ម្ចាស់សិប្បកម្មកែច្នៃត្រីក្នុងស្រុក កំពុងពង្រឹងគុណភាពដើម្បីអាចប្រកួតប្រជែងនៅលើទីផ្សារ និងការនាំចេញទៅក្រៅប្រទេស

ភ្នំពេញ៖ ក្នុងគោលបំណងពង្រីកទីផ្សារ និងការប្រកួតប្រជែងយ៉ាងទូលាយទៅលើការនាំចេញក្រៅប្រទេស ម្ចាស់សិប្បកម្មកែច្នៃត្រីដ៏ធំមួយកន្លែងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាព គុណភាព ស្របតាមស្ដង់ដារទីផ្សារដែលបានកំណត់។

អ្នកស្រី លឹម ប៉ុននី ជាម្ចាស់សិប្បកម្មត្រី ធឿន ស្រីនី បានប្រាប់ AMS Economy ឱ្យដឹងថា បច្ចុប្បន្ននេះ សិប្បកម្មកែច្នៃត្រីមួយនេះបានព្យាយាម និងខិតខំបង្កើនវិសាលភាពនៃការផលិត ពង្រឹងគុណភាព រសជាតិ និងសុវត្ថិភាព ដើម្បីអាចពង្រីកទំហំទីផ្សារនៅក្នុងស្រុកដែលអាចដាក់លក់នៅតាមបណ្តាផ្សារទំនើបនានាទូទាំងប្រទេស ជាពិសេសនៅក្រុង​ភ្នំពេញ និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសយ៉ាងទូលាយដែលមានការប្រកួតប្រជែងខ្លាំង

អ្នកស្រី លឹម ប៉ុននី បានបញ្ជាក់ថា ៖

«សិប្បកម្មរបស់ខ្ញុំនេះ មានផលិតផលត្រីងៀត ដែលមានរសជាតិឆ្ងាញ់ និងប្រកបដោយសុវត្ថិភាពជាច្រើនប្រភេទ និងមានប្រហុក ផ្អក ប្រហុកត្រីកំភ្លាញ ត្រីងៀតគ្រប់មុខ ត្រីប្រាសំយ៉ុង ត្រីប្រឡាក់ ត្រសក់ចាវ ឆៃប៉ូវ ត្រីឆ្អើរ ដែលមានការទទួលស្គាល់ពី Capfish Capture ហើយអតិថិជនដែលមកទិញភាគច្រើន​ជាជនជាតិជាតិខ្មែរ រស់នៅក្នុងស្រុក ហើយក៏​មាន​អតិថិជនខ្លះមកពី​ក្រៅ​ស្រុក​គាំ​ទ្រ​ផងដែរ ដូចជា ប្រជាជនខ្មែររស់នៅអាមេរិក ជប៉ុន អូស្ត្រាលី កាណាដា និង​កូរ៉េ ជា​ដើម ដែល​តែង​តែ​កុម្ម៉ង់​​ទិញ​ជាហូរហែ»។​

ទាក់ទងនឹងសង្វាក់ផលិតកម្ម និងការកែច្នៃត្រីវិញត្រូវបានអ្នកស្រីប្រាប់ឱ្យដឹងថា ៖

«ក្នុងមួយថ្ងៃ យើងនាំចូលត្រីស្រស់ចំនួនមួយតោនក្រោយពីសម្អាតរួច ហើយរៀបចំប្រឡាក់គ្រឿងផ្សំរសជាតិដើម្បីធ្វើជាផលិតផលសម្រេច រួចបញ្ចូលទៅក្នុងផ្ទះសូឡា ( Solar home) ឬ ផ្ទះសម្ងួតសុវត្ថិភាព ហើយក្រោយពេលស្ងួតរួចរាល់អាចទទួលបានត្រីប្រមាណ ៣00 គីឡូក្រាម ។ ដោយសារយើងមានផ្ទះសម្ងួតសុវត្ថិភាព សម្រាប់ហាលត្រី យើងប្រើបុគ្គលិកតែ៦នាក់ប៉ុណ្ណោះ ដែលពីមុនមានជាង១០នាក់ ។ ផ្ទះសម្ងួតនេះ ជាការគាំទ្ររបស់គម្រោងកម្មវិធី Capfish Capture តាមរយៈកម្មវិធីជំរុញកំណើនជលផលប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប»។

យ៉ាងណាក៏ដោយ ជាមួយនឹងការកំណត់បាននូវកម្រិតគុណភាព រសជាតិ និងអនាម័យត្រឹមត្រូវ បច្ចុប្បន្ន សិប្បកម្មកែច្នៃត្រី ធឿន ស្រីនី ទទួលបានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុកច្រើនគួរសម ជាពិសេសក្រោយការចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក ទាំងនៅតាមបណ្តាខេត្ត ទាំងនៅរាជធានីភ្នំពេញ ខណៈដែលក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធមួយចំនួនក៏ទទួលស្គាល់ពីកម្រិតគុណភាពផលិតផលសម្រេចរបស់សិប្បកម្ម ទាំងប្រភេទត្រីងៀត ត្រីឆ្អើរ និងប្រហុកផ្អាប់ផងដែរ។

ដោយឡែក សម្រាប់គោលដៅនៅថ្ងៃអនាគត អ្នកស្រី លឹម ប៉ុននី មានបំណងពង្រីកវិសាលភាពទីផ្សារទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស ដែលអាចចូលរួមលើកកេរ្តិ៍ឈ្មោះកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសអាចផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងតំបន់ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *