សម្ដេចតេជោ ៖ ខ្ញុំបានផ្ដាច់មុខរបរអ្នករត់សាឡាង តែខ្ញុំក៏មិនអាចបំភ្លេចចោលមនុស្សរាប់លាននាក់ ដែលត្រូវឆ្លងកាត់ស្ពាននោះដែរ

(ភ្នំពេញ)៖ ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី ៣១ ខែឧសភានេះ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីការផ្ដាច់នូវមុខរបររបស់អ្នករត់ទូកដរ ឬសាឡាង តាមរយៈការសាងសង់ស្ពានឲ្យប្រជាពលរដ្ឋឆ្លង។ ប៉ុន្តែយ៉ាងណា ការសាងសង់ស្ពាននេះ ត្រូវបានសម្ដេចគូសបញ្ជាក់ថា ដើម្បីប្រយោជន៍មនុស្សជាច្រើននាក់។

សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

“ខ្ញុំសុំទោសអ្នករត់ទូកដរ ឬអ្នករត់សាឡាងទាំងឡាយ ខ្ញុំបានផ្ដាច់មុខរបររបស់អ្នកច្រើនហើយ ដោយសារមិនអាចគិតគូរតែទៅលើអ្នករត់ទូកដរ រត់សាឡាងទេ ហើយយើងបំភ្លេចចោលមនុស្សរាប់លាននាក់ដែល ត្រូវឆ្លងកាត់ស្ពាននោះទេ។”

សម្ដេចមានប្រសាសន៍បន្តថា សម្រាប់ផ្លូវល្បឿនលឿនក៏យើងទុកឲ្យអ្នកវិនិយោគជាអ្នកធ្វើចុះ ឯស្ពានឆ្លងទន្លេគឺរដ្ឋាភិបាលជាអ្នកចេញលុយធ្វើតែម្ដង ដើម្បីបញ្ចៀសការចំណាយរបស់ប្រជាពលរដ្ឋ រាល់ពេលដែលត្រូវឆ្លងទូកដរ ឬសាឡាង។

សម្ដេចបន្តមានប្រសាសន៍ថា៖

“ពេលខ្លះប្រជាពលរដ្ឋគាត់ឆ្លងមួយថ្ងៃ៥ដង ត្រូវបង់លុយ ទាំង៥ដង អីចឹងទេបានជាយើងសុខចិត្តចំណាយថវិកា ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យើងនឹងបើក ការដ្ឋានសាងសង់ ហើយចំណុចនេះគឺបញ្ជាក់ឲ្យបានច្បាស់ថាផ្លូវល្បឿនលឿនគឺអ្នកវិនិយោគគេសាងសង់ អ្នកណាចង់ធ្វើ ដំណើររហ័ស អស់លុយតិចប្រើផ្លូវល្បឿនលឿនទៅ អ្នកណាមិនចង់ប្រើផ្លូវ ល្បឿនលឿន គឺប្រើផ្លូវជាតិទៅ។”

គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ គឺជាស្ពានដែលដើរតួនាទីយ៉ាង សំខាន់ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងផ្លូវជាតិលេខ៥ និងលេខ៦ ក៏ដូចជា ប្រជាពលរដ្ឋរស់នៅសង ខាង នៃទន្លេសាប។


ស្ពានឆ្លងកាត់ទន្លេសាប គឺជាប្រភេទស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៍ ទីក្រុងរណប ជ្រោយ ចង្វាមកកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសព្វផ្លូវលេខ៣៦ ក្នុង ខណ្ឌឫស្សីកែវ រាជធានីភ្នំ ពេញ។ ការស្ថាប នា ស្ពាននេះ បានប្រើរយៈពេលសាងសង់ជាង ៦៨ខែ ដោយចំណាយថវិកា អស់ចំនួន ៣៥ លានដុល្លារអាមេរិកដែលជាកញ្ចប់ថវិកា បានមកពីមូលនិធិតំបន់អភិវឌ្ឍន៍ ជ្រោយ ចង្វារបស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។

