រដ្ឋមន្ត្រីកសិកម្ម ៖ គុណភាពកសិផលខ្មែរ កំពុង​សាង​ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ

ភ្នំពេញ ៖ ការដែលអាចនាំចេញកសិផលកម្ពុជា ទៅឈរ​ជើងលើទីផ្សារសហភាពអឺរ៉ុប ដែលល្បីល្បាញខាងទាម​ទារស្តង់ដារគុណភាព និង​សុវត្ថិភាពខ្ពស់បំផុតនោះ គឺជា​សក្ខីភាពរស់បញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និង​សមត្ថភាព​ពិតប្រាកដរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញ​កម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មានប្រសាសន៍នៅក្នុងវេទិកាពាណិជ្ជកម្មគ្រាប់​ស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញ​ធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប» នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសរំលេចថា រាជរដ្ឋាភិបាលកំពុងបន្ត​ពង្រីកឱកាសនាំចេញកសិផលសក្តានុពល ពិសេស​ស្វាយ​ចន្ទីនិងម្រេចទៅកាន់អឺរ៉ុបដើម្បីបង្កើតតម្លៃបន្ថែម និងទាញយកផលចំណេញសេដ្ឋកិច្ចជូនគ្រួសារកសិករ។

ឯកឧត្តមបានបន្ថែមថា ដើម្បីគាំទ្រដល់មហិច្ឆតានេះ ក្រសួងកសិកម្ម បានដាក់ចេញនូវយន្តការជាក់ស្តែងជា​ច្រើន រួមមាន៖ ការផ្តល់​ហិរញ្ញប្បទាន ការចងក្រង​សហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រី​កសិកម្មឃុំ ដើម្បីជួយកសិករកាត់បន្ថយថ្លៃដើម អនុវត្តកសិកម្ម​ល្អ (GAP) និងពង្រឹងគុណភាពឆ្លើយ​តបនឹងទីផ្សារអន្តរជាតិ។

ទន្ទឹមនឹងភាពជោគជ័យ វិស័យកសិ-ឧស្សាហកម្មកម្ពុជា ក៏នៅសល់លំហវិនិយោគដ៏ធំផងដែរ។ ក្នុងឆ្នាំ២០២៥ កម្ពុជា ផលិតស្វាយចន្ទី​បានប្រមាណ ១លានតោន ប៉ុន្តែភាគច្រើនត្រូវបាននាំចេញជាគ្រាប់ឆៅ។ រោងចក្រ និងសហគ្រាសកែច្នៃក្នុងស្រុកមាន​សមត្ថភាពកែច្នៃ​សរុបប្រមាណ ៨៦.៨០០តោនក្នុង ១ឆ្នាំ ខណៈបរិមាណ​កែច្នៃជាក់ស្តែងមានត្រឹម ២២.៦០០តោន ឬប្រមាណ ២៦% នៃសមត្ថភាពដែល​មានស្រាប់ ។ នេះបើតាម​របាយ​ការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

ចំណែកឯវិស័យម្រេចវិញ ការចុះបញ្ជី «ម្រេចកំពត» ជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) នៅអឺរ៉ុប គឺជាគំរូជោគជ័យនៃការលក់គុណតម្លៃ និងអត្តសញ្ញាណជាតិ។ ក្នុងឆ្នាំ២០២៥ កម្ពុជានាំចេញម្រេចបានជាង ១១២តោន រកចំណូលបានជាង ២លានដុល្លារអាម៉េរិក ដែលតួលេខ​នេះកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដៃគូអភិវឌ្ឍន៍ វិនិយោគិន និងធុរជន​ទាំងអស់ក្នុងការបន្តគាំទ្រ និងវិនិយោគលើការពង្រឹងខ្សែច្រវាក់តម្លៃផលិតផលកសិកម្មកម្ពុជា ដើម្បីប្រែក្លាយសក្តានុពលវិស័យកសិកម្ម​ឱ្យទៅជាឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងនិរន្តរភាព ។

