ឥណ្ឌា ពីប្រទេសនាំចូល ក្លាយជាអ្នកនាំចេញផ្នែកសព្វាវុធដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក

បរទេស ៖ ជាប្រវត្តិសាស្ត្រ ឥណ្ឌា ត្រូវបានគេស្គាល់ថា ជាប្រទេសនាំចូលសម្ភារៈយុទ្ធភណ្ឌយោធាដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែបច្ចុប្បន្ន ទីក្រុងញូវដេលី បាន​ និងកំពុងកែប្រែប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយក្លាយខ្លួនទៅជាប្រទេសនាំចេញសព្វាវុធដ៏សំខាន់នៅលើឆាកអន្តរជាតិទៅវិញ។

ទិដ្ឋភាពនៃការផលិតក្នុងវិស័យការពារជាតិរបស់ប្រទេសឥណ្ឌា កំពុងមានការផ្លាស់ប្តូរទម្រង់យ៉ាងជ្រាលជ្រៅ គិតតាំងពីការផ្លាស់ប្តូរគោលនយោបាយយុទ្ធសាស្ត្រ ការជំរុញផលិតកម្មក្នុងស្រុកយ៉ាងសកម្ម កំណើនវិនិយោគពីវិស័យឯកជន ជាពិសេស ឧស្សាហកម្មនៃការផលិតក្នុងវិស័យការពារជាតិសរុបរបស់ឥណ្ឌាបានកើនឡើងដល់ជិត ១៨,៦ ពាន់លានដុល្លារនៅក្នុងផែនការថវិកាឆ្នាំជាតិ ២០២៥-២០២៦ ដោយក្នុងនោះការនាំចេញបានស្ទុះកើនឡើងដល់ទៅ ៦៣ភាគរយ ឬប្រមាណជា ៤,៦ ពាន់លានដុល្លារ។

នៅក្នុងអត្ថបទមួយដែលចេញផ្សាយដោយកាសែតរុស្សី RT កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ទំហំនៃការនាំចេញអាវុធរបស់ឥណ្ឌា បានពង្រីកខ្លួនហួសពីឧបករណ៍ការពារជាតិកម្រិតមូលដ្ឋាន ដែលក្នុងនោះមានដូចជា មួកការពារគ្រាប់ អាវក្រោះ និងគ្រាប់រំសេវស្តង់ដារ។ បច្ចុប្បន្ន ឥណ្ឌានាំចេញគ្រឿងយុទ្ធភ័ណ្ឌយុទ្ធសាស្ត្រដែលមានៅភាពជឿនលឿន ចាប់តាំងពី មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos, ប្រព័ន្ធការពារដែនអាកាស Akash, ប្រព័ន្ធរ៉ុក្កែត Pinaka, រ៉ាដាកំណត់ទីតាំងអាវុធ Swati និង ឧទ្ធម្ភាគចក្រធុនស្រាល Advanced Light Helicopters ផងដែរ។

សូមជម្រាបថា មីស៊ីល BrahMos ដែលជាគម្រោងវិនិយោគរួមគ្នាជាមួយរុស្ស៊ី បានឈានមុខគេលើកំណើននៃការនាំចេញរបស់ឥណ្ឌា ដោយហ្វីលីពីនបានក្លាយជាអ្នកបញ្ចាទិញដ៏ធំ និងដំបូងគេ ខណៈដែលប្រទេសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍ និងមជ្ឈិមបូព៌ា រាប់ទាំងអាមេរិកឡាទីនផងដែរនោះ កំពុងវាយតម្លៃលើផែនការបញ្ជាទិញអាវុធប្រភេទនេះ។ បន្ថែមពីនេះ នៅមានប្រទេស អាមេនី ក៏កំពុងតែពឹងផ្អែកលើឥណ្ឌាសម្រាប់ការផ្គត់ផ្គង់សព្វាវុធស្ទើរទាំងស្រុង រួមទាំងកាំភ្លើងធំ និងប្រព័ន្ធបាញ់រ៉ុក្កែតទំនើបៗ។

