ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។
ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។
យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក ឱ្យកាន់តែស៊ីជម្រៅដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗផ្សេងទៀត។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានកត់សម្គាល់ពីសន្ទុះវិជ្ជមាននៃទំនាក់ទំនងរវាងកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក ព្រមទាំងបានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង។
គួរឲ្យដឹងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុប បានឈានដល់ប្រហែល ៣,១៩ ពាន់លានដុល្លារកាលពីឆ្នាំ ២០២៥។ មុខទំនិញនាំចេញចម្បងរបស់សហរដ្ឋអាម៉េរិក រួមមាន យន្តហោះ យានយន្ត និងគ្រឿងចក្រឯកទេស ខណៈដែលមុខទំនិញនាំចេញចម្បងរបស់កាហ្សាក់ស្ថាន មាន លោហៈមានតម្លៃ ស្ពាន់ចម្រាញ់ ប្រេងឆៅ និងអ៊ុយរ៉ាញ៉ូម ជាដើម៕





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content