សូមជម្រាបថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ រៀបចំឡើងរយៈពេល ២ ថ្ងៃ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ដោយ​ប្រមូល​ផ្តុំ​អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកវិនិយោគ និងអ្នកជំនាញ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារអឺរ៉ុប ,ការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម និងពង្រីកឱកាសទីផ្សារសម្រាប់ផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា ៕ ដោយ៖ វណ្ណលុក




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋមន្ត្រីកសិកម្ម ៖ គុណភាពកសិផលខ្មែរ កំពុង​សាង​ទំនុកចិត្ត និងទាក់ទាញអ្នកវិនិយោគអន្តរជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ ការដែលអាចនាំចេញកសិផលកម្ពុជា ទៅឈរ​ជើងលើទីផ្សារសហភាពអឺរ៉ុប ដែលល្បីល្បាញខាងទាម​ទារស្តង់ដារគុណភាព និង​សុវត្ថិភាពខ្ពស់បំផុតនោះ គឺជា​សក្ខីភាពរស់បញ្ជាក់យ៉ាងច្បាស់ពីភាពធន់ និង​សមត្ថភាព​ពិតប្រាកដរបស់កសិករ អ្នកកែច្នៃ និងអ្នកនាំចេញ​កម្ពុជា។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មានប្រសាសន៍នៅក្នុងវេទិកាពាណិជ្ជកម្មគ្រាប់​ស្វាយចន្ទី និងម្រេចឆ្នាំ២០២៦ ក្រោមមូលបទ

កម្ពុជា ជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2026

ភ្នំពេញ ៖ កម្ពុជាបានបើក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប សម្រាប់កសិផលដែលមានសក្តានុពលដូចជា គ្រាប់ស្វាយចន្ទី និងម្រេច ស្របពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ចុងសប្ដាហ៍នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកា

ធនាគារ ​៧ ​សហការ​ផ្តល់​ឥណទាន​ ​១៨២ ​លាន​ដុល្លារ ​ដល់​គម្រោង​ស្តុក​ថាមពល​ដំបូង​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/11/2026

គ្រឹះស្ថាន​ធនាគារ​ចំនួន​៧ បាន​រួមគ្នា​ផ្តល់​ឥណទាន​ស៊ីនឌី​ខេត​មាន​កាល​កំណត់ ​(​Syndicated Term ​Loan Facility​)​ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ​១៨២​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​គម្រោង​សាងសង់​ប្រព័ន្ធ​ស្តុក​ថាមពល​អគ្គិសនី ​(​Battery ​Energy Storage System​)​ ​ដែល​ជា​គម្រោង​ដំបូង​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា

ក្រសួង​ពាណិជ្ជកម្ម​​ កំពុងសហការជាមួយស្ថាប័នដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រីកទីផ្សារ​ផលិតផល​ស្វាយចន្ទី និងម្រេច​ទៅក្រៅប្រទេសឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ភ្នំពេញ ៖ ក្រសួង​ពាណិជ្ជកម្ម​បានបង្ហាញពីកិច្ចខិតខំ និងតាំងចិត្តប្ដេជ្ញា​ក្នុងកិច្ច​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ក៏ដូចជាដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បី​សម្រួលពាណិជ្ជកម្ម​ ពង្រីក​ទីផ្សារ​សម្រាប់ការនាំចេញផលិតផល​ខ្មែរ​ឱ្យកាន់តែទូលាយនៅលើឆាកអន្តរជាតិ។ ការ​បញ្ជាក់បែបនេះ​នៅក្នុងឱកាស​ចូលរួមជាអធិបតីនៃពិធីប្រកាសបើកវេទិកា​ពាណិជ្ជកម្ម​ស្វាយ​ចន្ទី និង​​ម្រេច​កម្ពុជា ឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ​ថ្ងៃទី​១០ និង​ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ​លោកជំទាវ

អតិរេកពាណិជ្ជកម្មរបស់ចិនបានបន្តកើនឡើងដល់ជាង ១ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ទិន្នន័យពីគយចិនបង្ហាញថា ក្នុងរយៈពេល ១០ ខែគិតត្រឹមខែតុលា អតិរេកពាណិជ្ជកម្មចិនកើនដល់ ១,០៤ ទ្រីលានដុល្លារ ប្រៀបធៀបទៅនឹងកំណត់ត្រា ១,២ ទ្រីលានដុល្លារពេញមួយឆ្នាំ ២០២៥។ នេះបញ្ជាក់ថា អតិរេកពាណិជ្ជកម្មរបស់ចិនកើនឡើងលើស ១ ទ្រីលានដុល្លារពីរឆ្នាំជាប់ៗគ្នា។

សហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើង​​ ២ ចំណុច ដើម្បី​កែលម្អ និងជំរុញ​ការ​នាំចេញ​ចន្ទីចេញទៅ​ទីផ្សារ​អឺរ៉ុប ក្នុង​វេទិកាពាណិជ្ជកម្មចន្ទី និងម្រេច​កម្ពុជា ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ភ្នំពេញ៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ នាថ្ងៃ​ទី១១ ខែ​វិច្ឆិកា នេះ បាន​ឈាន​ចូល​ថ្ងៃ​ទី២ ដែល​ជា​ថ្ងៃចុង​ក្រោយនៃការ​ជួបជុំ​ ​ចែក​រំលែក​បទពិសោធន៍ រកដំណោះស្រាយ​លើ​ការ​ផលិត និងបង្កើន​ច្រវាក់ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ តាម​រយៈវេទិកា​រយៈ​ពេល​ ២​ថ្ងៃ​នេះ សម្រាប់​វិស័យស្វាយចន្ទី បានរក​ឃើញ​នូវ​ចំណុច​ខ្វះខាត​របស់ខ្លួន​ដែល​ត្រូវ​អនុវត្ត និងកែលម្អ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្ដរជាតិ។ ថ្លែង​​នៅវេទិកានេះ ក្នុង​វគ្គ

ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/11/2026

វៀតណាម និងជប៉ុនព្រមព្រៀងផ្តល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវរួមគ្នាចំនួន ១១ សម្រាប់បច្ចេកវិទ្យាឈីបក្រោមកម្មវិធី NEXUS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ ​៤​១៩ ​ក្នុង​រយៈពេល​ ​១០​ ខែ​ ​បង្កើត​ការងារ​ជាង​ ២៣ ​ម៉ឺន​កន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2026

ក្នុង​រយៈពេល​ ​១០ ​ខែ​ដំបូង​ឆ្នាំ ​២០២៦ ​កម្ពុជា​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ចំនួន​ ៤​១៩ ​ដែល​មាន​ទុន​វិនិយោគ​​សរុប​ចំនួន​ ៦​,​១៦ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​អាច​បង្កើត​ឱកាស​ការងារ​ប្រមាណ​ ​២៣៦​.​០០០​កន្លែង

តំបន់​សេដ្ឋកិច្ច​ពិសេស​ ៣៩ ​នៅ​កម្ពុជា​ ទាក់ទាញ​ទុន​វិនិយោគ​ ​១៥​ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/11/2026

តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​៣៩ ​ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា​ ​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​ចំនួន​ ១ ១៤៩​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ ​១៥ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​និង​បាន​បង្កើត​ឱកាស​ការងារ​ជិត ​២៧​ម៉ឺន​កន្លែង​ ​

មេដឹកនាំចិន អបអរសាទរប្រធានាធិបតីថ្មីប៊ុលហ្ការី និងប្តេជ្ញាពង្រឹងទំនាក់ទំនង ពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/11/2026

បរទេស​ ៖ ប្រធានាធិបតីចិន លោក Xi Jinping បានផ្ញើសារអបអរសាទរជាផ្លូវការជូនចំពោះលោកស្រី Iliana Yotova ក្នុងឱកាសដែលលោកស្រីត្រូវបានជ្រើសតាំងជាប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្ការី ជាមួយនឹងការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងទាំងវិស័យការទូត ទាំងវិស័យសេដ្ឋកិច្ចជាមួយប្រទេសនៅអឺរ៉ុបភាគអាគ្នេយ៍មួយនេះ។ នៅក្នុងសារបង្ហាញពីការអបអរសាទរតាមបណ្តាញសង្គម (តេឡេក្រាម) កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅដែលត្រូវបានយកមកចេញផ្សាយដោយកាសែត Novinata លោកប្រធានាធិបតីចិន Xi Jinpin បានគូសបញ្ជាក់អំពីចំណងមិត្តភាពជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