សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖ ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពប្រទេសកម្ពុជា។ សន្និសីទនេះបានរៀបចំដោយ សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ ក្រោមគម្រោងលើកកម្ពស់ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ(3Ei) ដែលទទួលបានការគាំទ្រថវិការួមពីសហគ្រិនខ្មែរ (KE), ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍សហប្រតិបត្តិការ (SDC), និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA), និងមូលនិធិសន្តិភាពសាសាកាវ៉ា (SPF)។

សន្និសីទ CAMESCO ជាវេទិកាប្រចាំឆ្នាំដែលតភ្ជាប់ភាគីពាក់ព័ន្ធក្នុងស្រុក និងអន្តរជាតិ ដែលធ្វើការលើ វិស័យសហគ្រិនភាព វិស័យហិរញ្ញវត្ថុ ការវិនិយោគ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក វេទិកានេះបានកៀរគរការចូលរួមពីអ្នកពាក់ព័ន្ធជាងប្រមាណ ៦៤០ នាក់ មកពីស្ថាប័នចំនួន ៣០០ ស្ថាប័ន។ CAMESCO26 បានបោះជំហានទៅដំណាក់កាលថ្មី ដោយជំរុញកិច្ចសម្របសម្រួល និងការតភ្ជាប់ ឱ្យឈានទៅរកការពង្រឹងសមត្ថភាពសហគ្រាស លំហូរទុនប្រកបដោយចីរភាព ការបង្កើតការងារដែលមាន គុណភាព និងតម្លៃសេដ្ឋកិច្ចរយៈពេលវែងសម្រាប់កម្ពុជា។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរបានមានប្រសាសន៍ថា៖ «CAMESCO26 មិនត្រឹមតែជាវេទិកាសម្រាប់ការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ធ្វើការរួមគ្នា ដែលលើកទឹកចិត្តឱ្យមានការសម្រេចចិត្តផ្អែកលើភស្តុតាង ប្រែក្លាយ កិច្ចសន្ទនាទៅជាភាពជាដៃគូដែលមានគោលដៅរួម និងប្រែក្លាយភាពជាដៃគូទាំងនោះទៅជាសកម្មភាព ដែលផ្តល់លទ្ធផលជាក់ស្តែង»។

សន្និសីទនេះបានផ្តោតលើអាទិភាពចំនួន ៤ ក្នុងការពង្រឹងឧត្តមភាពសហគ្រិនភាពកម្ពុជារួមមាន៖  ការប្រើប្រាស់ភស្តុតាងជាមូលដ្ឋាននៃការសម្រេចចិត្ត ការពង្រឹងភាពត្រៀមខ្លួនរបស់សហគ្រាសសម្រាប់ ភាពរីកចម្រើនដើម្បីទាក់ទាញវិនិយោគ, ពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានជំរុញ និងហិរញ្ញប្បទាន ចម្រុះ សម្រាប់សហគ្រាសដែលបានរីកធំលើសវិសាលភាពមីក្រូហិរញ្ញវត្ថុ ប៉ុន្តែនៅប្រឈមនឹងការលំបាក ក្នុងការទទួលបានកម្ចីធនាគារ ឬទុនវិនិយោគ, និងការប្រែក្លាយ​​កិច្ចសហការទៅជាផលជះដែលប្រកប ដោយភាពប្រទាក់ក្រឡា និងចីរភាព។ អាទិភាពទាំងនេះឆ្លុះបញ្ចាំង ពីតម្រូវការសហគ្រិន វិនិយោគិន អង្គការគាំទ្រសហគ្រិនភាព(ESOs) គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ដែលទាមទារ ឱ្យការគាំទ្រទាំងនោះ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស។

ក្រោយមតិស្វាគមន៍ និងសុន្ទរកថាបើក អង្គសន្និសីទបានបន្តពិនិត្យឡើងវិញនូវសមិទ្ធផលសំខាន់ៗ ក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា និងវឌ្ឍនភាពដំណាក់កាលដំបូងនៃការអនុវត្តផែនទីបង្ហាញផ្លូវ ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព (EER) ឆ្នាំ២០២៥–២០៣៥។ វគ្គពិភាក្សានេះបានរំលេចសកម្មភាពរួម និងអាទិភាពសម្រាប់ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីក្នុងដំណាក់កាលបន្ទាប់។

លោក Reto Grüeninger, Director for Cooperation នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC)បានលើកឡើងថា៖ «គម្រោង 3Ei បានឆ្លុះបញ្ចាំងពីស្មារតីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមចំពោះការអភិវឌ្ឍសហគ្រិនភាពកម្ពុជា។ យើងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយវិស័យ ឯកជន ដើម្បីផ្តល់ឱ្យអាជីវកម្មកម្ពុជានូវចំណេះដឹង បណ្តាញទំនាក់ទំនង និងទុន សម្រាប់ការរីកចម្រើន និងនវានុវត្តន៍។ នៅពេលអាជីវកម្មខ្នាតតូចរីកចម្រើន អាជីវកម្មទាំងនោះនឹងបង្កើតការងារបង្កើន ប្រាក់ចំណូល និងពង្រីកឱកាស ព្រមទាំងផ្តល់ឱ្យយុវជន និងស្ត្រីនូវឱកាសចូលរួម និងទទួលផល ជាក់ស្តែងពីការអភិវឌ្ឍអនាគតប្រទេសជាតិ។ ប្រទេសស្វីសមានមោទនភាពក្នុងការរួមដំណើរជាមួយ សហគ្រិនកម្ពុជាលើទិសដៅនេះ»។

វគ្គបន្ទាប់ក្រោមប្រធានបទ «ទស្សនៈវិភាគ និងអាទិភាពសម្រាប់អនាគតសហគ្រិនភាពកម្ពុជា» បានបង្ហាញអំពីផែនទីប្រព័ន្ធអេកូឡូស៊ី និងលទ្ធផលបឋមនៃការវិភាគបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជា(SNA)។ ភស្តុតាងទាំងនេះបានជួយឱ្យអ្នកចូលរួមបានពិនិត្យមើលភាពរឹងមាំនៃការតភ្ជាប់ក្នុង​ ប្រព័ន្ធអេកូឡូស៊ី ចន្លោះខ្វះខាតដែលនៅសេសសល់ និងការកែប្រែជាក់ស្តែងដែលចាំបាច់ ដើម្បីកសាង ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលមានការតភ្ជាប់កាន់តែប្រសើរ មានភាពធន់ និងប្រសិទ្ធភាព។ កិច្ចពិភាក្សាបានតភ្ជាប់ការយល់ដឹងទៅនឹងសកម្មភាព តាមរយៈការប្រើប្រាស់ភស្តុតាងក្នុងការរៀបចំ កម្មវិធី ការសម្រេចចិត្តផ្តល់ហិរញ្ញប្បទាន កិច្ចសហការប្រកបដោយគណនេយ្យភាព។

លោក Kim Junmo ប្រធានទីភ្នាក់ងារ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)បានលើកឡើងថា៖ «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រឹងមាំ មិនអាស្រ័យតែលើការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើសមត្ថភាពប្រែក្លាយការតភ្ជាប់ទាំងនោះ ទៅជាឱកាសជាក់ស្តែងសម្រាប់ការរីកចម្រើន អាជីវកម្ម។ តាមរយៈគម្រោង 3Ei, KOICA ប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ ដោយពង្រឹងប្រព័ន្ធអេកូឡូស៊ី និងជំរុញការវិនិយោគ ដើម្បីឱ្យសហគ្រាសកម្ពុជាដែលមានសក្តានុពលអាចទទួលបានការគាំទ្រ និងទុនសមស្រប សម្រាប់ភាពរីកចម្រើនប្រកបដោយចីរភាព»។

