រាជរដ្ឋាភិបាលនឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីល្បឿនលឿនទូទាំងប្រទេស ដែលសាកត្រឹម ៣០នាទីអាចប្រើបាន ៣០០ ទៅ ៤០០ គីឡូម៉ែត្រ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអះអាងថា អាជ្ញាធរអគ្គិសនីកម្ពុជា នឹងទម្លាក់កញ្ចប់ថវិការទ្រង់ទ្រាយធំ ដើម្បីដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿននៅតាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ដែលមានសមត្ថភាពបញ្ជូលថាមពលយានយន្តរយៈពេលត្រឹមតែ ៣០នាទី អាចបើកបរបានចន្លោះពី ៣០០ ទៅ ៤០០គីឡូម៉ែត្រ ហើយរដ្ឋាភិបាល នឹងទម្លាក់តម្លៃបញ្ចូលថាមពលយានយន្តឱ្យនៅទាបជាងពេលបច្ចុប្បន្ន ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈជះផលប៉ះពាល់ដល់បរិស្ថាន។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ អាជ្ញាធរអគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល និងរាជរដ្ឋាភិបាលកម្ពុជា នឹងទម្លាក់ថវិកាទ្រង់ទ្រាយធំ ដើម្បីធានាថានៅទូទាំងប្រទេសតាមផ្លូវសំខាន់ៗ គឺមានស្ថានីយសាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន ខណៈដែលបច្ចុប្បន្ននេះ ការសាកនៅតាមផ្ទះត្រូវចំណាយពេលរហូតដល់ ៦ ទៅ ៧ ម៉ោងទើបពេញ ។

មូលហេតុចម្បងដែលរដ្ឋសម្រេចដាក់ពង្រាយស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនបែបនេះ គឺដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈដែលមានកម្រិតបំពុលបរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។ រាជរដ្ឋាភិបាល បានគិតគូរអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឱ្យចំណាយប្រាក់លើការប្រើប្រាស់យានយន្តតិចជាងមុន ព្រោះផ្អែកតាមការសិក្សាស្រាវជ្រាវ គឺការប្រើប្រាស់យានយន្តអគ្គិសនី គឺចំណាយតិចជាង ហើយចំណេញបាន៥ដងធៀបនឹងការប្រើប្រាស់យានយន្តដែលចាក់ប្រេងឥន្ធនៈ។

ឯកឧត្តម កែវ រតនៈ បានគូសបញ្ជាក់ថា ៖

«ផែនការរបស់ក្រសួងរ៉ែ និងថាមពល គឺត្រូវទម្លាក់ថ្លៃសាករថយន្តអគ្គិសនី ដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្ន ១៦០០រៀល, ១៧០០រៀល ឬក៏ ២០០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅក្រោមហ្នឹង។ ការពង្រាយប្រព័ន្ធនេះឱ្យកាន់តែច្រើន ដើម្បីឱ្យបងប្អូនយើងធ្វើដំណើរទៅណាក៏អត់ខ្លាចថាគ្មានកន្លែងសាកអាគុយយានយន្តដែរ។ ដូច្នេះ ពេលវេលាខាងមុខ យើងនឹងបានផល គឺយកអគ្គិសនីបៃតងរបស់យើងទៅឱ្យផលក្នុងវិស័យដឹកជញ្ជូន»។

សូមរម្លឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីចុងខែមេសា ឆ្នាំ២០២៥ បានជំរុញឱ្យក្រសួងរ៉ែ និងថាមពល គិតគូរពីការដាក់ពង្រាយបន្ថែមទៀតនូវស្ថានីយសាកថ្មរថយន្តអគ្គិសនី ប៉ុន្តែត្រូវធានាឱ្យបាននូវស្តង់ដារគុណភាព និងសុវត្ថិភាព។ ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២ ២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ ដោយឡែក នៅឆ្នាំ២០២៥ គិតត្រឹមចុងខែសីហា យានយន្ត អគ្គិសនីបានចុះបញ្ជីសរុប ៥ ៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤ ២៥១គ្រឿង, ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១ ១៥៣គ្រឿង។ នេះបើតាមរបាយការណ៍ក្រសួងសាធារណៈការ និងដឹកជញ្ជូន៕ ដោយ ៖ ង៉ាន់ ទិត្យ , រូបភាព៖ រិន រចនា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ពិព័រណ៍ផលិតផលខ្មែរ បុណ្យភ្ជុំ​បិណ្ឌ​ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។


Leave a Reply

Your email address will not be published.Required fields are marked *