កត្តាជំរុញដ៏សំខាន់មួយទៀតដែលជាចលករធ្វើឱ្យការនាំចេញបរិក្ខាយោធារបស់ឥណ្ឌាកើនឡើងខ្ពស់ ក៏ព្រោះតែតួនាទីរបស់ឥណ្ឌាក្នុងការអភិវឌ្ឍ និងកែលម្អបរិក្ខារយោធាបរទេសក្នុងនាមជាប្រទេសប្រតិបត្តិការរថក្រោះ T-90 ធំបំផុតនៅលើពិភពលោក ។ ជាក់ស្ដែង ឥណ្ឌា បានអភិវឌ្ឍ និងបង្កើនធ្វើបច្ចុប្បន្នភាពរថក្រោះ T-90 Bhishma ផ្ទាល់ខ្លួន ដោយប្រើប្រាស់សមាសភាគក្នុងស្រុករហូតដល់ ៨០ភាគរយ រួមទាំងប្រព័ន្ធទស្សនវិស័យកម្ដៅដ៏ទំនើប ភ្ជាប់ជាមួយប្រព័ន្ធបញ្ជាបាញ់បែបឌីជីថល ប្រព័ន្ធប្រឆាំងដ្រូន និងប្រព័ន្ធការពារកាន់តែរឹងមាំជាងមុន។

ទន្ទឹមនឹងនេះ ឥណ្ឌា ក៏បានក្លាយជាមជ្ឈមណ្ឌលខ្សែច្រវាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅលោកខាងលិចផងដែរ។ ជាក់ស្ដែង ដោយសារបញ្ហាកកស្ទះនៃការផលិតក្នុងស្រុក និងកង្វះខាតវត្ថុធាតុដើមនៅលោកខាងលិច ក្រុមហ៊ុនសាងសង់ធំៗមួយចំនួន បានងាកមកពឹងផ្អែកលើវិស្វកម្មរបស់ឥណ្ឌា ដោយក្រុមហ៊ុនផ្គត់ផ្គង់នៅឥណ្ឌាអាចបង្កើតចំណូលពីការនាំចេញសមាសភាគយន្តហោះបានប្រមាណ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកធំៗបានបញ្ជាទិញផ្នែកសំខាន់ៗដោយផ្ទាល់ពីឥណ្ឌា ចាប់តាំងពីស្លាបយន្តហោះ F-16, ក្បាលយន្តហោះ AH-64 រហូតដល់គ្រឿងបង្គុំរចនាសម្ព័ន្ធសម្រាប់ Boeing 787 Dreamliner និងយន្តហោះដឹកជញ្ជូន C-130។

កំណើនយ៉ាងឆាប់រហ័សទាំងនេះ ភាគច្រើនកើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន ក្រោមការគាំទ្រពីគោលនយោបាយរដ្ឋាភិបាល។ វិស័យឯកជនបានរួមចំណែកជិតពាក់កណ្តាលនៃតម្លៃនាំចេញបរិក្ខាយោធា និងការពារជាតិសរុប ដែលដឹកនាំដោយក្រុមហ៊ុនសហគ្រាសធំៗ និងក្រុមហ៊ុនបង្កើតថ្មី (Startups) ដែលមានឯកទេសខាងបច្ចេកវិទ្យាប្រឆាំងដ្រូន អេឡិចត្រូនិកយោធា និងរំសេវច្រើនប្រភេទ។

សូមបញ្ជាក់ដែរថា ការអភិវឌ្ឍនេះត្រូវបានគាំទ្រដោយគោលនយោបាយរដ្ឋាភិបាលដែលបម្រុងទុក ៧៥ភាគរយនៃថវិកាថែទាំយោធាសម្រាប់ក្រុមហ៊ុនក្នុងស្រុក ការបញ្ឈប់ការនាំចូលលើមុខទំនិញការពារជាតិជាង ៥៥០០ មុខ និងការអនុញ្ញាតឱ្យមានការវិនិយោគផ្ទាល់ពីបរទេស (FDI) រហូតដល់ ៧៤ភាគរយ ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

រុស្ស៊ី នឹងសង់ម៉ាស៊ីន រ៉េអាក់ទ័រ ៨ បន្ថែមទៀត នៅរោចក្រនុយក្លេអ៊ែររបស់អុីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

