កម្ពុជា​-​ម៉ាឡេស៊ី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​​ ខណៈ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កើន​ដល់​ជាង​ ៥៥​%

ភ្នំពេញ​៖​ ​កម្ពុជា​ ​និង​ម៉ាឡេស៊ី​កំពុង​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ ​ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បាន​កើនឡើង​ ​៥៥​.​៥ ​ភាគរយ ​ដល់​ប្រមាណ ​១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦​។

ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ​ត្រូវ​បាន​លើកឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា​ ​និង​ ​ឯកឧត្តម​បណ្ឌិត​ ​ស្យា​ហារ៉ូឌីន អ៊ន ​(​Shaharuddin Onn​)​ ​ឯក​អគ្គ​រាជ​ទូត​វិសាមញ្ញ​ ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ម៉ាឡេស៊ី ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​១៤​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​។

​ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​បណ្ឌិត​ ​ស្យាហារ៉ូឌីន អ៊ន ​បាន​គូស​បញ្ជាក់​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​ម៉ាឡេស៊ី ​ព្រមទាំង​រំលេច​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​កម្ពុជា​-​ម៉ាឡេស៊ី ​នា​ពេល​ថ្មី​ៗ​នេះ​ ​ដែល​បាន​ផ្តោត​សំខាន់​លើ​វិស័យ​គន្លឹះ ​ជាពិសេស​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​។

​ឯកឧត្តម​បាន​បន្ថែម​ថា​ ​ក្នុង​នាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ដ៏​សកម្ម​មួយ​ ​ម៉ាឡេស៊ី​បាន​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​កិច្ចព្រមព្រៀង​សន្តិភាព​ ​និង​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ ​និង​ថៃ ​ដោយ​ឈរ​លើ​គោលការណ៍​មជ្ឈ​ភាព​អាស៊ាន ​សំដៅ​ធានា​សន្តិភាព​ ​ស្ថិរ​ភាព​យូរ​អង្វែង​ ​និង​បរិយាកាស​អំណោយ​ផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​។

​ជា​កិច្ច​ឆ្លើយតប​ ​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ​និង​ថ្លែងអំណរគុណ​ចំពោះ​ស្មារតី​សហប្រតិបត្តិការ ​និង​ចំណង​មិត្តភាព​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ​។

​អ្នក​ឧកញ៉ា​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ម៉ាឡេស៊ី ​ក្រោម​ការ​ដឹកនាំ​របស់​ ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ ​ដា​តុ ​ស៊េរី​ ​អាន់​វ៉ា ​អ៊ីប្រាហ៊ីម ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​បញ្ចប់​ជម្លោះ​កម្ពុជា​-​ថៃ​ ​រហូត​ឈាន​ដល់​ ​«​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូឡាឡាំពួរ​» ​កាលពី​ថ្ងៃ​ទី​២៦​ ​ខែ​តុលា ​ឆ្នាំ​២០២៥​។

​អ្នក​ឧកញ៉ា​បាន​រំលឹក​ពី​ទំនាក់ទំនង​ការទូត​ជិត ​៧ ​ទសវត្សរ៍​ រវាង​ប្រទេស​ទាំង​ពីរ ​ចាប់​ពី​ឆ្នាំ​១៩៥៧ ​ដល់​ឆ្នាំ​២០២៧ ​ព្រមទាំង​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ ​ដែល​បាន​បើក​ផ្លូវ​យ៉ាង​ទូលំទូលាយ​ដល់​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ទ្វេ​ភាគី​។

ទន្ទឹម​នឹង​នេះ​ ​អ្នក​ឧកញ៉ា​បាន​គូសបញ្ជាក់​ពី​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ​ដែល​បាន​លើស ១ ​ពាន់​លាន​ដុល្លារ ​កាលពី​ឆ្នាំ​២០២៥ ​និង​បាន​លើកឡើង​ថា​ ​កម្ពុជា​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់ ​និង​បរិយាកាស​វិនិយោគ​អំណោយ​ផល ​ដែល​អាច​ទាក់ទាញ​វិនិយោគិន​បរទេស​ពី​គ្រប់​ទិសទី​។

​អ្នក​ឧកញ៉ា ​គិត​ ​ម៉េង ​ក៏​បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ធុរកិច្ច​ម៉ាឡេស៊ី ​ឱ្យ​ចាប់​យក​កាលានុវត្តភាព​វិនិយោគ​លើ​វិស័យ​សក្តានុពល​នានា​នៅ​កម្ពុជា​។

​បន្ថែម​ពី​នេះ​ ​អ្នក​ឧកញ៉ា​បាន​ជម្រាប​ជូន​ឯកឧត្តម​អគ្គ​រដ្ឋទូត​អំពី​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​ដែល​លោក​បាន​ចាត់ទុក​ថា​ ​ជា​ការ​បញ្ជូន​សារសំខាន់​ទៅកាន់​សហគមន៍​ធុរកិច្ច​អន្តរជាតិ​ ពាក់ព័ន្ធ​នឹង​តម្លាភាព​របស់​វិស័យ​ឯកជន ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។

​អ្នក​ឧកញ៉ា​បាន​លើកឡើង​ថា​ ​សមិទ្ធផល​សេដ្ឋកិច្ច​របស់​កម្ពុជា​កើត​ចេញ​ពី​មូលដ្ឋាន​គ្រឹះ​សន្តិភាព​ពេញលេញ ​ក្រោម​ការ​ដឹកនាំ​របស់​ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន អតីត​នាយករដ្ឋមន្ត្រី ​និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ​លោក​ក៏​បាន​បញ្ជាក់​ពី​ការ​បន្តដឹកនាំ​របស់​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​ដែល​លោក​បាន​លើកឡើង​ថា​ ​កំពុង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ​និង​ការ​កែលម្អ​បរិយាកាស​វិនិយោគ​។

​ជា​កិច្ច​បញ្ចប់​ ​ភាគី​ទាំង​ពីរ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ ​និង​ជំនឿ​ជាក់​ថា​ ​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​ព្រមទាំង​ទស្សនវិស័យ​នៃ​វិបុល​ភាព​រួម ​នឹង​បន្ត​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ​ទ្វេ​ភាគី ​ឱ្យ​ឈាន​ទៅកាន់​កម្រិត​ ​និង​ដំណាក់កាល​ថ្មី​បន្ថែម​ទៀត​។

យោង​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ ​កើនឡើង​ប្រមាណ ១​.​០៧ ​ពាន់​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦ ​បាន​កើនឡើង​ ​៥៥​.​៥​ ​ភាគរយ​។

​ក្នុង​រយៈពេល​ ៨ ​ខែ​ដើម​ឆ្នាំ​២០២៦ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ម៉ាឡេស៊ី​ប្រមាណ​ ​១៥១​.​៧៥ លាន​ដុល្លារ​ ​កើនឡើង​ ​៧១​.​៨ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។ ​ក្នុងពេល​ជាមួយគ្នា​ ​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ម៉ាឡេស៊ី​ប្រមាណ​ ៩២១​.​១៩ ​លាន​ដុល្លារ ​កើនឡើង​ ​៥៣​.​១​ ​ភាគរយ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន


Leave a Reply

Your email address will not be published.Required fields are marked *