កិច្ចពិភាក្សាតាមក្រុមចំនួន ២ ដែលប្រព្រឹត្តទៅស្របពេលគ្នា បានផ្តោតដោយផ្ទាល់លើសហគ្រាស និងទុន។ វគ្គ «ទុនដើម្បីឧត្តមភាព៖ ហិរញ្ញប្បទានជំរុញ និងហិរញ្ញប្បទានចម្រុះ ដើម្បីពង្រីកផលជះ» ដែលដឹកនាំដោយ Convergence Blended Finance បានពិភាក្សាអំពីរបៀបដែលហិរញ្ញប្បទាន ចម្រុះអាចកៀរគរទុនសម្រាប់សហគ្រាសដែលមានសក្តានុពលខ្ពស់ និងរួមចំណែកបំពេញចន្លោះខ្វះខាត ហិរញ្ញប្បទានសម្រាប់សហគ្រាសក្នុងក្រុម «missing middle»។ ចំណែកវគ្គ «ទុនវិនិយោគដំបូង៖ មេរៀនដែលស្ថាបនិកចង់ដឹងមុនការកៀរគរទុនវិនិយោគ» បានផ្តល់ការយល់ដឹងជាក់ស្តែងដល់ស្ថាបនិកអំពី ការរំពឹងទុករបស់វិនិយោគិន ការថយចុះនៃសមាមាត្រ ភាគហ៊ុន សម្ពាធក្នុងការកៀរគរទុន ទំនាក់ទំនងការគ្រប់គ្រង ការចរចា ការសម្រេចចិត្តលំបាក និងការលះបង់ផលប្រយោជន៍មួយចំនួន ក្នុងការកៀរគរទុនវិនិយោគលើកដំបូង។

លោក Itsu Adachiនាយកប្រតិបត្តិនៃមូលនិធិសន្តិភាព Sasakawa (SPF) បានបានមានប្រសាសន៍ថា៖ «តាមរយៈការងាររបស់យើងនៅទូទាំងអាស៊ី យើងបានយល់ឃើញថា តួនាទីរបស់មូលធនកាតាលីករមិនមែនជាការបង្កើតនូវភាពពឹងផ្អែកតែម្ខាងនោះទេ ផ្ទុយទៅវិញគឺការបើក ឱកាសឱ្យតួអង្គក្នុងស្រុកបង្ហាញពីភាពជាអ្នកដឹកនាំឯករាជ។ ចុងបញ្ចប់ កាតាលីករដែលជោគជ័យបំផុត គឺជាកាតាលីករដែលពុំទទួលបានការទាមទារឲ្យចូលរួម និងបន្តដើរតួនាទីនេះទៀតទេ។ ខ្ញុំមានក្តីសង្ឃឹម ព្រោះកម្ពុជាកំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ភាពជោគជ័យបែបនេះអាចសម្រេចបានតាការអនុវត្ត ជាក់ស្តែង តាមរយៈការដឹកនាំរបស់ស្ថាប័នក្នុងស្រុក កិច្ចសហការរវាងដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី និងការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលកាន់តែមានភាពរស់រវើកនិងភាពរីកចម្រើនដោយខ្លួនឯង»។

វគ្គពិភាក្សាសំខាន់ចុងក្រោយក្រោមប្រធានបទ «មួយទសវត្សរ៍នៃការកសាងប្រព័ន្ធអេកូឡូស៊ី៖ មេរៀនពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលកំពុងលេចរូបរាង» ត្រូវបានសហរៀបចំដោយកម្មវិធីសហគ្រិនភាពស្វីស(SwissEP)។ ដោយផ្អែកលើបទពិសោធន៍ក្នុង តំបន់អាស៊ីអាគ្នេយ៍ វគ្គនេះបានពិនិត្យលើយុទ្ធសាស្ត្រ ភាពជាដៃគូ លក្ខខណ្ឌអំណោយផល និងការប្តេជ្ញាចិត្តរយៈពេលវែង ដែលជួយឱ្យប្រព័ន្ធអេកូឡូស៊ី ដែលកំពុងលេចរូបរាងអាចវិវត្តន៍ពី ដំណាក់កាលដំបូងនៃសហគ្រិនភាពទៅកាន់ការពង្រីកវិសាលភាពប្រកបដោយចីរភាព។