បរទេស ៖ ក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ជំនាញខាងវិស័យថាមពលនុយក្លេអ៊ែរបានបង្ហាញផែនការថ្មីមួយត្រៀមសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៨ ទៀតនៅក្នុងរោងចក្រនុយក្លេអ៊ែរ Bushehr ប្រទេសអុីរ៉ង់ នេះបើយោងតាមការចេញផ្សាយរបស់កាសែតប៊ុលហ្ការី Novinata។ ប្រធានក្រុមហ៊ុនរដ្ឋរុស្ស៊ី លោក Alexei Likhachev បានប្រកាសពីកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាសម្រាប់បង្កើនសមត្ថភាពថាមពលនុយក្លេអ៊ែរផង ព្រមទាំងគម្រោងសង់រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូចបន្ថែមទៀត។ តាមផែនការនេះ ក្រុមហ៊ុនរដ្ឋរុស្ស៊ី Rosatom

វិស័យកាហ្វេកម្ពុជាជំរុញការកែច្នៃ និងពង្រឹងគុណភាព ដើម្បីបង្កើនតម្លៃផលិតផល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 28/10/2026

ភ្នំពេញ ៖ ការពង្រឹងគុណភាពកាហ្វេចាប់ពីការប្រមូលផលនៅចម្ការ រហូតដល់ដំណាក់កាលកែច្នៃ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការបង្កើតកាហ្វេពិសេស (Specialty Coffee) ដែលមានគុណភាព និងតម្លៃខ្ពស់ ដោយមានការជំរុញឱ្យអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកាហ្វេ សហការគ្នាដើម្បីឆ្លើយតបតម្រូវការទីផ្សារ។ ក្នុងថ្ងៃទី២ នៃកម្មវិធីសិក្សាឈ្វេងយល់អំពីវិស័យកាហ្វេ អ្នកចូលរួមបានចុះអនុវត្តផ្ទាល់នៅចម្ការ ដោយប្រមូលផលផ្លែកាហ្វេទុំក្រហម (Red Cherry) និងសិក្សាអំពីកម្រិតទុំដែលសមស្របសម្រាប់ផលិតកាហ្វេដែលមានគុណភាពខ្ពស់។ ការសិក្សានេះក៏បានផ្តោតលើបច្ចេកទេសជ្រើសរើសផ្លែកាហ្វេ ការប្រមូលផល

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ទីផ្សារ​ជួល​នៅ​ផ្សារ​ទំនើប​មាន​ផ្ទៃក្រឡា​ជាង ​៨៨​ ​ម៉ឺន​ម៉ែត្រ​ការ៉េ ​តែ​អត្រា​កាន់កាប់​មាន​ត្រឹម​ ​៥៧​,​១​%​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ទី​ផ្សារ​​ជួល​សម្រាប់​អាជីវកម្ម​លក់​រាយ​នៅ​កម្ពុជា​ ​(​ការជួល​ទីតាំង​នៅ​ផ្សារ​ទំនើប​)​ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្គត់ផ្គង់​លើស​តម្រូវការ​ ​ដោយ​ផ្ទៃ​ក្រឡា​សម្រាប់​ជួល​សរុប​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ជាង​ ៨៨២​.​០០០ ​ម៉ែត្រ​ការ៉េ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២៦

កងទ័ព​អាកាស​ប៊ុលហ្គារី​​ប្រារព្ធ​ខួប ​១១៤​ ឆ្នាំ​​នៃ​ប្រតិបត្តិការ​យោធា​តាម​អាកាស​លើក​ដំបូង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប៊ុលហ្គារី ​លោក​ Dimitar ​Stoyanov ​និង​អគ្គ​មេបញ្ជាការ​កងទ័ព ​លោក​ ​Emil ​Eftimov ​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​នៅមុខ​វិមាន​រំលឹក​គុណ​ដល់​កងទ័ព​អាកាស ​ក្នុង​រាជធានី​សូហ្វីយ៉ា ​(​Sofia​)​ ​កាលពី​ថ្ងៃ​ទី​១៦​ ​ខែតុលា ​


Leave a Reply

Your email address will not be published.Required fields are marked *