទីផ្សារអន្តរជាតិ ដូច្នេះ លោកបារម្ភថាជ័រកៅស៊ូក្នុងស្រុកមិនអាចផ្គត់ផ្គង់ឱ្យរោងចក្រគ្រប់គ្រាន់ទេ ហើយបើសិនជាមិនគ្រប់គ្រាន់ ជម្រើសតែមួយគឺនាំចូលមកបង្គ្រប់ ។

លោកស៊ីណាត ក៏បានស្នើសុំដល់ម្ចាស់ចម្ការកៅស៊ូ និងរោងចក្រកែច្នៃកៅស៊ូសូមឱ្យជួយបម្រុងកៅស៊ូទុកពេលរដូវសំបូរជ័រ ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់ឡានមិនថាកង់ឡានរបស់ Sailun ឬរោងចក្រផលិតសំបកកង់ឡានដទៃទៀតទេ។នៅក្នុងរដូវកាលរដូវមិនសូវមានជ័រកៅស៊ូជាពិសេសនៅអំឡុងខែកុម្ភៈ ឬមីនា ដែលជាពេលដើមកៅស៊ូជ្រុះស្លឹក ខ្សត់ជ័រ ។

លោកបន្ថែមថា បច្ចុប្បន្ននេះ សំបកកង់ឡានម៉ាក Sailun កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្នុងទីផ្សារក្នុងនិងក្រៅប្រទេស ហើយបច្ចុប្បន្ននេះដែរ រោងចក្រក៏ផលិតសំបកកង់ឡានមិនទាន់គ្រប់គ្រាន់នឹងតម្រូវការទីផ្សារក្នុងនិងក្រៅប្រទេស ដោយត្រូវបង្កើនការផលិតបន្ថែម ហើយបើសិនជារោងចក្រពង្រីកការផលិតទៀត ក៏នឹងត្រូវការជ័រកៅស៊ូបន្ថែមទៀងផងដែរ ។

នៅក្នុងពិធីសម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូ គីមស៍ រ៉ាប់បើក្នុងខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៧ ឧសភា ២០២៦ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេចគឺជាគោលដៅធំរបស់កម្ពុជា ។ ការកែច្នៃនៅក្នុងប្រទេស មិនត្រឹមតែជួយដល់កសិករដែលដាំដុះប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបង្កើតការងារដល់កម្មករ បុគ្គលិក និងខ្សែច្រវាក់ផ្សេងទៀតដូចជាការដឹកជញ្ជូនពីចម្ការទៅរោងចក្រកែច្នៃ ឬរោងចក្រផលិតសំបកកង់ឡានជាដើម ។

សម្ដេចធិបតី បានបន្តថា កាលពីពេលរោងចក្រផលិតសំបកកង់ឡានបើកដំណើរការដំបូងនៅកម្ពុជា មានការនាំចូលកៅស៊ូពីខាងក្រៅប្រទេសមកបម្រើក្នុងខ្សែច្រវាក់ផលិតកម្ម ជាពិសេសនាំចូលពីប្រទេសថៃ តែក្រោយពេលសម្ដេចបានណែនាំឱ្យគិតគូរពីការប្រើប្រាស់កៅស៊ូក្នុងស្រុក ក៏បានឃើញថាក្នុងពេលបច្ចុប្បន្ននេះ រោងចក្រផលិតសំបកកង់ឡាន Sailun នៅក្នុងប្រទេសកម្ពុជាបានប្រើប្រាស់ជ័រកៅស៊ូក្នុងស្រុករហូតដល់១០០%។

លោកឆេង ថុង ប្រធានក្រុមប្រឹក្សាអភិបាលនៃសហគមន៍កសិកម្មសំបូរមានជ័យ បានមានប្រសាសន៍ប្រាប់បណ្ដាញព័ត៌មាន AMS ឱ្យដឹងថា ចាប់តាំងពីការកកើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជាមក ឃើញថាទីផ្សារកៅស៊ូរបស់កសិករមានស្ថិរភាពល្អ ដោយរក្សាបានតម្លៃមួយដែលអាចទទួលយកបាន មិនធ្លាក់ថ្លៃពេក ហើយក៏មិនថ្លៃពេកដែរ ។

លោកបន្តថា ដោយសារតែមើលឃើញពីស្ថិរភាពតម្លៃកៅស៊ូនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំរក្សាតម្លៃល្អ កសិករនៅក្នុងសហគមន៍គ្រោងនឹងពង្រីកការដាំដុះកៅស៊ូបន្ថែម ហើយសម្រាប់កៅស៊ូណាដែលចាស់ឱ្យទិន្នផលតិចក៏ត្រូវកាប់ចេញដើម្បីដាំថ្មីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published. Required fields are marked *