លោកបណ្ឌិត Daniel Setiawan Nugraha នាយកអង្គការ Swisscontact ប្រចាំកម្ពុជាបានលើកឡើង ថា៖ «កម្ពុជាសម្រេចបានវឌ្ឍនភាពសំខាន់ៗក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ បច្ចុប្បន្នយើងផ្តោតលើការប្រែក្លាយការតភ្ជាប់ទាំងនេះទៅជាលទ្ធផលដោយជួយសហគ្រាសឱ្យទទួលបានការគាំទ្របណ្តាញទំនាក់ទំនង និងទុនសមស្របសម្រាប់ការរីកចម្រើន។ នេះជាឧត្តមភាពសហគ្រិនភាព ដែលយើងចង់ពង្រឹងតាមរយៈ CAMESCO26»។

CAMESCO26 ក៏បានបង្កើតឱកាសសម្រាប់កិច្ចសន្ទនាបើកចំហ និងត្រង់ទៅត្រង់មក ការផ្លាស់ប្តូរចំណេះដឹង និងការកសាងភាពជាដៃគូរវាងសហគ្រិន វិនិយោគិន អង្គការគាំទ្រសហគ្រិនភាព គ្រឹះស្ថានហិរញ្ញវត្ថុ អ្នករៀបចំគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។ ការចូលរួមរបស់ Convergence Blended Finance កម្មវិធី SwissEP វាគ្មិន អ្នកសម្របសម្រួលកិច្ចពិភាក្សា វាគ្មិនក្នុងកិច្ចពិភាក្សា និងដៃគូក្នុងប្រព័ន្ធអេកូឡូស៊ី បានផ្សារភ្ជាប់បទពិសោធន៍កម្ពុជាជាមួយមេរៀន ក្នុងតំបន់ និងពិភពលោក ដោយបន្តផ្តោតលើសកម្មភាពជាក់ស្តែងសម្រាប់កម្ពុជា។

តាមរយៈគម្រោង 3Ei សហគ្រិនខ្មែរនឹងបន្តពង្រឹងកិច្ចសហការ គាំទ្រការសម្រេចចិត្តផ្អែកលើភស្តុតាង កសាងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ី និងពង្រីកការតភ្ជាប់រវាងសហគ្រាសដែលមានសក្តានុពល និងប្រភពទុន។ CAMESCO26 បានអំពាវនាវឱ្យអ្នកចូលរួមគ្រប់រូបប្រែក្លាយចំណេះដឹងដែលទទួលបាន ពីសន្និសីទទៅជាការប្តេជ្ញាអនុវត្តសកម្មភាពជាក់ស្តែងយ៉ាងតិចមួយ ដើម្បីជំរុញឱ្យសកម្មភាពក្នុង ប្រព័ន្ធអេកូឡូស៊ីនាំមកនូវលទ្ធផលជាក់ស្តែង និងប្រែក្លាយសន្ទុះសហគ្រិនភាព ទៅជាការអភិវឌ្ឍ សហគ្រាស ការកៀរគរទុន និងភាពរីកចម្រើនប្រកបដោយចីរភាព។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង

LOLC KHQR ផ្តល់ជូននូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១៦៨ ០០០ រៀល ដល់អាជីវករក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ

១៨ខែ ខេត្ត​​ភាគឦសានទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង​ បង្កើតឱកាស​ការងារ​បានជាង​ ៨,៣ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្នុងរយៈពេលត្រឹមតែ១៨ខែ ឬ១ឆ្នាំកន្លះ តំបន់ភូមិភាគឦសាន​បានទទួល​គម្រោង​វិនិយោគ៧៦គម្រោង​ជាមួយនឹងទុនវិនិយោគ ២,៦៥ពាន់​លានដុល្លារអាម៉េរិក​បង្កើតការងារបានជា​ង៨ម៉ឺននាក់​