ភ្នំពេញ ៖ កាតឥណពន្ធ និងកាតឥណទាន មានលក្ខណៈស្រដៀងគ្នាច្រើន។ ជាធម្មតា កាតទាំងពីរមានស្លាកសញ្ញារបស់ក្រុមហ៊ុនកាតឥណទានធំៗដូចជា Visa ឬ Mastercard ហើយកាតទាំងពីរអាចត្រូវបានឆូតបង់ប្រាក់នៅតាមហាងដើម្បីទិញទំនិញ ឬសេវាកម្មបានដូចគ្នា។ ក្នុងអត្ថបទនេះយើងនឹងស្វែងយល់ពីលក្ខណៈពិសេសនៃកាតនីមួយៗ។

កាតឥណពន្ធ
កាតឥណពន្ធ ជាកាតត្រូវបានចេញដោយធនាគារដល់អតិថិជន ដើម្បីទទួលបានប្រាក់ដោយមិនចាំបាច់សរសេរមូលប្បទានប័ត្រ ឬដកជាសាច់ប្រាក់។ កាតឥណពន្ធត្រូវបានភ្ជាប់ទៅគណនីធនាគាររបស់បុគ្គលម្នាក់ហើយអាចប្រើសម្រាប់ការចំណាយផ្សេងៗបាន។ ឧទាហរណ៍ ប្រសិនបើកាតឥណពន្ធរបស់អ្នកមានស្លាកសញ្ញា Visa វាអាចប្រើបានគ្រប់ទីកន្លែងដែលគេទទួលការបង់ប្រាក់តាម Visa ។ នៅពេលអ្នកប្រើកាតឥណពន្ធ ធនាគារនឹងដកប្រាក់តាមចំនួនទឹកប្រាក់ដែលអ្នកបានចំណាយភ្លាមៗ។ អ្នកអាចប្រើកាតឥណពន្ធ ដើម្បីដកសាច់ប្រាក់ពីគណនីធនាគាររបស់អ្នកដោយប្រើលេខអត្តសញ្ញាណផ្ទាល់ខ្លួន (ឬ PIN) ។ នៅពេលអ្នកប្រើកាតឥណពន្ធសម្រាប់ការទិញទំនិញអ្នកអាចត្រូវបានសួររកកូដ PIN របស់អ្នក ឬអ្នកអាចត្រូវបានស្នើសុំឱ្យចុះហត្ថលេខាសម្រាប់ការទិញ ដែលត្រង់នេះស្រដៀងគ្នានឹងកាតឥណទានដែរ។