រីឯស្ពានអាកាសឫស្សីកែវ បានចំណាយថវិកាសាងសង់អស់ចំនួន ៩,៧១០,៤៧៤ដុល្លារអាមេរិក ជាកញ្ចប់ថវិកាបានមកពីមូលនិធិអភិវឌ្ឍន៍កោះនរា របស់ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពាននេះ គឺជាស្ពាន អាកាស ទី៦ ដែលបានស្ថាបនារួចរាល់ ក្រោមកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឺងម៉ាត់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នោះគឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត»៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

អ្នកជំនាញចង្អុលបង្ហាញពីកត្តាចម្បងៗ ដែលធ្វើឱ្យគណនីជួញដូរភាគហ៊ុននៅកម្ពុជាភាគច្រើនមិនសកម្ម

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/10/2026

ភ្នំពេញ ៖ អ្នកជំនាញបានលើកឡើងថា កង្វះចំណេះដឹងហិរញ្ញវត្ថុ ភាពស្មុគស្មាញនៃបច្ចេកវិទ្យា ការវិនិយោគតាមអារម្មណ៍ និងការប្រុងប្រយ័ត្នខ្ពស់លើការចាយវាយក្នុងបរិបទសេដ្ឋកិច្ច គឺជាមូលហេតុចម្បងធ្វើឱ្យម្ចាស់គណនីជួញដូរភាគហ៊ុនមិនសូវមានសកម្មភាពទិញ-លក់ជាក់ស្តែង។ ថ្លែងប្រាប់ AMS នាពេលថ្មីៗនេះ លោក ទ្រី តៃហ៊ី ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការទីផ្សារនៃផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ គណនីជួញដូរនៅផ្សារហ៊ុនមានចំនួនប្រមាណ ៨៧ ០០០

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

អុីស្រាអែល ត្រៀមខ្លួនបង្កើតប្រព័ន្ធសេដ្ឋកិច្ចថ្មីមួយដែលអាចប្រឈមការហ៊ុមព័ទ្ធដោយទណ្ឌកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/10/2026

បរទេស ៖ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បានអះអាងថា ប្រទេសជាតិត្រូវតែត្រៀមរៀបចំខ្លួនដើម្បីកែសម្រួល និងបង្កើតជាប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុកថ្មីមួយ ដើម្បីទប់ទល់នឹងទណ្ឌកម្មសកល ដែលអាចកើតមានឡើងនាពេលខាងមុខ។ យោងតាមការចេញផ្សាយរបស់កាសែត RT លោក Netanyahu បានសារភាពអំពីក្តីបារម្ភនេះ ហើយចង្អុលបង្ហាញចំៗពីគោលជំហរគាំទ្ររបស់អន្តរជាតិ ដែលកំពុងធ្លាក់ចុះ និងលទ្ធភាពនៃការបញ្ចប់ទៅដែលមិនអាចជៀសរួចនៃជំនួយក្នុងវិស័យការពារជាតិពីសំណាក់សហរដ្ឋអាមេរិក។ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ

ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប ស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការធុរកិច្ច

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 26/10/2026

ភ្នំពេញ ៖ ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានទទួលស្វាគមន៍គណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន (DTI) ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Maria Cristina Aldeguer Roque និងលោកស្រី Bianca Pearl R. Sykimte នាយិកាការិយាល័យទីផ្សារនាំចេញនៃក្រសួងពាណិជ្ជកម្ម

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។

រដ្ឋមន្ត្រីកសិកម្ម ៖ សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹមតែជា​មុខ​របរ​បែបប្រពៃណី តែត្រូវ​សម្លឹងរកឱកាស​បង្កើតធុរកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និងនេសាទ បានលើកឡើងថា សូមកុំមើល​វិស័យ​កសិកម្ម​ត្រឹម​តែ​ជា​របរ​ប្រពៃណី តែត្រូវ​រកឱកាស​បង្កើតធុរកិច្ច​ថ្មីៗ..