កាតឥណទាន
កាតឥណទានគឺជាឧបករណ៍បំណុលសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុជំនួសឱ្យសាច់ប្រាក់ ឬមូលប្បទានប័ត្រ ឬកាតឥណពន្ធ។ កាតឥណទានមានដែនកំណត់ក្នុងការចំណាយខ្ពស់ ឬទាប អាស្រ័យលើអត្រាភាពជឿទុកចិត្តរបស់ម្ចាស់កាត។ នៅពេលអ្នកប្រើកាតឥណទានចំនួនទឹកប្រាក់នៃការទិញត្រូវបានបូកដោយស្វ័យប្រវត្តិទៅក្នុងសមតុល្យដែលនៅសល់របស់អ្នក។ តាមក្រុមហ៊ុនកាតឥណទានភាគច្រើន អតិថិជនមានពេល ៣០ថ្ងៃដើម្បីទូទាត់ប្រាក់មុនពេលការប្រាក់ត្រូវបានគិតពីសមតុល្យដែលនៅសល់ ទោះបីក្នុងករណីខ្លះការប្រាក់ចាប់ផ្តើមគិតភ្លាមៗក៏ដោយ។ អត្រាការប្រាក់នៅលើកាតឥណទានមានកម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ដោយវាគឺជាចំណូលសំខាន់នៃក្រុមហ៊ុនកាតឥណទាន។ អ្នកប្រើប្រាស់ Visa អាចចៀសវាងការបង់ការប្រាក់ដោយទូទាត់ប្រាក់ជារៀងរាល់ខែ។ លក្ខណៈពិសេសមួយនៃកាតឥណទានគឺ អ្នកប្រើប្រាស់កាតឥណទានដែលមានការទទួលខុសត្រូវខ្ពស់ អាចទទួលបានពិន្ទុ និងរង្វាន់ពីស្ថាប័នចេញកាត ហើយការប្រើប្រាស់ឥណទានក្នុងលក្ខណៈវិជ្ជមានជួយបង្កើត និងរក្សាបាននូវពិន្ទុឥណទានដ៏រឹងមាំ។
ភាពខុសគ្នាសំខាន់ៗ
កាតឥណពន្ធគឺជាឧបករណ៍មួយដែលអាចប្រើជំនួសមូលប្បទានប័ត្រឬសាច់ប្រាក់ជាក់ស្តែង។ នៅពេលអ្នកប្រើកាតឥណពន្ធគឺអ្នកប្រើលុយរបស់អ្នកផ្ទាល់ ដែលអ្នកចំណាយប្រាក់នៅក្នុងគណនីធនាគាររបស់អ្នកដោយស្វ័យប្រវត្តិ។ នៅពេលអ្នកប្រើកាតឥណទាន អ្នកខ្ចីប្រាក់ធនាគារមកចំណាយដែលអ្នកត្រូវសងវិញនៅពេលក្រោយ។ ប្រសិនបើគណនីធនាគាររបស់អ្នកគ្មានប្រាក់អ្នកមិនអាចប្រើកាតឥណពន្ធរបស់អ្នកបានទេ ប៉ុន្តែអ្នកអាចប្រើកាតឥណទានបាន។ ហើយកាតឥណទានអាចជួយអ្នកបង្កើនពិន្ទុឥណទាន ឬធ្វើឱ្យអ្នកជាប់បំណុលច្រើនក៏មាន។ ប្រសិនបើមាននរណាម្នាក់លួចកាតឥណពន្ធរបស់អ្នក ហើយយកលុយចេញពីគណនីរបស់អ្នក វាមានភាពពិបាក និងចំណាយពេលយូរដើម្បីទទួលបានប្រាក់មកវិញជាងករណីលួចកាតឥណទាន។
តើកាតឥណទាន ឬកាតឥណពន្ធមួយណាល្អជាង?
កាតនីមួយៗមានការប្រើប្រាស់ និងអត្ថប្រយោជន៍ផ្ទាល់ខ្លួនអាស្រ័យលើបុគ្គលអ្នកប្រើ។ ឧទាហរណ៍អ្នកប្រហែលជាចង់ប្រើកាតឥណទានសម្រាប់ការទិញទំនិញថ្លៃៗ ប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកអាចទូទាត់ប្រាក់វិញបានទាន់ពេលវេលា។ ប្រសិនបើអ្នកត្រូវការសាច់ប្រាក់ វាមានការចំណាយតិចជាងក្នុងការប្រើកាតឥណពន្ធ។ នៅពេលអ្នកទូទាត់ការចំណាយដោយប្រើកាតឥណពន្ធ អ្នកនឹងមិនជំពាក់បំណុលធនាគារនោះទេ ដែលជាហានិភ័យនៅពេលអ្នកប្រើកាតឥណទាន។
កាតឥណទានមានប្រយោជន៍ក្នុងគ្រាអាសន្នមិនថាក្នុង ឬក្រៅប្រទេស។ ប្រសិនបើអ្នកមានឥណទានតាមការកំណត់ អ្នកអាចទូទាត់ការចំណាយបន្ទាន់ដោយមិនខ្វល់ពីប្រាក់ដែលអស់ពីគណនីធនាគាររបស់អ្នក។ ក្រៅពីនេះក្រុមហ៊ុនជួលរថយន្ត សណ្ឋាគារ និងរមណីយដ្ឋានមួយចំនួនទទួលយកតែការបង់ប្រាក់់តាមកាតឥណទានប៉ុណ្ណោះនៅពេលអ្នកធ្វើដំណើរដើរលេង។
ក្រៅពីនេះប្រសិនបើអ្នកចង់បង្កើតប្រវត្តិឥណទានរបស់អ្នក វាជាហេតុផលល្អក្នុងការប្រើកាតឥណទានរបស់អ្នកដោយការទទួលខុសត្រូវ។ ដូចគ្នាដែរប្រសិនបើកាតរបស់អ្នកភ្ជាប់មកជាមួយកម្មវិធីមានផ្តល់រង្វាន់ អ្នកអាចប្រើកាតឥណទានដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ។ ខណៈពេលដែលកាតឥណពន្ធភាគតិចមានការផ្តល់រង្វាន់ ហើយកាតឥណពន្ធមិនមានបង្កើនប្រវត្តិ ឬពិន្ទុឥណទាននោះទេ។
ជារួម កាតឥណពន្ធ និងកាតឥណទានគឺជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់ការចំណាយលើទំនិញ និងសេវាកម្ម។ ប្រសិនបើអ្នកព្រួយបារម្ភអំពីការចំណាយច្រើនជ្រុល អ្នកគួរប្រើកាតឥណពន្ធដែលអាចធានាថាអ្នកចំណាយតែអ្វីដែលអ្នកមានសមត្ថភាពទិញបានប៉ុណ្ណោះ។ ប្រសិនបើអ្នកមានការទទួលខុសត្រូវខ្ពស់លើការចំណាយផ្ទាល់ខ្លួន ការប្រើកាតឥណទាននឹងជួយអ្នកកសាងប្រវត្តិឥណទានរបស់អ្នកហើយវាមានប្រយោជន៍ជាងនៅពេលមានការណ៍ត្រូវចំណាយក្នុងគ្រាអាសន្ន។
ប្រភព៖ Investopedia

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content